ភ្នំពេញ : សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់បានជនសង្ស័យចំនួន៥នាក់ ប្រុស៣ សង្ស័យធ្វើសកម្មភាពឆក់យ៉ាងកម្មក្នុងរាជធានីភ្នំពេញ យកមកធ្វើការសាកសួរនាំ កាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ខាងក្រោយព្រឹទ្ធសភា ក្រុម៧៥ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យទី១ មានឈ្មោះ សេង គីមសួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវជាតិ៦ ភូមិសុភមង្គល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជនសង្ស័យទី២ មានឈ្មោះ ឆន ហេងហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនសង្ស័យទី៣ មានឈ្មោះ បោយ សំណាង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរសិស្ស ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ប្រុស៣នាក់ ក្នុងផ្ទះជួល និងធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៧ ចំនួន១គ្រឿង ហើយយកមកប៉ុស្តិ៍សាកសួរនាំ ដោយឡែកនារីវ័យក្មេងក្រោយពីសួរនាំ បើមិនពាក់ព័ន្ធនឹងឲ្យត្រឡប់ទៅវិញ ដោយមិនទាន់មានការឆ្លើយបញ្ជាក់ពីមន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាលនោះថា ករណីឃាត់ខ្លួនជនសង្ស័យបទល្មើសអី្វឲ្យច្បាស់នោះទេ រង់ចាំធ្វើការងារចប់សិន ទើបអាចបញ្ជាក់ប្រាប់អ្នកយកពត៍មានបាន ហើយជនប្រុស៣នាក់ដែលឃាត់បាន នឹងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីសាកសួរនាំ៕