Thursday, January 23, 2025
Homeព័ត៌មានជាតិអាជ្ញាធរខណ្ឌសែនសុខ ប្រើវិធានការឲ្យខ្លាំងជាងនេះទៀត​ បានអត់?

អាជ្ញាធរខណ្ឌសែនសុខ ប្រើវិធានការឲ្យខ្លាំងជាងនេះទៀត​ បានអត់?

ភ្នំពេញ៖ ផ្លូវ២៧១ ចាប់ពីគល់ស្ពាន៧មករា រហូតដល់គល់ស្ពានស្ទឹងមានជ័យ ដែលមានពាក់កណ្តាលផ្លូវជាខណ្ឌសែនសុខ និងពាក់កណ្តាលផ្លូវទៀត ជាខណ្ឌទួលគោក ប្រជាពលរដ្ឋបានធ្វើដំដើរឆ្លងកាត់តែងតែមានការអ៊ូរទាំ ដោយសារមានការកកស្ទះចរាចរណ៍រាល់តែថ្ងៃនេះ ក៍ដោយសារក្រុមអាជីវករលក់ដូរមួយចំនួនបានយកចិញ្ចើមផ្លូវមកតាំងលក់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ជាក់ស្តែងគឺនៅភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែម្តង។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ បានរអ៑ូរទាំថា ផ្លូវខាងលើនេះសាលារាជធានីភ្នំពេញ ខិតខំប្រឹងប្រែងធ្វើថ្មីស្អាត ដើម្បីមានភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ប៉ុន្តែបែរជាក្រុមអ្នកលក់ដូរមួយចំនួនតូច មកដាក់តាំងលក់ និងយកចំណីផ្លូវខាងលើមកធ្វើអាជីវកម្មជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ដែលធ្វើឲ្យចំណុចខាងលើកកស្ទះចរាចរណ៍រាល់តែថ្ងៃតែម្តងមិនថាព្រឹក ឫក៍ថ្ងៃឡើយ។

ប្រភពដដែលបានប្រាប់ទៀតថា ទីនេះបើមិនចង់ឲ្យស្ទះចរាចរណ៍រាល់ថ្ងៃនោះ លុះត្រាតែប្រជាពលរដ្ឋ និងអ្នកលក់ដូរតាមដងផ្លូវខាងលើ ចេះភ្ញាក់រលឹកដោយខ្លួនឯង និងចូករួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី ដើម្បីកាត់បន្ថយកុំឲ្យស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋានផង។

ពាក់ព័ន្ធករណីនេះ លោកសក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌសែនសុខ បានប្រាប់តាមទូរស័ព្ទថាកន្លងមក គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់តាមផ្លូវខាងលើ និងបានណែនាំដល់បងប្អូនដែលលក់ដូរតាមដងផ្លូវ ឲ្យចេះប្រើផ្លូវលក់ដូរ តែមួយភាគបីនៃចំណីផ្លូវ ចំណែកការនៅសល់ គឺសម្រាប់បងប្អូនធ្វើដំណើរដោយថ្មើរជើងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចណ៍ផង និងគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែក ព្រមទាំងមានជូនដំណឹងផង ជាកិច្ចសន្យាផង រហូតពេលខ្លះទៀតមានទាំងចុះរឹបអូសយកសម្ភារៈមករក្សាទុកនូវសាលាខណ្ឌទៀតផង ពេលដែលកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះទៅរៀបចំ ឃើញបានស្អាតមួយរយៈ ប៉ុន្តែក្រោយពីអាជ្ញាធរភ្លេចត្រចៀក មកវិញអាដែល ហាក់បីដូចវែកចកអញ្ចឹង៕

RELATED ARTICLES