Thursday, November 28, 2024
Homeសន្ដិសុខសង្គមប្រុសរពឹសដៃលូកស្ទាបប្រដាប់ភេទកូនស្រីគេ ម៉ែប្តឹងប៉ូលិសចាប់

ប្រុសរពឹសដៃលូកស្ទាបប្រដាប់ភេទកូនស្រីគេ ម៉ែប្តឹងប៉ូលិសចាប់

ខេត្តកណ្តាល ៖ បុរសម្នាក់កំពុងដើរចេញពីផ្ទះសំដៅទៅដាក់សន្ទូចនៅបឹង គាប់ជួនមានភ្លៀងធ្លាក់ ក៏ចូលទៅជ្រកនៅក្នុងរោងរបស់អ្នកស្គាល់គ្នាម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា លុះទៅដល់ឃើញឱកាសស្ងាត់ល្អ ក៏ប្រើដៃលូក លេងប្រដាប់ភេទកូនស្រីម្ចាស់រោង ធ្វើឱ្យក្មេងស្រីរងគ្រោះមានការឈឺចាប់ក៏ស្រែកយំ រួចរត់ ទៅប្រាប់ម្តាយ រាយការណ៍ប្រាប់សមត្ថកិច្ចចុះ ចាប់ឃាត់ខ្លួនជនរពឹសដៃ យកមកសាកសួរតាម នីតិវិធី។

ករណីប្រុសល្មោភកាមប្រើដៃស្ទាបប្រដាប់ ភេទកូនស្រីគេនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។

បុរសសង្ស័យ ដែលរពឹសដៃស្ទាបប្រដាប់ ភេទក្មេងស្រីលេងនោះ មានឈ្មោះបាន ស៊ឹម អាយុ៤៨ឆ្នាំ មុខរបរនេសាទត្រី មានលំនៅភូមិ កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះម.ស.ឡ អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ដួង មឿន អាយុ៤២ឆ្នាំ មុខរបរកសិករ ម្តាយ ឈ្មោះទ្រី សៀងហៃ មុខរបរកសិករ និងមាន លំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចស្រុកកៀនស្វាយ  បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០១៧ ជនសង្ស័យបានចេញពីផ្ទះ ដើម្បីទៅដាក់សន្ទូច នៅឯបឹងក្រោយផ្ទះរបស់ ខ្លួន គាប់ជួនពេលនោះមានភ្លៀងធ្លាក់ ជនសង្ស័យ ក៏បានទៅជ្រកភ្លៀង ក្នុងរោងរបស់ឈ្មោះដួង មឿន ដែលត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ។ លុះពេលអង្គុយជ្រកភ្លៀងនោះ ជនសង្ស័យក៏បានយកទូរស័ព្ទមកចាក់ចំរៀងស្តាប់  រួចក៏បានយកផ្លែសន្ទូចមកបិតនុយសម្រាប់ដាក់បង្កៃយកត្រី ពេលនោះក្មេងស្រីរងគ្រោះ ក៏បានមកយកទូរស័ព្ទរបស់ជនសង្ស័យ ដែលទុកនៅលើកៅអី ហើយប្រាប់ឱ្យជនសង្ស័យបើកទូរទស្សន៍ឱ្យនាងមើល។ នៅពេលកំពុងមើលទូរទស្សន៍ក្នុងទូរស័ព្ទដៃនោះ ក្មេងស្រីរងគ្រោះបានធ្វើឱ្យវៀចអង់តែនទូរសព្ទ័ដៃរបស់ជនសង្ស័យ ឃើញដូចនេះ ជនសង្ស័យក៏បានយកទូរស័ព្ទ មកតម្រង់អង់តែន ចំណែកក្មេងស្រីរងគ្រោះ ក៏បានមកទ្រោបពីលើខ្នងរបស់ជនសង្ស័យ ស្របពេលនោះ ជនសង្ស័យមើលឃើញឱកាសស្ងាត់ល្អ ក៏បានយកដៃទៅស្ទាបប្រដាប់ភេទរបស់ ក្មេងស្រីរងគ្រោះលេង ធ្វើឱ្យក្មេងស្រីរងគ្រោះ ឈឺចាប់ក៏ស្រែកយំ រួចរត់ទៅប្រាប់ម្តាយថា ជនសង្ស័យ បានយកដៃមកស្ទាបប្រដាប់ភេទរបស់នាង។ ភ្លាមនោះ ម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏ប្រញាប់ទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្តិ៍ ភូមិធំដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចស្រុកកៀនស្វាយ បានបញ្ជាក់ថា ក្រោយទទួលដំណឹងខាងលើនេះភ្លាម នគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យមកសួរនាំតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បាន ស៊ឹម បានសារភាពថា ខ្លួនពិតជាបានយក ដៃទៅស្ទាបប្រដាប់ភេទរបស់ក្មេងរងគ្រោះពិតប្រាកដមែន ដោយសារតែពេលនេះ ខ្លួនមានបំណងដើរទៅបឹងដាក់នុយសន្ទូច តែគាប់ជួនភ្លៀងធ្លាក់ក៏ចូលជ្រកក្នុងរោងរបស់ឪពុកក្មេងស្រីរងគ្រោះ លុះពេលឃើញឱកាសស្ងាត់ល្អ ខ្លួនក៏យកដៃស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះលេង ធ្វើឱ្យនាងឈឺចុកចាប់ ស្រែកយំរត់ទៅប្រាប់ម្តាយប្តឹងប៉ូលិស ចាប់ឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុរឿង បញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមតាមនីតិវិធី៕

RELATED ARTICLES