Friday, September 20, 2024
Homeតារាខ្មែរផ្ទុះរឿងកាន់តែធំហើយ!សុវណ្ណ មករា មិនខ្លាចគូស្នេហ៍ចន ច័ន្ទលក្ខិណា ប្ដឹងទារ១០ម៉ឺនដុល្លារ

ផ្ទុះរឿងកាន់តែធំហើយ!សុវណ្ណ មករា មិនខ្លាចគូស្នេហ៍ចន ច័ន្ទលក្ខិណា ប្ដឹងទារ១០ម៉ឺនដុល្លារ

បន្ទាប់ពីហែកហួគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុកពេលនេះផ្ទុះរឿងកាន់តែធំហើយគូស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ហេង ឡុង កាលពីថ្ងៃទី១៨ ខែ សីហា ម្សិលមិញនេះបាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ចូល​​នាយកដ្ឋាន​​ព្រហ្មទណ្ឌ​​ក្រសួង​មហាផ្ទៃ ប្ដឹង​អតីត​តារា​សម្ដែង សុវណ្ណ មករា ពីបទ​បរិហារ​កេរ្តិ៍ជា​សាធារណៈ និង ជេរប្រមាថ​ជា​សាធារណៈ ដោយ​ទាមទារ​សំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។

យោងតាមកម្មវត្ថុ​នៃពាក្យ​បណ្ដឹងរបស់ លោក ហេង ឡុង ដែលជា​ដើម​បណ្ដឹង បានរៀបរាប់​ថា “ឈ្មោះសុវណ្ណ មករា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដែលមាន​ឈ្មោះ Sovann Makara បាន​ប្រព្រឹត្ត​អំពើបរិហារ​កេរ្តិ៍ជា​សាធារណៈ និង​ជេរប្រមាថ​មកលើខ្ញុំជាច្រើនលើកច្រើនសារយ៉ាងគឃ្លើនក្នុងចេតនាទុច្ចរិតដោយបានប្រើពាក្យពេជន៍ ប្រមាថម៉ាកងាយ ចោទប្រកាន់ ទម្លាក់កំហុសញុះញង់ មូលបង្កាច់​ លាបពណ៌បំភ្លើសការពិត ប្រឌិតអង្គហេតុក្លែងក្លាយដើម្បីធ្វើឲ្យសាធារណៈជន​យល់​ច្រឡំក្នុងគោលបំណងធ្វើឲ្យខូចកិត្តិយស កិត្តិស័ព្ទ និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ”។

លោកហេង ឡុង គូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់នៅក្នុងពាក្យបណ្ដឹងថា”ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំបាទ និងសូមឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់លើជនឈ្មោះសុវណ្ណ មករា ឲ្យបានតឹងរឹងបំផុត ​ហើយខ្ញុំបានសុំទាមទារនូវថ្លៃខូចខាតនិងជំងឺចិត្តចំនួន១០០០០០ម៉ឺនដុល្លារ ពីជនខាងលើនេះ។

ក្រោយពេលបែកធ្លាយពាក្យបណ្ដឹងនេះលោកសុវណ្ណ មករា ហាក់មិនខ្លាចញញើតទេថែមទាំងប្រកាសហ៊ានតទល់ជាមួយលោកហេង ឡុងនៅតុលាការទៀតផង។លោកមករា បានបង្ហោះសារក្រោយពេលឃើញពាក្យបណ្ដឹងរបស់លោកហេង ឡុងថា”ហូរចង់លាងខ្លួនហើយ អន្ទិតចេកឡុងកំពិតឯង យកលេះប្តឹងដើម្បីបង្វែរការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ប្រាក់ដែលគេចូលមូលនិធិហ្នុងឬ ? សូមប្តឹងតាមក្បាលវ៉ាល់ឡុងកំពិតឯងចុះ ខ្ញុំនឹងតតាំងដោយយុត្តិធម័ បើខ្ញុំចាញ់ដោយការបំផ្លើសការពិតឡុងឯងមែន ខ្ញុំសុខចិត្តបង់ប្រាក់រំលួស ក្នុង១ខែ៤ម៉ឺនរៀល តាមប្រពន្ធ័បក្សCNRP ដែលជាបក្សឡុងកំពិតឯងធ្លាប់គាំទ្រពីមុននោះ ឥលូវក៏ឡុងឯងនៅតែគាំទ្រដដែលហ្នឹង តែមកយកផលប្រយោជន៍ពីCPP ម៉ាអាខ្ទើយថោកទាប អាពស់ក្បាលពីរ បញ្ចាក់ម្តងទៀត ត្រូវតោងជាយសារ៉ុងចនចាន់ឲ្យជាប់វើយ ប្រយត្ន័ចនចាន់ធាក់ក្បាលចោល ឡុងកំពិតឯងច្បាស់ជាគុកហើយអាគុក អាខ្ទើយឯងបោកប្រាស់អ្នកសិល្បះមកប្រើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឯង ម៉ាអាខ្ទើយយួនកាត់កាត់ចិន ឯងកុំមកចង់ស៊ីខ្សែរលើសិល្បះខ្មែរឲ្យសោះ ការពិតកំពុងលាតត្រដាងហើយ ឡុងកំពិតឯងវណ្ឌ័ករហើយ good by ឆ្មាចេក”។

គួរបញ្ជាក់ថា រឿងរ៉ាវដែលផ្ទុះឡើងរហូតឈានដល់ការប្ដឹងផ្ដល់ទៅដល់តុលាការនេះបន្ទាប់ពីលោកហេង ឡុង ចែករំលែកព័ត៌មានមួយពាក់ព័ន្ធនិងពិធីសម្ភោធហាងថ្មីរបស់អ្នកនាងឈិន សុធារី ដោយបានភ្ញាប់នូវសំណេរថា”ហេតុអ្វីមិនអញ្ជើញប្តីផង? អ្វីដែលខ្ញុំចង់និយាយគឺគួរតែអញ្ជើញគាត់ សោកស្តាយណាស់រាប់អានមនុស្សមិនច្បាស់!”ដែលខ្លឹមសារនេះបានធ្វើឲ្យលោកមករា ក្ដៅចុងច្រមុះបង្ហោះសារតបតថែមទាំងចោទសួរពីបា្រក់មូលនិធិដែលប្រមូលបានពីកម្មវិធីសប្បុរធម៌ជិត៣០ម៉ឺនដុល្លារ។លុះបន្ទាប់មកក៏មានការហែកហួរគ្នាជាបន្ទាប់រហូតធ្វើឲ្យលោកហេង ឡុង​ សម្រេចដាក់ពាក្យប្ដឹងទារ១០ម៉ឺនដុល្លារចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ៕

 

RELATED ARTICLES