Monday, November 25, 2024
Homeនយោបាយលោកសុខ ទូច បញ្ជាក់ពីស្ថានភាពព្រំដែនកម្ពុជា ក្រោយឡាវ ដកទ័ព

លោកសុខ ទូច បញ្ជាក់ពីស្ថានភាពព្រំដែនកម្ពុជា ក្រោយឡាវ ដកទ័ព

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា លោក និងក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅដល់ព្រំដែនកម្ពុជា ឡាវ ដែលជា ចំណុចមានទំនាស់រវាងប្រទេសទាំង២ ហើយ លទ្ធផលនៃការចុះស្រាវជ្រាវផ្ទាល់នេះ លោក នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ដើម្បី បញ្ជាក់ពីស្ថានភាពព្រំដែនកម្ពុជា នៅចំណុច តំបន់អូរអាឡៃ និងអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយការដកកងទ័ពឡាវ ចេញពីតំបន់នោះ។

យោងតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក នៅ សាលសន្និសីទ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី “ស្ថានភាព ព្រំដែនកម្ពុជា ចំណុចតំបន់អូរអាឡៃ និងតំបន់ អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយការដកកងទ័ពឡាវ”។

ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកគិន ភា បានបញ្ជាក់បន្ថែម លើសេចក្តីជូនដំណឹងនោះ ថា នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក បណ្ឌិតសភាចារ្យសុខ ទូច នឹងបញ្ជាក់ពីស្ថានភាពតំបន់ព្រំដែនទំនាស់នៃប្រទេសទាំង២នោះ ហើយសង្ឃឹមថា អ្នកនយោបាយឱកាសនិយម ឈប់យកបញ្ហាព្រំដែនជារឿងចំណេញនយោបាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោកគិន ភា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ថា “បាទ! មែនទែន ខ្លឹមសារលម្អិត ជុំវិញសន្និសីទ ស្អែកនេះ គឺខ្លឹមសារទាំងស្រុងរបស់លោកបណ្ឌិត សភាចារ្យសុខ ទូច ដែលលោកបានឡើងពីខេត្ត ស្ទឹងត្រែង មកវិញ នៅយប់នេះ។ អ៊ីចឹងទេ អ្វី ដែលបញ្ជាក់ច្បាស់នោះ ទាល់តែថ្ងៃស្អែក ទើប លោកបណ្ឌិតសភាចារ្យសុខ ទូច នឹងបញ្ជាក់ជូន នៅក្នុងអង្គសន្និសីទសារព័ត៌មាន ថ្ងៃស្អែក។ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់ជម្រាបជូនប៉ុណ្ណេះថា ហេតុអី បានជាយើងចាំបាច់ត្រូវធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃស្អែកនេះ? គឺដើម្បីជាការជូនព័ត៌មាន ដល់អ្នកសារព័ត៌មានផង ក៏ដូចសាធារណជន ផង ឱ្យលោកបានជ្រាបថា តើស្ថានភាពព្រំដែន របស់យើងនៅតំបន់នោះ តើវាមានលក្ខណៈ បែបណា? ហើយក្រោយការដកកងទ័ពឡាវ នេះ វាមានលក្ខណៈបែបណា? ហើយតទៅទៀត រាជរដ្ឋាភិបាលយើង ត្រូវតែធ្វើយ៉ាងម៉េច ដើម្បីឱ្យព្រំដែនរបស់យើង មានលក្ខណៈជា ព្រំដែនមួយរឹងមាំ ជាព្រំដែនសន្តិភាព ជាព្រំដែន មិត្តភាព ជាព្រំដែនអភិវឌ្ឍន៍។ ដូចដែលបានដឹង ហើយថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន ប្រើប្រាស់ទេពកោសល្យការទូត ប្រកបដោយ ភាពឈ្លាសវៃបំផុត ក្នុងការដោះស្រាយបញ្ហា ព្រំដែនជាមួយឡាវនេះ លោកប្រើពេលវេលា តែមួយព្រឹកទេ បន្ទាប់ពីលោកដាក់ឱសាទវាទ ដល់ភាគីឡាវ ហើយលោកបានហោះទៅទីក្រុង វៀងចន្ទន៍ លោកប្រើពេលវេលាមួយព្រឹកគត់ ដើម្បីដោះស្រាយបញ្ហាធំមួយ គឺបានជោគជ័យ គឺកងទ័ពឡាវ បានព្រមដោយគ្មានលក្ខខណ្ឌ ក្នុងការដកចេញនូវកម្លាំងរបស់ខ្លួន ដែលឈរ ជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ហ្នឹង។ ហើយកងទ័ពរបស់យើង ក៏មានពេលវេលាអាច ចល័តមកឈរជើងនៅទីតាំងដើមវិញ។ នេះគឺ ជាដំណោះស្រាយដោយសន្តិវិធី ដោយការទូត ល្អបំផុត សម្រាប់រាជរដ្ឋាភិបាលយើង ក៏ដូច សម្រាប់ប្រទេសឡាវដែរ ពីព្រោះយើងដឹងថា ការដាក់ឱសានវាទប្រទេសមួយទៅកាន់ប្រទេស មួយទៀតនេះ វាបង្ហាញអំពីភាពខ្លាំងរបស់យើង ប៉ុន្តែយើងមិនដាក់ឱសានវាទ ហើយរង់ចាំគេ ស្តាប់ឱសានរបស់យើងទេ យើងត្រូវប្រើឱ្យ អស់នូវលទ្ធភាព ការដោះស្រាយតាមផ្លូវទូត ហើយបើសិនជាគេនៅតែមិនព្រមទទួលយក នូវការដោះស្រាយតាមផ្លូវទូត យើងអាចនឹង ប្រើប្រាស់យន្តការ ឬវិធីសាស្ត្រផ្សេងទៀត រាប់ទាំងវិធានការយោធាផង”។

លោកគិន ភា បានមានប្រសាសន៍បន្តថា “ដូចដែលឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច បានលើកឡើងតាំងពីដែលលោកប្រកាសចូល កាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺយើងបានដាក់នូវផែនការអាទិភាពសំខាន់៣ ទី១ គឺការងារកសិកម្ម និងអភិវឌ្ឍជនបទ ការងារបរិស្ថាន ហើយទី២ គឺយើងពាក់ព័ន្ធជាមួយ នឹងការងារមីក្រូហិរញ្ញវត្ថុ ហើយទី៣ ការងារ ព្រំដែន និងកិច្ចការអន្តរជាតិហ្នឹង។ អ៊ីចឹងការងារ ព្រំដែន និងកិច្ចការអន្តរជាតិនេះ គឺជាការងារ អាទីភាពទី៣ របស់រាជបណ្ឌិត្យសភា ក្រោមការ ដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច នៅអាណត្តិនេះ គឺយើងនឹងធ្វើកិច្ចការងារនេះ ហើយកិច្ចការងារនេះ គឺយើងបានធ្វើរួចហើយ គឺយើងបាននិងកំពុងធ្វើការស្រាវជ្រាវ ដ៏មានសារសំខាន់ គឺការស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា វៀតណាម។ យើងដឹងហើយថា បញ្ហាព្រំដែន កម្ពុជា-វៀតណាម នេះ គឺជាបញ្ហារសើប ដែល អ្នកនយោបាយឱកាសនិយមមួយចំនួន តែងតែ យកបញ្ហានេះជាឧបករណ៍ឃោសនា ដើម្បី សំឡេងឆ្នោតរបស់ខ្លួន ប៉ុន្តែអ្វីដែលជាសច្ចភាព ប្រវត្តិសាស្ត្រ អ្វីដែលជាមរតកអាណានិគម គឺ ពួកគាត់អត់បានយកចិត្តទុកដាក់ទេ គាត់ធ្វើ យ៉ាងណាទាញសន្លឹកឆ្នោតពីបញ្ហាព្រំដែននេះ។ អ៊ីចឹងហើយ បានជារាជបណ្ឌិត្យសភាកម្ពុជា បាន ចូលខ្លួនដោះស្រាយបញ្ហាហ្នឹង យើងនៅកណ្តាល ចន្លោះរវាងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំង ហើយយើងរកអ្វីដែលជាសច្ចភាពប្រវត្តិសាស្ត្ររបស់យើង ជុំវិញបញ្ហាព្រំដែននេះ គឺ ឈប់ឱ្យអ្នកនយោបាយ បន្តយកបញ្ហាព្រំដែន ធ្វើជាល្បែងនយោបាយ ធ្វើជាឧបករណ៍នយោបាយ ឃោសនាយកសន្លឹកឆ្នោតតទៅទៀត។ ដូច្នេះក្នុងឋានៈជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ យើងបន្តធ្វើកិច្ចការងារនេះ ប្រកបដោយវិជ្ជាជីវៈ ប្រកបដោយលក្ខណៈ វិទ្យាសាស្ត្រ ហើយយើងនឹងខិតខំប្រឹងប្រែងរក វិធី រកយន្តការនិងដំណោះស្រាយដ៏ល្អៗ សម្រាប់ ជូនជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ក៏ដូចជា បំភ្លឺសាធារណជន ដែលតែងតែមានការយល់ច្រឡំអំពីបញ្ហាព្រំដែន កុំឱ្យនាំគ្នាស្តាប់តែព័ត៌មានមានលក្ខណៈបំពុលសង្គម ស្តាប់តែហ្វេសប៊ុក ដែលបង្ហោះតាមអារម្មណ៍ តាមលក្ខណៈនៃ នយោបាយរបស់ខ្លួនហ្នឹង ឱ្យងាកមកស្វែងយល់ អ្វីដែលជាសច្ចភាព អ្វីដែលជាព័ត៌មានពិត តាម លក្ខណៈវិទ្យាសាស្ត្រវិញ ទើបយើងអាចកសាង យើងអាចអភិវឌ្ឍសង្គមជាតិយើងបាន”។

ការធ្វើសន្នីសីទសារព័ត៌មាន របស់រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងក្រោយពេល ដែលលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា បានចុះទៅដល់តំបន់អូអាឡៃ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កន្លែងដែល កងទ័ពឡាវបានចូលមកកាន់កាប់ឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជា ហើយបានដកទ័ព ទៅវិញនោះ។

ក្នុងពេលស្ថិតនៅតំបន់នោះ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧ លោកសុខ ទូច ក៏ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក ដែរថា “ការពិតត្រូវបានបង្ហាញមាន ៥ ចំណុចគឺ ៖

១-ឡាវ បានបោះទីតាំងលើទឹកដីខ្មែរ
២-ឡាវបានយកប្រជាជនឱ្យមករស់នៅ លើដីខ្មែរ
៣-ឡាវ បានធ្វើអាជីវកម្មលើដីខ្មែរ
៤-ឡាវបានប្រើប្រាស់កងទ័ព ដើម្បីទប់ ការធ្វើដំណើររបស់ប្រជាជនស៊ីវិល និងកងទ័ព កម្ពុជា ដោយមានបំណងសម្រេចនូវលក្ខណៈ សម្បត្តិនៃការកាន់កាប់ដោយស្របច្បាប់។
៥-អ្វីដែលយើងបានទាមទារមកវិញនេះ គឺជាសម្បត្តិមហាសាលដោយនៅក្នុងទឹកមាន ត្រី នៅលើដីមានព្រៃឈើ ក្នុងដីមានរ៉ែ…”។

លោកបណ្ឌិតសុខ ទូច ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុកនោះដែរ “ទោះបីជាយ៉ាងណាក៏ ដោយ តម្លៃនៃបូរណភាព គឺជាតម្លៃមិនអាច កាត់ថ្លៃបាន ទោះបីជាគ្មានសម្បត្តិទាំងអស់នោះ ក៏យើងត្រូវតែការពារ និងថែរក្សា ឱ្យបានគង់វង្ស កុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ដែលការបាត់បង់ ទឹកដី គឺជាជំងឺប្រវត្តិសាស្ត្រ”។

ដោយឡែក ក្នុងពេលធ្វើដំណើរតាមផ្លូវ ចេញពីតំបន់ព្រំដែនខេត្តស្ទឹងត្រែង វិលត្រឡប់ មករាជធានីភ្នំពេញ វិញ ដើម្បីត្រៀមធ្វើសន្និសីទ កាសែត បង្ហាញពីស្ថានភាពនៅព្រំដែននោះ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ លោកបណ្ឌិតសុខ ទូច បានមានប្រសាសន៍ប្រាប់ “នគរធំ” តាមទូរស័ព្ទបន្ថែមលើចំណុចទាំងនេះ ថា “បាទ! ក្នុងសន្និសីទសារព័ត៌មាននោះ មាន ការបញ្ជាក់៥ចំណុច។ ទី១ និយាយអំពីដំណើរ ចរចារវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីឡាវ។ ទី២ យើងនិយាយអំពី ការដកទ័ព ទី៣ យើងនិយាយអំពីថា តើយើង ត្រូវធ្វើអ្វី នៅក្នុងតំបន់ហ្នឹង? ទី៤ យើងនិយាយ អំពីយុទ្ធសាស្ត្រ ហើយទី៥ យើងនិយាយអំពី ប្រវត្តិសាស្ត្រ សម្រាប់ចងក្រងទៅថ្ងៃអនាគត សម្រាប់ក្មេងជំនាន់ក្រោយ កុំឱ្យនិយាយពីរឿង អូរនៅតំបន់ហ្នឹង ឡាវក៏ធ្លាប់បានជាប្រវត្តិសាស្ត្រ ឆ្លងមកទឹកដីយើងដែរ។ យើងមានទាក់ទិន ច្រើន ព្រោះយើងមើលផែនទី ខ្នាត១លើ១០០ ០០០ យោងលើសម្តីរបស់យើង ហើយប្រកាន់ ពីបង្គោល៧៨ ហ្នឹង។ អ៊ីចឹង បើសិនជាខាងឡាវ គាំទ្រឱ្យបើកផែនទីហ្នឹង កម្ពុជាក៏គាំទ្រឱ្យបើក ផែនទីហ្នឹង យើងមិនអាចយកផែនទីថ្មីដទៃ ដែលគ្មានការឯកភាពទាំងសងខាងទេ”។

លោកបណ្ឌិតសុខ ទូច បានមានប្រសាសន៍ បន្តថា “ដោយសារតែរាជបណ្ឌិតសភា លើកសំណើ មានការស្រាវជ្រាវហ្នឹងហើយ បានមកបង្កើត កងពលតូចហ្នឹង ហើយសម្តេចនាយករដ្ឋមន្ត្រី ធ្វើដំណើរទៅដល់ស្ទឹងត្រែង នៅពេលការសិក្សា ស្រាវជ្រាវរឿងហ្នឹង។ យើងអត់សំខាន់កោតសរសើរទេ ពីព្រោះរាជបណ្ឌិត្យសភាកម្ពុជា ដើរតួជារឿងហ្នឹង សិក្សាស្រាវជ្រាវ ហើយ បង្ហាញ។ រហូតដល់ពីម្សិលមិញ យើងអាចធ្វើ បទបង្ហាញនៅក្នុងជួរកងទ័ព អំពីសកម្មភាព ទាំងអស់ហ្នឹង ហើយយើង បានទៅដល់ទីនោះ ហើយខាងកងទ័ព ក៏ឱ្យតម្លៃអ្នកស្រាវជ្រាវហ្នឹង ដែរ ប៉ុន្តែសំណើរបស់យើ់ង ព្រោះយើងអត់ បានយកឯកសារ យើងមានផែនទីហើយ”៕

កុលបុត្រ

RELATED ARTICLES