Thursday, January 23, 2025
Homeព័ត៌មានជាតិចូលធ្វើការ៤ថ្ងៃ អស់ម៉ូតូ៥គ្រឿង

ចូលធ្វើការ៤ថ្ងៃ អស់ម៉ូតូ៥គ្រឿង

ភ្នំពេញ ៖ ​​សន្តិសុខយាមម៉ូតូក្នុងរោងចក្រ ទើបនឹងបានចូលធ្វើការបាន៤ថ្ងៃ​ ឃើញឱកាសល្អបានលួចម៉ូតូរបស់កម្មកររោងចក្រ អស់ចំនួន៥គ្រឿង ហើយរត់គេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧  នៅរោងចក្រលីង  យៀគ (LiNG  YEAK) ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលបាត់ម៉ូតូទំាង​៥នាក់ ជាកម្មកររោងចក្រធ្វើការជាមួយគ្នា រួមមានទី១. ឈ្មោះលាប ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ ​ស្នាក់នៅម្តុំកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង​ បាត់ម៉ូតូម៉ាកហុងដាឌ្រីម ​ស៊េរ៊ី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1CX-0455 ទី២. ឈ្មោះជៀវ គន្ធា ភេទប្រុស អាយុ២៥ឆ្នាំ ​ស្នាក់នៅភូមិត្រពាំងថ្លឹង មានស្រុកកំណើតនៅភូមិត្រពាំងថ្ម ឃុំសំរោង​ ស្រុកត្រាំកក់ ខេត្តតាកែវ បាត់ម៉ូតូម៉ាកហុងដាឌ្រីម ​ស៊េរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-7628  ទី៣. ឈ្មោះមឿន សីហា ភេទប្រុស អាយុ២៩ឆ្នាំ ​ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ​ឃុំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បាត់ម៉ូតូម៉ាកហុងដាឌ្រីម ​សេរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GH-0181 ទី៤. ឈ្មោះមាស  ដា ភេទប្រុស អាយុ២៥ឆ្នាំ ​រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បាត់ម៉ូតូម៉ាកហុងដាឌ្រីម សេរ៊ី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO-9110 និងទី៥. ឈ្មោះឃៀន ណន ភេទប្រុស អាយុ២៨ឆ្នាំ ​ ស្នាក់នៅភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បាត់ម៉ូតូម៉ាកហុងដាឌ្រីម ​ស៊េរ៊ី២០១៧  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-2354។

ចំណែកជនសង្ស័យឈ្មោះ ឆៃ នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនសន្តិសុខ CISS ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិគ្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមប្រភពព័ត៌មានពីឈ្មោះ សុខ ចាំង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដឹងពីអ្នកលក់នៅមុខរោងចក្រប្រាប់ថា សន្តិសុខយាមម៉ូតូនៅក្នុងរោងចក្រខាងលើ បានយកម៉ូតូចេញទៅក្រៅ ដោយមានគ្នីគ្នាជាច្រើននាក់ផងដែរ ហើយបន្ទាប់មក រូបគាត់បានទៅប្រាប់តំណាងរោងចក្រ និងប្រាប់កម្មករនៅក្នុងរោងចក្រ​ឲ្យទៅមើលម៉ូតូ តើបាត់អស់ប៉ុន្មានគ្រឿង? បន្ទាប់មក​ជនរងគ្រោះបានលើកដៃចំនួន៥នាក់ ហើយក្នុងនោះអស់ម៉ូតូហុងដាឌ្រីមចំនួន៥គ្រឿងផងដែរ។

ប្រភពដដែលបានបន្តទៀតថា សន្តិសុខយាមរោងចក្រដែលជាជនសង្ស័យខាងលើនេះ ជាសន្តិសុខរបស់ក្រុមហ៊ុនសន្តិសុខ CISS ទើបតែចូលធ្វើការនៅក្នុងរោងចក្របាន៤ថ្ងៃប៉ុណ្ណោះ បានហៅគ្នីគ្នាមកលួចម៉ូតូក្នុងរោងចក្រ បាត់អស់៥គ្រឿងទៅហើយ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះទាំង៥នាក់ខាងលើ បាននិយាយថា ជារៀងរាល់ថ្ងៃ ពួកគាត់បានចូលធ្វើការនៅក្នុងរោងចក្រ​នៅពេលព្រឹក ចូlម៉ោង៧ព្រឹក ចេញម៉ោង១១ថ្ងៃត្រង់ ហើយពេលថ្ងៃត្រង់ចូលម៉ោង១២ ចេញនៅពេលល្ងាចនៅវេលាម៉ោង៤ ខណៈ ពេលកំពុងតែធ្វើការ ស្រាប់តែឮថា បាត់ម៉ូតូ ធ្វើ​ឲ្យកម្មករមានការភិតភ័យពេញរោងចក្រ ។

ប្រវត្តរូបជនសង្ស័យលួចម៉ូតូកម្មករ

ក្រោយពេលកើតហេតុ តំណាងរោងចក្រខាងលើបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនល្មើសយកមក​ផ្តន្ទា​​ទោសតាមច្បាប់ និងសូមឲ្យក្រុមហ៊ុនសន្តិសុខ CISS ចេញមុខដោះស្រាយ ៕

RELATED ARTICLES