Thursday, January 23, 2025
Homeព័ត៌មានជាតិថៅកែស៊ុប៦៣ ឈ្លោះប្រកែកជាមួយកូនចៅ ប៉ូលិសព្រហ្មទណ្ឌចូលឃាត់ ត្រូវកូនចៅក្នុងហាងដេញរកវាយ

ថៅកែស៊ុប៦៣ ឈ្លោះប្រកែកជាមួយកូនចៅ ប៉ូលិសព្រហ្មទណ្ឌចូលឃាត់ ត្រូវកូនចៅក្នុងហាងដេញរកវាយ

​ភ្នំពេញ ៖ ថៅកែហាងស៊ុប៦៣ ខឹងបុគ្គលិកផឹកស៊ីស្រវឹងជិះម៉ូតូដួលរត់ទៅស្តីបន្ទោសឈ្លោះ ប្រកែក ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃើញចូលឃាត់ត្រូវថៅកែហាងស៊ុបឈ្លោះប្រកែកជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី
វេលាម៉ោង​១០​យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៣៣៦ នៅចំណុចហាងស៊ុប៦៣​ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុបុគ្គលិកថៅកែហាងស៊ុប៦៣ ចំនួន៣នាក់ បានផឹកស៊ីស្រវឹង ហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះចេញផុតពីហាងបាន​ជាង១០០ម៉ែត្រ​ បានចាប់ហ្វ្រាំងមុខដួលម៉ូតូ ធ្វើឲ្យថៅកែដែលស្រវឹងស្រឿងៗដែេនោះឮប្រាវ បានរត់ទៅមើលឃើញកូនចៅ៣នាក់ ជិះម៉ូតូដួល ក៏បានស្តី​បន្ទោស ធ្វើឲ្យមានការឈ្លោះប្រកែកគ្នារវាងថៅកែហាងនិងកូនចៅ ស្របពេលនោះមាននគរបាលព្រហ្មទណ្ឌ៧មករាម្នាក់ ស្លៀកពាក់ស៊ីវិលបានជិះម៉ូតូឆ្លងកាត់ប្រទះឃើញឈ្លោះប្រកែកគ្នា តាមផ្លូវសាធារណៈ ក៏បានឈប់ម៉ូតូឃាត់មិនឲ្យឈ្លោះប្រកែកគ្នា ស្រាប់តែមានបុគ្គលិកហាង៥ទៅ៦នាក់ទៀត សុទ្ធតែស្រវឹង ស្មានតែវ៉ៃថៅកែរបស់គេ បានរត់ចេញពីហាងទៅរកវាយនគរបាល​ព្រហ្មខណ្ឌ៧មករា ​​ភ្លាមៗនោះ នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បាន​រត់គេចខ្លួន ហើយរួចបានទាក់ទងហៅកម្លាំងសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលសមត្ថកិច្ចមូលដ្ឋានមកដល់ថៅកែហាងដែលស្រវឹង​បានឈ្លោះ ប្រកែកជាមួយនគរបាលព្រហ្មទណ្ឌ បង្កឲ្យមានប្រជាពលរដ្ឋចោមរោមមើល ទាល់តែសមត្ថកិច្ចមូលដ្ឋានមកដល់ជួយសម្របសម្រួល ទើបភាគីខាងថៅកែបានចូលទៅ​ក្នុងហាងវិញ ចំណែកនគរបាលព្រហ្មទណ្ឌក៏ជិះម៉ូតូចេញទៅវិញ ៕

RELATED ARTICLES