ភ្នំពេញ ៖ ស្រ្តីម្នាក់មានជម្ងឺរុំារ៉ៃស្គមស្គាំងនៅសល់តែស្បែកដណ្តប់ឆ្អឹង ត្រូវប្តីស្លាប់ចោល អត់មានប្រាក់សម្រាប់បូជា បានអំពាវនាវសុំឲ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ
ដល់គ្រួសារគាត់ផង ដែលរស់នៅផ្ទះលិចទឹក ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ស្រ្តីមានជម្ងឺរុំារ៉ៃមានឈ្មោះ លូន ស្រី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានប្រាប់ថា គាត់មានប្ដីឈ្មោះ យឹម ឡន អាយុ៦៨ឆ្នាំ មុខរបររើសអេតចាយ មានកូនប្រុសស្រី២នាក់ នៅក្នុងបន្ទុក កូនស្រីច្បងអាយុ១១ឆ្នាំ និងកូនប្រុសអាយុ១០ឆ្នាំ ។
ស្រ្តីមានជម្ងឺប្រចាំកាយស្គមស្គំាងបានឲ្យដឹងថា ប្តីរបស់គាត់ក៏មានជម្ងឺរុំារ៉ៃដូចគាត់ដែរ បាន ស្លាប់កាលពីវេលាម៉ោង៥និង៣០ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។ ចំណែករូបគាត់
សូម្បីតែឡើងអង្គុយហូបបាយ ក៏ងើបមិនកើតផង រាល់ថ្ងៃរស់ដោយសារអ្នកជិតខាងជួយផ្ដល់បាយទឹកឲ្យ ហើយកូនប្រុសស្រីជាអ្នកបញ្ចុកគ្រប់ពេល មិនបានទៅរៀនសូត្រទេ រីឯប្តីរបស់គាត់ក៏ឈឺទៀត គ្មានអ្នករកស៊ីចិញ្ចឹមទេ មិនតែប៉ុណ្ណោះមានផ្ទះត្រូវទឹកលិចមិនអាចរស់នៅបានទេ ទើបបងប្អូនអ្នកជិតខាងជួយលើកសុំដីអ្នកជិតខាងប្រក់តង់រស់នៅបណ្ដោះអាសន្ន ពេលប្តីស្លាប់ សុំផ្ទះបងប្អូនធ្វើបុណ្យ មិនមានលុយកាក់សម្រាប់ធ្វើបុណ្យទេ បានបងប្អូននិងអ្នកជិតខាងជួយចាត់ចែងសព្វគ្រប់ទាំងអស់ ។ នៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែសីហា និងបូជានៅវត្តឬស្សីស្រស់។
ស្រ្តីកម្សត់ខាងលើបានបន្តទៀតថា ខ្លួនមានជម្ងឺប្រចំាកាយ ហើយប្តីស្លាប់ចោល អត់មានប្រាក់សម្រាប់ធ្វើបុណ្យនិងបូជាសព មិនតែប៉ុណ្ណោះបន្សល់ទុកកូនប្រុសស្រី២នាក់ អត់មានអ្នកផ្គត់ផ្គង់ជីវភាព ។ ទន្ទឹមនឹងនេះស្រ្តីរូបនោះសំណូមពរសុំឲ្យសប្បុរសជនទំាងក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភលុយកាក់ខ្លះ គ្រាន់បានទិញថ្នាំព្យាបាលជម្ងឺគាត់ផង ៕