Saturday, December 28, 2024
Homeកីឡាអន្ដរជាតិNike ផ្តល់​កាដូ​ស្បែក​ជើង​១​​គូ​​​ឲ្យ Ronaldo សម្រាប់​​ប្រកួត Confederations Cup

Nike ផ្តល់​កាដូ​ស្បែក​ជើង​១​​គូ​​​ឲ្យ Ronaldo សម្រាប់​​ប្រកួត Confederations Cup

តាមប្រភពព័ត៌មានពី ដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃអង្គារទី 13 មិថុនា 2017បានឲ្យដឹងថា ​ក្រុមហ៊ុនផលិតសម្ភារៈ​កីឡា​ល្បីឈ្មោះ Nike បានច្នៃស្បែកជើងពិសេសមួយគួឲ្យកីឡាកររ៉ូណាល់ដូ ដើម្បី​អបអរ​ភាព​​ជោគជ័យ​របស់គេនៅ​​ព្រឹត្តិការណ៍ប្រកួតយូរ៉ូ  ២០១៦។  ស្បែកជើងថ្មី​ច្នៃ​​ពិសេសរបស់ក្រុមហ៊ុន Nike មាន​​ឈ្មោះ​ថា CR7 Mercurial Campeoes  ហើយវានឹងយកទៅពាក់​ចូលរួម​ក្នុងព្រឹត្តិការណ៍ប្រកួត​​ Confederations Cup ​នៅ​ចុង​សប្ដាហ៍​នេះ។

ពានរង្វាន់ Confederations Cup គឺជាកាប្រកួត​ជើង​ឯក​របស់​ទ្វីប​​នីមួយ​ៗរួមមាន កាមេរ៉ូន​,ព័រទុយហ្គាល់​, នូវែលហ្សេឡង់, ម៉ិកស៊ិក, ស៊ីលី​និង​អូស្ត្រាលី ព្រមទាំង​​ជើង​ឯក​ចាស់បាល់ទាត់ពិភពលោក  អាល្លឺម៉ង់និង​ក្រុម​ម្ចាស់​ផ្ទះ World Cup ២០១៨ រុស្សី សរុបមាន8ប្រទេស បែងចែកជាពីរពូល ។

គួររំឮកថា ស្បែកជើង​​ដ៏ស្រស់ស្អាត​នេះ​មិន​ទាន់មាន​​ដាក់​លក់​លើ​ទីផ្សារនៅ​ឡើយទេ ។ជាមួយនឹងស្បែកជើងថ្មីនេះ រ៉ូណាល់ដូ​សង្ឃឹម​ថា​នឹង​ជួយ​រកគ្រាប់​បាល់បញ្ចូលទី​ឲ្យក្រុម ​ជម្រើស​ជាតិ ក្នុងព្រឹត្តិការណ៍ប្រកួត​​ Confederations Cup ​នៅ​ចុង​សប្ដាហ៍​នេះ៕

RELATED ARTICLES