ភ្នំពេញ ៖ មនុស្ស២គ្រួសាររស់នៅជាប់ជិតខាងគ្នា ហើយក៏ឈ្លោះប្រកែកគ្នា ដោយសាររឿងតតេឡេម៉ូតូ ហើយក៏ឈ្លោះប្រកែកគ្នា ភាគីម្ខាងអាងជានាយកដ្ឋានអគ្គរក្ស ទាញកាំភ្លើងដាក់ការពារខ្លួន និងម្ខាងទាញចបជីក ហើយត្រូវកម្លាំងសមត្ថកិច្ចចំរុះចុះអន្តរាគមន៍ រួមទាំងកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនកាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១០ ផ្លូវលេខ១០០ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះ សួង សារ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ថា មុនកើតហេតុដោយកូនប្រុសគាត់មានឈ្មោះ សីុម ភារុន អាយុ១៦ឆ្នាំ មុខរបរជាងតភ្លើងម៉ូតូ ហើយដោយមានម៉ូតូ តែមិនមានបើកហាងអីទេ ដោយស្គាល់គ្នាគេយកមកតដល់ផ្ទះ ហើយស្រាប់តែបុរសឈ្មោះ អុំ សំអាត ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនាយកដ្ឋានអគ្គរក្សថា គ្រួសារលោកបានធ្វើឲ្យប៉ះពាល់រំខាន ធ្វើឲ្យគាត់សម្រាកមិនកើត ហើយគាត់ជាឪពុក ក៏តបតពាក្យសំដី ហើយក៏ឈ្លោះគ្នា ស្រាប់តែបុរសឈ្មោះ អុំ សំអាត ក៏បានអូសខ្លួនចេញពីមុខផ្ទះ ហើយយកដំបងឈើមកវាយចំចង្កេះចំហៀងខាងឆ្វេង ហើយគាត់បានរើបំរាស់ រួចក៏រត់មកផ្ទះយកចបជីកដែលកាន់និងដៃ ដោយបុរសនោះមានដាក់កាំភ្លើងនៅហោប៉ៅខោខាងឆ្វេង ក៏ទុកចបជីកការពារខ្លួន ក្រោយមកក៏សមត្ថកិច្ចមានទាំងអាវុធចុះមកអន្តរាគមន៍ឃាត់ ហើយនាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន ដើម្បីធ្វើការសម្របសម្រួល ដោយសារមិនមានរបួសស្នាមធ្ងន់ទេ ។
បុរសកាន់អាវុធខ្លី មានឈ្មោះ អុំ សំអាត ភេទប្រុស អាយ៤៩ឆ្នាំ មុខរបរនាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្លូវលេខ១០០ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់សមត្ថកិច្ចថា ដោយមុនកើតហេតុគាត់បានទៅប្រាប់យុវជនត្រូវជាកូនប្រុសអ្នករស់នៅជិតខាងថា អូនឯងតបណ្ដាញភ្លើងធ្វើម៉ូតូម៉ោងហ្នឹង ពូសម្រាកម៉េចកើតអូន! ស្រាប់យុវជននោះនិយាយបែបមិនគោរពចាស់ទុំ និងបក់ដៃឲ្យគាត់ចូលមកថា បើខ្លួនធ្វើម៉ូតូម៉ោងហ្នឹងវាយ៉ាងម៉េច ហើយលោកក៏ប្រាប់ថា ប្អូនអាយុនៅក្មេងណាស់ ត្រូវតែចេះប្រើពាក្យសម្តីសមរម្យ សូម្បីតែឪពុកប្អូនឯងក៏អាយុប្អូនពូដែរ រួចក៏ឪពុកប្អូនប្រុសចេញមកឈ្លោះប្រកែកគ្នា ហើយដោយបុរសនោះនិងក្រុមគ្រួសារទាញដំបងឈើ និងចបជីក ដោយគាត់ជាសមត្ថកិច្ចមានកាំភ្លើងខ្លីនៅជាប់ខ្លួន ជារឿងធម្មតាទៅហើយ និងទុកការពារខ្លួនក៏ មិនបានដកភ្ជង់ទៅលើអ្នកណាដែរ តែបើហ៊ានវ៉ៃ គាត់ក៏មិនបានដែរ និងបានប្រតាយប្រតបជាមួយបុរសនោះ ក៏មិនដឹងថាដំបងឈើត្រូវអ្នកណាដែរ ហើយគាត់ក៏មិនបានយកដំបងទៅវ៉ៃទៅលើបុរសនោះទែ ចង់ប្រាប់សមត្ថកិច្ចថា ខ្លួនគាត់កាន់ច្បាប់ ដឹងច្បាប់ ហើយមិនអាចបំពានច្បាប់នោះទេ ហើយក្រោយមកសមត្ថកិច្ចចុះមកអន្តរាគមន៍នាំភាគីទាំងសងខាងមកធ្វើការសាកសួរនាំ ។
សមត្ថកិច្ចនគរបាលរដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានករណីឈ្លោះប្រកែកគ្នា ម្ខាងកាន់ដំបង និងម្ខាងមានអាវុធខ្លី ក៏ចាត់កម្លាំងរួមទាំងកម្លាំងព្រហ្មទណ្ឌខណ្ឌថែមទៀត បានចុះមកដល់កន្លែងកើតហេតុ គាត់គ្រាន់តែឈ្លោះគ្នានិងវាយតបគ្នា មិនបង្កអ្នកណារបួសស្នាមធ្ងន់ធ្ងរទេ គ្រាន់តែភាគីម្ខាងកាន់ដំបង ម្ខាងមានអាវុធខ្លីប៉ុណ្ណោះ រួចក៏ហៅភាគីទាំងសងខាងមកសួរនាំ ។
សមត្ថកិច្ចបន្តថា ក្រោយពីសាកសួរភាគីទាំងសងខាង ដោយឈ្លោះប្រកែគ្នាដោយសារបុរសម្នាក់មានកូនប្រុសជាងតបណ្ដាញភ្លើងម៉ូតូ ភាគីបុរសមុខងារអគ្គនាយកដ្ឋានអង្គរក្ស ដោយឮសំឡេងខ្លាំងពេក រំខានធ្វើឲ្យសម្រាកមិនកើត ហើយបុរសនោះក៏មិនបានដកកាំភ្លើងភ្ជង់ទេគ្រាន់តែទុកក្នុងហាប៉ៅខោប៉ុណ្ណោះ ចុងក្រោយសមត្ថកិច្ចបានសំណូពរឲ្យភាគីទាំងសងខាងធ្វើកិច្ចសន្យា ហាមមិនឲ្យអ្នករករឿងអ្នកណាទៀត បើមិនគោរពតាមកិច្ចសន្យា នឹងទទួលកំហុសមុខសមត្ថកិច្ច៕