Monday, November 25, 2024
Homeនយោបាយបក្សកាន់អំណាចថា រឿងលោកញឹក ប៊ុនឆៃ ញែកឱ្យដាច់២ករណី

បក្សកាន់អំណាចថា រឿងលោកញឹក ប៊ុនឆៃ ញែកឱ្យដាច់២ករណី

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ថា រឿងលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវញែកឱ្យដាច់ពីគ្នា២ករណី គឺទី១ លោកញឹក ប៊ុនឆៃ ជាប់ចោទនឹងបទល្មើសគ្រឿងញៀន ដែលត្រូវផ្តន្ទាទោសតាមអំណាចតុលាការ និងទី២ភាព មិនស្មោះត្រង់នយោបាយរបស់លោកញឹក ប៊ុនឆៃ ជាមួយគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្ស កាន់អំណាចបែបនេះ បានធ្វើឡើងក្រោយពេលដែលលោកញឹក ប៊ុនឆៃ បានផ្ញើលិខិតជូនសមាជិកបក្ស ដោយប្រកាសទទួលស្គាល់កំហុសខ្លួន ដែលបានធ្វើមិនគប្បីចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាដើមចមនាំទុក្ខដល់សមាជិកគណបក្ស បាត់បង់តួនាទី មុខតំណែង និងជួបបញ្ហាប្រឈម ជាយថាហេតុ ព្រមទាំងស្នើសុំឱ្យអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ កុំងាករេទៅតាមការអូសទាញ ឬឃោសនាបំភ័ន្តមតិចង់ធ្វើការផ្លាស់ប្តូរឱ្យសោះ ពីព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ខិតខំធ្វើការកែទម្រង់គ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ និងកំពុងដើរលើផ្លូវត្រូវ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកឈឹម ផលវរុណ បញ្ជាក់ថា លោកមិនហ៊ានសន្និដ្ឋានឱ្យអស់ទេ ចំពោះការទទួលស្គាល់កំហុសរបស់លោកញឹក ប៊ុនឆៃ មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូច ជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះនេះ ជាន័យរបស់លោកញឹក ប៊ុនឆៃ ដែលសរសេរទៅសមាជិកសមាជិការបស់គណបក្សខ្មែររួបរួមជាតិ ដើម្បីឱ្យដោះស្រាយអនាគតគណបក្ស។ ប៉ុន្តែលោកក៏ពិបាកជឿផងដែរ ដែលក្នុងលិខិតនោះ លោកញឹក ប៊ុនឆៃ បានសុំឱ្យសមាជិក សមាជិកា អ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ កុំងាករេទៅតាមការអូសទាញ ឬឃោសនាបំភ័ន្ត មតិចង់ធ្វើការផ្លាស់ប្តូរឱ្យសោះ ដោយសារបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលខិតខំធ្វើការកែទម្រង់គ្រប់បែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ និងកំពុងដើរលើផ្លូវត្រូវនោះ ព្រោះបើលោកញឹក ប៊ុនឆៃ ពិតជាយល់ឃើញថា សម្តេចហ៊ុន សែន ដឹកនាំប្រទេសដើរលើផ្លូវត្រូវ ហើយក្នុងនាមលោកញឹក ប៊ុនឆៃ ពេលនោះ នៅចង សម្ព័ន្ធភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរដ្ឋាភិបាលនោះ ចុះហេតុអ្វីបានជា គាត់ទៅលួចលាក់ទំនាក់ទំនងជាមួយគណបក្ស ប្រឆាំង ក្នុងកិច្ចការនយោបាយ?

លោកឈឹម ផលវរុណ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ថា “លិខិតនេះ គ្រាន់តែជារឿងដែលគាត់សរសេរទៅសមាជិកសមាជិការបស់គណបក្សគាត់ តែប៉ុណ្ណោះ ក្នុងនាមគាត់ជាប្រធានគណបក្ស ហើយដែលក្នុងនាមគាត់បុគ្គលម្នាក់កំពុងជាប់ចោទរបស់តុលាការ។ អ៊ីចឹង វាជារឿងផ្ទៃក្នុង របស់កិច្ចការគណបក្សលោកញឹក ប៊ុនឆៃ តែប៉ុណ្ណោះ ឯរឿងគាត់ទទួលស្គាល់កំហុសយ៉ាងម៉េចយ៉ាងម៉ា ដែលជាការសារភាពចំពោះសមាជិក សមាជិកាគណបក្សគាត់ គឺជាការទទួលខុសត្រូវរបស់គាត់ចំពោះគណបក្ស ដែលក្នុងនាមជា គណបក្សនៃដៃគូសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយជាធម្មតាទេ កាលណា យើងជាសម្ព័ន្ធភាពនយោបាយ វាទាមទារឱ្យមានភាពស្មោះត្រង់ កុំថាឡើយ ត្រឹមសម្ព័ន្ធភាព នយោបាយ សូម្បីតែសម្ព័ន្ធភាពស្នេហារវាងប្តី ប្រពន្ធ ឬក៏សង្សារ ក៏តម្រូវឱ្យមានភាពស្មោះ ត្រង់ដែរ បានវាអាចរលូនជាមួយគ្នាកើត។ ទម្រាំដល់កិច្ចការនយោបាយ គឺរឹតតែចាំបាច់ឱ្យមានភាពស្មោះត្រង់ បានយើងអាចជាសម្ព័ន្ធភាព នយោបាយជាមួយគ្នាបានយូរអង្វែង។ ប៉ុន្តែដោយសារតែភាពមិនស្មោះត្រង់របស់លោកញឹក ប៊ុនឆៃ នេះហើយ ទើបតម្រូវឱ្យគណបក្សប្រជាជន កម្ពុជា ផ្តាច់សម្ព័ន្ធភាព ព្រោះជាគោលការណ៍ នៅក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស គណបក្សនយោបាយ មានសិទ្ធិចងសម្ព័ន្ធភាព ជាដៃគូ ប៉ុន្តែសម្ព័ន្ធភាព មិនមែនតម្រូវឱ្យដៃ ម្ខាងចងសម្ព័ន្ធភាព ហើយដៃម្ខាងទៅធ្វើទំនាក់ទំនងអាថ៌កំបាំងជាមួយគណបក្សប្រឆាំងបានទេ ពីព្រោះប្រជាធិបតេយ្យ សេរី ពហុបក្ស វាមានការតទល់តតាំងគ្នារវាងនយោបាយ ដឹកនាំប្រទេស និងនយោបាយតតាំងជាមួយរដ្ឋាភិបាល។ អ៊ីចឹងលោកញឹក ប៊ុនឆៃ ដៃម្ខាង សហការ ឬក៏ទទួលផលពីរដ្ឋាភិបាល តែដៃម្ខាង ទៀតទៅលបលួចទំនាក់ទំនងនយោបាយជាមួយគណបក្សប្រឆាំង គឺវាជាការប្រព្រឹត្តខុស ពីសីលធម៌នយោបាយហើយៗអាហ្នឹងគេមិន បិទសិទ្ធិសេរីភាពទេ ប៉ុន្តែគេចង់ឱ្យច្បាស់ បើ គាត់មិនមានភាពស្មោះត្រង់ យើងមានតែផ្តាច់ សម្ព័ន្ធភាពនយោបាយតែប៉ុណ្ណោះ។ រឿងតែ ប៉ុណ្ណឹងទេ ហើយកាលណាផ្តាចសម្ព័ន្ធភាពនយោបាយហើយ បានន័យថា គណបក្សលោកញឹក ប៊ុនឆៃ មានទាំងលោកញឹក ប៊ុនឆៃ និងសហសេវិកគាត់ ក៏ត្រូវបាត់បង់តំណែងនៅក្នុងរដ្ឋាភិបាលដែរ ពីព្រោះលែងជាដៃគូហើយ មិនអាចដៃម្ខាងធ្វើជាមួយរដ្ឋាភិបាល និងដៃម្ខាងទៀត ធ្វើជាមួយគណបក្សប្រឆាំងទេ។ អានេះ ជាគោលការណ៍សីលធម៌នយោបាយរបស់របប គ្រប់គ្រងរដ្ឋនោះឯង។ ប៉ុន្តែចំពោះការទទួលស្គាល់កំហុសរបស់លោកញឹក ប៊ុនឆៃ មកលើ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចនាយករដ្ឋមន្ត្រី យើងមិនអាចសន្និដ្ឋានឱ្យអស់ទេ ព្រោះអាហ្នឹងជាន័យរបស់សាមីខ្លួន លោកញឹក ប៊ុនឆៃ ខ្លួនឯង ដែលសរសេរទៅសមាជិក សមា- ជិការបស់គាត់ ដើម្បីឱ្យដោះស្រាយអនាគត គណបក្ស។ ដូច្នេះយើងមិនធ្វើការអត្ថាធិប្បាយ លូកលាន់ទៅនឹងខ្លឹមសារនៃចេតនាដែលលោក ញឹក ប៊ុនឆៃ បានលើកឡើងពីកំហុសរបស់គាត់ នោះទេ ព្រោះយើងមិនអាចយល់បានថា តើ គាត់ចង់សំដៅលើកំហុសអីខ្លះនោះទេ អាហ្នឹង ទុកឱ្យសមាជិក សមាជិកាគណបក្សលោកញឹក ប៊ុនឆៃ ចាត់ចែងអ្វីតាមហ្នឹងទៅ ដែលយើងមើល ឃើញហើយ គណបក្សនេះ បានចេញសេចក្តី ថ្លែងការណ៍ញែកដាច់គ្នារវាងកិច្ចការគណបក្ស ហើយនិងការទទួលខុសត្រូវមុខច្បាប់របស់ លោកញឹក ប៊ុនឆៃ គឺជារឿងបុគ្គល”។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ បន្តថា “ចំពោះថាឱ្យសមាជិក សមាជិកា អ្នក គាំទ្រគណបក្សខ្មែររួបរួមជាតិ កុំងាករេទៅតាម ការអូសទាញ ឬឃោសនាបំភ័ន្តមតិចង់ធ្វើការ ផ្លាស់ប្តូរឱ្យសោះ ពីព្រោះបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលខិតខំធ្វើការកែទម្រង់គ្រប់បែបយ៉ាង ដើម្បី សេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ និងកំពុងដើរ លើផ្លូវត្រូវនោះ យើងពិបាកនឹងជឿនូវវោហារសព្ទ របស់លោកញឹក ប៊ុនឆៃ ណាស់ ពីព្រោះបើគាត់ ពិតជាយល់ឃើញថា សម្តេចតេជោ ដឹកនាំ ប្រទេសដើរលើផ្លូវត្រូវ ហើយក្នុងនាមលោក ញឹក ប៊ុនឆៃ កាលហ្នឹងនៅជាសម្ព័ន្ធភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងរដ្ឋាភិបាល ចុះហេតុអ្វីបានជាគាត់ទៅលួចលាក់ ទំនាក់ទំនងជាមួយគណបក្សប្រឆាំង ក្នុងកិច្ចការ នយោបាយដែរ? ដូច្នេះយើងពិបាកជឿណាស់ ធម្មតាការនិយាយ ចេះនិយាយទៅរួច តែទង្វើ វាផ្សេង។ អ៊ីចឹងបើសិនជាគាត់យល់ឃើញថា វាល្អអ៊ីចឹងមក គួរតែគាត់ទេ កុំក្បត់ជាមួយគណបក្សប្រជាជនកម្ពុជា អាហ្នឹងបានត្រឹមត្រូវ។ ជា រួម សម្រាប់គណបក្សប្រជាជនកម្ពុជា គឺមាន ជំហរជាក់លាក់រឿងករណីលោកញឹក ប៊ុនឆៃ យើងត្រូវចែកគ្នាជាពីរដាច់គ្នា រវាងសីលធម៌ នយោបាយនៃភាពស្មោះត្រង់រវាងដៃគូនយោបាយ គឺរវាងគណបក្សលោកញឹក ប៊ុនឆៃ និង គណបក្សប្រជាជនកម្ពុជា ក្នុងន័យថា ជាសម្ព័ន្ធភាពនយោបាយ។ អ៊ីចឹងនៅពេលដែលគាត់លែង ស្មោះត្រង់ជាមួយនឹងដៃគូនយោបាយ ដូច្នេះ គាត់ត្រូវតែបាត់បង់នូវសម្ព័ន្ធភាពជាដៃគូ ហើយ និងបាត់បង់តួនាទីរបស់គាត់ និងមន្ត្រីរបស់គាត់ ក្នុងគណបក្សហើយ។ អាហ្នឹង គឺយើងចែកគ្នា ដាច់ វាជារឿងភាពមិនស្មោះត្រង់ ផលបច្ច័យ ដែលកើតចេញពីភាពមិនស្មោះត្រង់នឹងដៃគូ នយោបាយ។ ឯរឿងការឃុំខ្លួន ឬក៏ចំណាត់ការ របស់តុលាការ គឺមិនពាក់ព័ន្ធទៅនឹងភាពមិន ស្មោះត្រង់នយោបាយទេ គឺជារឿងនៃបទឧក្រិដ្ឋ ដែលតុលាការធ្វើការចោទប្រកាន់លោកញឹក ប៊ុនឆៃ។ ហ្នឹងជារឿងមួយផ្សេង ទោះបីជាពេល វេលាវាប្រកៀកប្រកិតគ្នាក៏ដោយក្តី ប៉ុន្តែបទឧក្រិដ្ឋ ដែលតុលាការធ្វើចំណាត់ការមកលើបុគ្គលលោកញឹក ប៊ុនឆៃ គឺកើតចេញមកអំពី ការសារភាពរបស់លោកជា ជុង ដែលជាអតីត ទីប្រឹក្សាលោកញឹក ប៊ុនឆៃ និងជាម្ចាស់ដី ដែល មានភ័ស្តុតាងពាក់ព័ន្ធនឹងផលិតគ្រឿងញៀន និងផ្ទុកសារធាតុញៀននោះ ហើយលោកជា ជុង ហ្នឹង បច្ចុប្បន្នគឺជាទណ្ឌិត ហើយគាត់បានសារភាពបន្ថែមទៀត បញ្ជាក់ឈ្មោះលោកញឹក ប៊ុនឆៃ ជាអ្នកពាក់ព័ន្ធនៅក្នុងរឿងគ្រឿងញៀននេះ រួមទាំងថ្នាំញៀន មនុស្សមួយចំនួនទៀតផង ប៉ុន្តែយើងអត់ដឹងឈ្មោះ ប៉ុន្តែដោយសារតែការ បញ្ជាក់របស់លោកជា ជុង នេះហើយ ដែលជា ពន្លឺបន្ថែមទៀតផ្តល់ជូនសមត្ថកិច្ចតុលាការធ្វើការ ចោទប្រកាន់មកលើលោកញឹក ប៊ុនឆៃ ហ្នឹងឯង។ ដូច្នេះរឿងពីរហ្នឹងដាច់ពីគ្នា ហើយវាជារឿង ធម្មតាទេ ចំពោះប្រជាពលរដ្ឋ គឺគេអាចយល់ ប៉ុន្តែសម្រាប់អ្នកនយោបាយ ជាពិសេស និន្នាការនយោបាយប្រឆាំង គេតែងតែយករឿងបទឧក្រិដ្ឋ យកមកឡូកឡំជាមួយនឹងរឿងនយោបាយ ហើយអានេះជាចរិតរបស់គណបក្សប្រឆាំង ហើយនិងក្រុមនិន្នាការប្រឆាំង ដែលដើរតួជា អ្នកវិភាគ អ្នកអីហ្នឹង អាហ្នឹងជារឿងរបស់ គាត់ យើងមិនបង្ខំឱ្យគាត់យល់តាមទេ ប៉ុន្តែអ្វី ដែលជាក់ស្តែងកំពុងអនុវត្តនៅក្នុងដៃតុលាការ វាជារឿងបទឧក្រិដ្ឋ ពាក់ព័ន្ធនឹងគ្រឿងញៀន។ ឯរឿងផ្តាច់សម្ព័ន្ធភាព គឺជារឿងរំលោភនូវភាព ស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ពីសំណាក់លោកញឹក ប៊ុនឆៃ។ ដូច្នេះរឿង២ដាច់ ពីគ្នា ហើយអានេះជាការពិតត្រង់ថា និន្នាការ ប្រឆាំងបំភ័ន្តបំភ្លៃមួលបង្កាច់ ឬក៏លាបពណ៌ ឬ ក៏ច្របាច់រឿងនេះឱ្យចូលគ្នា អាហ្នឹងវាជារឿងរបស់ពួកគាត់ចុះ”។

គួរបញ្ជាក់ថា ក្នុងលិខិតរបស់លោកញឹក ប៊ុនឆៃ ផ្ញើជូនសមាជិក សមាជិកាគណបក្សខ្មែរ រួបរួមជាតិ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា លោកមានសេចក្តីសោកស្តាយ និងវិប្បដិសារីយ៉ាងខ្លាំង ដែលមិនអាចបន្តបេសកកម្មរួមរស់ជាមួយគ្នា ធ្វើការងារ ដើម្បី គណបក្សខ្មែររួបរួមជាតិ ដែលជាសមិទ្ធផលរួម របស់សហជីវិនី សហជីវិនទាំងអស់គ្នា ដោយសារតែការសម្រេចចិត្តខុសឆ្គងរបស់លោក។ ក្នុងន័យនេះ លោកសូមគោរពសម្តែងជូននូវ ការសារភាពកំហុសទាំងស្រុងដោយស្មោះស្ម័គ្រ និងសុទ្ធចិត្ត ដែលបានប្រព្រឹត្តមិនគប្បីចំពោះ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជា ផលវិបាកនាំមកនូវការខូចខាតប្រយោជន៍រួម របស់គណបក្សខ្មែររួបរួមជាតិ ដែលបងប្អូន បានកសាងរួមគ្នា ធ្វើឱ្យប៉ះពាល់ជីវភាពរបស់ បងប្អូន ដែលបានបាត់បង់តួនាទី មុខតំណែង និងប៉ះពាល់ដល់អនាគត ព្រមទាំងប្រឈមនឹង ការលំបាកជាយថាហេតុ។ ដូច្នេះលោកសង្ឃឹម ថា សហជីវិនី សហជីវិន និងបងប្អូនអ្នកគាំទ្រ នឹងផ្តល់នូវការយោគយល់ និងអធ្យាស្រ័យចំពោះ កំហុសឆ្គងរបស់លោកទាំងនេះ ហើយជាថ្មីម្តង ទៀត លោកសូមប្រកាសជាឱឡារិក នូវការ សុំទោសដោយស្មោះ និងសូមអនុញ្ញាតឱ្យលោក ដែលមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ បានស្ងប់ស្ងៀមក្នុងអារម្មណ៍ ដើម្បីបានធូរស្រាល ពីអំរែកនិងទុក្ខលំបាកដ៏ធ្ងន់ទាំងខាងផ្លូវចិត្ត និង ផ្លូវកាយ។ ចំពោះវាសនាអនាគតរបស់គណបក្សខ្មែររួបរួមជាតិ លោកសូមប្រគល់ជូនទៅ សហជីវិនី សហជីវិនទាំងអស់គ្នា ដែលជាម្ចាស់ ពិចារណា និងសម្រេច តាមបែបប្រជាធិបតេយ្យ។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ក្នុងលិខិត នោះទៀតថា “កម្ពុជា យើងមានវាសនាល្អ ដែល មានសន្តិភាព ស្ថិរភាព ព្រមទាំងកំពុងអភិវឌ្ឍ ទៅមុខប្រសើរជាលំដាប់ ដែលខ្ញុំវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយដែលថ្មីៗចុងក្រោយនេះ បាន ការពារបូរណភាពទឹកដី ដោយពេញលេញ ដោយ សន្តិវិធី និងបញ្ចៀសផុតពីសង្គ្រាម។ ខ្ញុំសូមឱ្យ បងប្អូនអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ កុំ ងាករេទៅតាមការអូសទាញ ឬឃោសនាបំភ័ន្ត មតិចង់ធ្វើការផ្លាស់ប្តូរឱ្យសោះ ពីព្រោះបច្ចុប្បន្ន នេះ រាជរដ្ឋាភិបាលខិតខំធ្វើការកែទម្រង់គ្រប់ បែបយ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ខ្មែរ និងកំពុងដើរលើផ្លូវត្រូវ…”។

គួរបញ្ជាក់ដែរថា ការផ្ញើលិខិតរបស់លោក ញឹក ប៊ុនឆៃ ខាងលើនេះ បានធ្វើឡើងក្រោយ ពេលដែលការិយាល័យអ្នកនាំពាក្យគណបក្ស ខ្មែររួបរួមជាតិ កាលពីទី០៩ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ខ្លឹមសារ ២ចំណុច គឺ១-ករណីសមត្ថកិច្ចចាត់វិធានការ លើលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួបរួមជាតិ ជាបញ្ហាបុគ្គល មិនមានពាក់ព័ន្ធគណបក្សខ្មែររួបរួមជាតិទេ។ ២-គណបក្សខ្មែររួបរួមជាតិ សូមធ្វើការបដិសេធរាល់ទង្វើបញ្ចោញ មតិ ទស្សនៈ ធ្វើអត្ថាធិប្បាយ ឬរូបភាព តាម រាល់បណ្តាញសារព័ត៌មាន បណ្តាញសង្គម ដែល ពាក់ព័ន្ធដល់គណបក្សខ្មែររួបរួមជាតិ។ សកម្មភាពទាំងអស់នោះ គឺជាទង្វើរបស់បុគ្គល មិនមែនជាជំហររបស់គណបក្សខ្មែររួបរួមជាតិទេ។

ទោះបីយ៉ាងណា ក្រោយការផ្ញើលិខិត របស់លោកញឹក ប៊ុនឆៃ នោះ អ្នកនាំពាក្យ គណបក្សខ្មែររួបរួមជាតិ លោករុណ មាត្រា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ថា គណបក្សមិនទាន់សម្រេចថា យ៉ាងម៉េចទេ ត្រូវជ្រើសប្រធានថ្មី អនុប្រធានថ្មី ឬយ៉ាងណា ឬនឹងត្រូវរំលាយចោលយ៉ាងណា ក៏មិនទាន់អាចបញ្ជាក់បានដែរ ប៉ុន្តែនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ នេះ គណបក្សនឹង មានការប្រជុំផ្ទៃក្នុងមួយ។ ដូច្នេះផុតពីការប្រជុំ នោះមក លោកនឹងអាចបញ្ជាក់បានយ៉ាងណា ខ្លះហើយពីជំហរ និងអនាគតរបស់គណបក្ស ខ្មែររួបរួមជាតិ។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួបរួមជាតិ ពេលនេះកំពុងជាប់ពន្ធនាគារ ក្រោម ការចោទចំនួនពីរករណីគឺ “បទល្មើសផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន” ប្រព្រឹត្តកាលពីឆ្នាំ២០០៧៕

កុលបុត្រ

RELATED ARTICLES