Friday, January 24, 2025
Homeព័ត៌មានជាតិឡានសឺរ៉ែនអ្នកធំបើកវ៉ាចូលផ្លូវម៉ូតូ អ្នកបើករុឺម៉កដឹកដែក គេចទៅបុកដើមអំពិលទឹកបារាំង កៀបកស្លាប់

ឡានសឺរ៉ែនអ្នកធំបើកវ៉ាចូលផ្លូវម៉ូតូ អ្នកបើករុឺម៉កដឹកដែក គេចទៅបុកដើមអំពិលទឹកបារាំង កៀបកស្លាប់

កំពង់ស្ពឺ៖ យុវជនជាកម្មករសិប្បកម្មដែកមួយកន្លែង បានកៀបកស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលបើករឺុម៉កដែកទៅធ្វើការសាងសង់ បានបើកគេចរថយន្តស៊ីរ៉ែនរបស់អ្នកធំ ជ្រុលទៅបុកគល់អំពិលទឹកបារំាង ស្លាប់យ៉ាងអាណោចអាធម។

ហេតុការណ៍ជិះម៉ូតូរឺុម៉កគេចរថយន្តស៊ីរ៉ែន បណ្តាលឲ្យស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៧ នៅចំណុចមុខស្ថានីយប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ ទៅលេខ៥០ ស្ថិតនៅក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយថា យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វិច្ឆ័យ អាយុ១៧ឆ្នំា ជាកម្មករផ្សារដែក ស្នាក់នៅជាមួយថៅកែរកស៊ីបើកសិប្បកម្មដែកមួយកន្លែង នៅក្នុងភូមិផ្សារវត្តចំណារ សង្កាត់កណ្តោលដំុ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅក្នុងភូមិទួលកេះ ឃំុក្រំាងចេក ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់ប្រជាពលរដ្ឋឈ្មោះសុខ អាយុ៣៨ឆ្នំា មុខរបររត់មូតូឌុប បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញយុវជនរងគ្រោះខាងលើ បានជិះម៉ូតូម្នាក់ឯង សណ្តោងរឺុម៉កដឹកដែកពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតលុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊ីរ៉ែនចំនួន២គ្រឿង ដែលនំាមុខរបស់រថយន្តអ្នកធំៗនោះ វ៉ាគេឯងផុតគំនូសលឿងមកខាង យុវជនរងគ្រោះឃើញដូចនោះ បានបើកម៉ូតូព្យាយាមគេចពីរថយន្តស៊ីរ៉ែននោះ បានជ្រុលចង្កូតទៅបុកគល់អំពិលទឹកបារំាង បណ្តាលឲ្យយុវជនរងគ្រោះខាងលើកៀបជាប់កស្លាប់នៅក្នុងថ្លុកឈាមតែម្តង។

ប្រជាពលរដ្ឋបាននិយាយរិះគន់រថយន្តស៊ីរ៉ែនដឹកនំាមុខអស់លោកអ្នកធំៗថា បើគ្រាន់តែបើកសំឡេងនោះ វាមិនអីទេ ប៉ុន្តែពេលដែលបើស៊ីរ៉ែនហើយលឿនទៀត បើកបរអាងតែអ្នកធំបំពាន ចូលផ្លូវគេទៀត ដូចជាករណីយុវជនរងគ្រោះខាងលើនេះ។

តាមតំណាងម្ចាស់សិប្បកម្មបានប្រាប់នគរបាលឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនជាកូនជាងខាងលើ បានដឹកដែកចេញពីម្តុំផ្សារវត្តចំណារ ទៅសាងសង់នៅខាងកើតផ្សារកំពង់ស្ពឺ មិនដឹងជាយ៉ាងម៉េចទេ ឃើញសមត្ថកិច្ចទូរស័ព្ទប្រាប់ថា បានស្លាប់ហើយ៕

RELATED ARTICLES