Thursday, January 9, 2025
Homeព័ត៌មានជាតិជួយស៊ែរដើម្បីជួយពួកគាត់ផង!!! ស្ត្រីក្រីក្រឈឺរុាំរ៉ៃ សុំដីគេប្រក់តង់រស់នៅជាមួយកូន២នាក់ រងទុក្ខធ្ងន់ ប្តីស្លាប់គ្មានលុយ១រៀលធ្វើបុណ្យសព

ជួយស៊ែរដើម្បីជួយពួកគាត់ផង!!! ស្ត្រីក្រីក្រឈឺរុាំរ៉ៃ សុំដីគេប្រក់តង់រស់នៅជាមួយកូន២នាក់ រងទុក្ខធ្ងន់ ប្តីស្លាប់គ្មានលុយ១រៀលធ្វើបុណ្យសព

ភ្នំពេញ ៖ ស្រ្តីម្នាក់​មានជម្ងឺរុំារ៉ៃស្គមស្គាំងនៅសល់តែស្បែកដណ្តប់ឆ្អឹង ត្រូវប្តីស្លាប់ចោល អត់មានប្រាក់សម្រាប់បូជា បានអំពាវនាវសុំឲ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ
ដល់គ្រួសារគាត់ផង ដែលរស់នៅផ្ទះលិចទឹក ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ។

កូនប្រុសស្រីទាំង២របស់អ្នកស្រីលូន ស្រី មើលថែទាំម្តាយដែលកំពុងដេកនឹងកន្ទេល លើកដៃសំពះសប្បុរសជនជួយឧបត្ថម្ភ

ស្រ្តី​មានជម្ងឺរុំារ៉ៃមានឈ្មោះ លូន ស្រី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រាប់ថា គាត់មានប្ដីឈ្មោះ យឹម ឡន អាយុ៦៨ឆ្នាំ មុខរបររើសអេតចាយ មានកូនប្រុសស្រី២នាក់ នៅក្នុងបន្ទុក កូនស្រីច្បងអាយុ១១ឆ្នាំ និងកូន​ប្រុសអាយុ១០ឆ្នាំ ។

ស្រ្តីមានជម្ងឺប្រចាំកាយស្គមស្គំាងបានឲ្យដឹងថា ប្តីរបស់គាត់ក៏មានជម្ងឺរុំារ៉ៃដូចគាត់ដែរ បាន ​ស្លាប់កាលពីវេលាម៉ោង៥និង៣០ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។ ចំណែករូបគាត់​
សូម្បីតែឡើងអង្គុយហូបបាយ ក៏ងើបមិនកើតផង រាល់ថ្ងៃរស់ដោយសារ​អ្នកជិតខាងជួយផ្ដល់បាយទឹកឲ្យ ហើយកូនប្រុសស្រីជាអ្នកបញ្ចុកគ្រប់ពេល មិនបានទៅរៀនសូត្រទេ រីឯប្តី​របស់គាត់ក៏ឈឺទៀត គ្មានអ្នករកស៊ីចិញ្ចឹមទេ មិនតែប៉ុណ្ណោះមានផ្ទះត្រូវទឹកលិចមិនអាចរស់នៅបានទេ ​ទើបបងប្អូនអ្នកជិតខាងជួយលើកសុំដីអ្នកជិតខាងប្រក់តង់រស់នៅបណ្ដោះ​អាសន្ន ពេលប្តីស្លាប់​ សុំផ្ទះបងប្អូនធ្វើបុណ្យ មិនមានលុយកាក់សម្រាប់ធ្វើបុណ្យទេ បានបងប្អូននិងអ្នកជិតខាងជួយចាត់ចែងសព្វគ្រប់ទាំងអស់ ។ នៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែសីហា និង​បូជានៅវត្តឬស្សីស្រស់​។

សពលោកយឹម ឡន តម្កល់ត្រៀមបូជារសៀលនេះ

ស្រ្តីកម្សត់ខាងលើបានបន្តទៀតថា ខ្លួនមានជម្ងឺប្រចំាកាយ ហើយប្តីស្លាប់ចោល អត់មាន​ប្រាក់សម្រាប់ធ្វើបុណ្យនិងបូជាសព មិនតែប៉ុណ្ណោះបន្សល់ទុកកូនប្រុសស្រី២នាក់ អត់មានអ្នកផ្គត់ផ្គង់ជីវភាព ។ ទន្ទឹមនឹងនេះស្រ្តីរូបនោះសំណូមពរសុំឲ្យសប្បុរសជនទំាងក្នុងនិង​ក្រៅប្រទេស មេត្តាជួយឧបត្ថម្ភលុយកាក់ខ្លះ គ្រាន់បានទិញថ្នាំព្យាបាលជម្ងឺគាត់ផង ៕

ខ្ទមប្រក់តង់ដែលអ្នកស្រីលូន ស្រី ខ្ចីដីគេរស់នៅបណ្តោះអាសន្ន ជាមួយកូនទាំង២
ផ្ទះអ្នកស្រីលូន ស្រី ដែលត្រូវទឹកជនលិច

អ្នកជិតខាងមកជួយរៀបចំចាត់ចែងបុណ្យសពប្តីអ្នកស្រីលូន ស្រី
RELATED ARTICLES