ខេត្តបាត់ដំបង៖ សមត្ថកិច្ចចំរុះបង្ក្រាបទីតាំងឈ្មួញស្តុបឈើដ៍ធំចំនួនពីកន្លែង ដែលតែងតែដឹកជញ្ជូន យ៉ាង គគ្រឹកគ្រេងមិនមានសមត្ថកិច្ចឫមន្ត្រីជំនាញណាហ៊ានបង្ក្រាបឡើយ គឺបើដៃឲ្យរកស៊ីយ៉ាងរលូនរៀងរាល់ថ្ងៃ ហើយកន្លែងនេះផងដែរបើតាមពលរដ្ឋគាត់និយាយថាជាកន្លែងដែល ទិញឈើពីពលរដ្ឋ ខ្មែរឆ្លងដែនទៅទឹកដីថៃ ដើម្បីកាប់ឈើប្រណិតទាំងនោះថ្មីៗនេះត្រូវបានខាងសមត្ថកិច្ចថៃបាញ់ និងចាប់បានជាច្រើននាក់នៅច្រក៤០០ក្នុងទឹកដីសំឡូតនេះ។
ពលរដ្ឋបានឲ្យដឹងទៀតថា អ្នករកស៊ីទាំងនោះគេមានខ្នងគេក្រាស់ៗណាស់ សូម្បីតែសមត្ថកិច្ចមូលដ្ឋានក៍មិនហ៊ានក្អកនឹងគេដែល ពិសេសគឺខាងមន្ត្រីរដ្ឋបាលព្រៃប្រចាំនៅស្រុកសំឡូត នោះតែម្តង។ ការចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្តដា ឆ្មាំ២០១៧ នៅស្រុកសំឡូត ខេត្តបាត់ដំបង ដឹកនាំកំលាំងដោយ ឯកឧត្តម រស់សុខធឿន ប្រធានក្រុមការងារ ជំនាញរបស់គណៈកម្មាការក្រសួងមហាផ្ទៃចុះ ពិនិត្យការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ការបង្កទប់ស្តាត់បង្រ្កាបបទល្មើស និងការកសាងសំណង់ និងប៉ុស្តិ អាណាធិបតេយ្យនានានៅតាមបណ្តាខេត្តជាប់ព្រំដែន បានសហការជាមួយវរះអង្គភាពជំរុះ ក្នុងនោះមានការពារព្រំដែនគោគលេខ៣១០ មន្ត្រីដែនជំរកសត្វព្រៃភ្នំសំកុរ(បរិស្ថាន) កងរាជអាវុអហត្ថ និងអធិកាតដ្ឋានស្រុកសំឡូត ប៉ុស្តិនគរបាលរដ្ឋបាលនិងជំទប់ទី១ ឃុំតាតោត ទំនាក់ទំនងច្រក៤០០និង ច្រកពៀមតា កំលាំងសរុបចូលរួមមាន៣២នាក់ ដែលមានការសម្របសម្រួលពីលោកព្រះរាជ អាជ្ញាអមសាលាដំដូងខេត្តបាត់ដំបង ។
ឯកឧត្ត បានឲ្យដឹងថា ការចុះឆែកឆេរនេះក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានបទល្មើសនិងនៅប៉ន្មានថ្ងៃមុននេះមានពលរដ្ឋខ្មែរយើងចូលទៅកាប់ឈើនៅទឹកដីថៃត្រូវបានគេដេញចាប់ទៀតផង ទើបកំលាំងយើងចុះប្រតិបត្តការនៅតំបន់នោះ ក្រោយពីធ្វើការឆែកឆេរផ្ទះលោក ស្រីចាបសៀងអេងមានប្តីឈ្មោះធុកវណ្ណាជាយោធា មានមុខងារជាអនុប្រធានកងអនុសេនាធំទី១ រស់នៅភូមិវាលរលឹម រឹបអូសបានឈើប្រណិតចំរុះ ជាង២ម៉ែត្រគុបរថយន្ត២គ្រឿង មិនបានឃាត់ ខ្លួនម្ចាស់ផ្ទះទេ ដោយឈើទាំងនោះជារបស់ឈ្មោះជួបណូ ហៅចូវជាមន្ត្រីPM នៅខេត្តបាត់ដំបង ។ ចំណែកនៅម៉ោង២និង៣០នាទីរសៀលថ្ងៃដដែលកំលាំងបានក្រសោបមួយករណីទៀត ស្ថិតនៅភូមិភ្នំរ៉ៃឃុំតាតោកស្រុកសំឡូត រឹបអូសបានឈើគ្រញូងចំនួនចំនួន៧៦ដុំ ស្មើនិង៤៥០គីឡូក្រាមឈើនាងនួន៣៥ដុំ និងឈើធ្នុង៤សន្លឹក សរុបស្មើនិងកន្លះម៉ែត្រគុបចំណែកម្ចាស់រត់បាត់ស្រមោល។ ឯកឧត្តមក៍បានអំពាវនាវដល់ពលរដ្ឋខ្មែរយើងសូមកុំចូលទៅទឹកដីគេដោយខុសច្បាប់ជាដាច់ខាតព្រោះជាទង្វើខុសច្បាប់គេអាចធ្វើបាបយើងគ្រប់ៗពេល។
បច្ចុប្បវត្ថុតាងត្រូវមន្ត្រីបរិស្ថានរក្សាទុកនៅស្នក់ការរងចាំកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ម៉ក់ វិច្ឆិកា