វេណេស៊ុយអេឡា៖ ក្មួយប្រុសពីរនាក់ ស្ត្រីទី១របស់វេណេស៊ុយ អេឡា ប្រឈមនិង ការចោទ ប្រកាន់ពីបទនាំចូល សារធាតុកាកូអ៊ីន ទៅកាន់សហរដ្ឋអាមេរិក បើយោងតាមចម្លើយ សារភាពរបស់សាមីខ្លួន ដែល បានថ្លែងប្រាប់ទីភ្នាក់ងារ ព័ត៌មានសហរដ្ឋអាមេរិក ក្រោយពីសមត្ថកិច្ចបាន ចាប់ខ្លួនលោក អំឡុងខែវិច្ឆិការដែលជាប់ពាក់ព័ន្ធនិង ផែនការណ៍ជួញដូរ គ្រឿងញៀន ។
ចម្លើយសារ ភាពលម្អិត របស់លោក Franqui Francisco Flores de Freitas អាយុ៣០ឆ្នាំនិងលោក Efrain Antonio Campo Flores អាយុ២៩ឆ្នាំ ត្រូវបានរក្សាទុក ជាឯកសារភស្តុតាង សម្រាប់តុលាការ អាមេរិកកាល ពីយប់ថ្ងៃសុក្រនៅតុលាការ សហព័ន្ធ Manhattan ។
នៅក្នុងបណ្តឹងនោះ ក៏រាប់បញ្ចូលការ សង្ខេបបទសម្ភាសន៍ របស់រដ្ឋបាលប្រឆាំង គ្រឿងញៀនសហរដ្ឋអាមេរិកដែលបាន ដឹកនាំធ្វើឡើង កាលពីថ្ងៃ១០វិច្ឆិកា ដោយការហោះ ហើរពី Haiti ទៅកាន់ក្រុងញូវយ៉ក ដែលជាទីតាំង អាជ្ញាធរមាន សមត្ថកិច្ចបាន ចាប់ខ្លួនក្មួយប្រុស ទាំងពីររបស់ ភរិយាប្រធានាធិបតី វេណេស៊ុយអេឡា លោកស្រី Cilia Flores ។
អ្នកទាំងពីរត្រូវ បានឃាត់ខ្លួនទុក ដោយគ្មាន ការបង់ប្រាក់ធានា ឡើយចាប់តាំង ពីការចាប់ខ្លួន ពួកគេកាលពីខែវិច្ឆិកា ចំពោះការចោទ ប្រកាន់ពីបទនាំចូល សារធាតុកាកូអ៊ីន ចូលសហរដ្ឋអាមេរិក។
ឆ្លើយតបទៅនឹងសំណួរ ដែលលើកឡើងថា មូលហេតុអ្វីបានជា លោកជាប់ ពាក់ព័ន្ធនិង ការជួញដូរគ្រឿងញៀនលោក Flores de Freitas ថ្លែងថាគឺដើម្បី តែលុយ លោករំពឹងថា ការនាំចូលលើកដំបូង មានទំហំប្រាក់បាន៥លានដុល្លារ ដែលលោករក ចំណូលបាន៥៦ម៉ឺនដុល្លារ ឯណោះ។ ចំណែកតុលាការ បានថ្លែងថាពួកគេទាំងពីរនឹងរកចំណូល បាន២០លានដុល្លារចំពោះ ការនាំចូលថ្នាំញៀននេះ។
ទោះជាយ៉ាងណា របាយការណ៍តុលាការ បញ្ជាក់ថា Campo Flores ប្រាប់ទីភ្នាក់ងារ DEA ថាលោកមិនមានលុយសូម្បីតែ ១ម៉ឺនដុល្លារ ហើយរកចំណូល បានត្រឹមតែ៨០០ដុល្លារ ប៉ុណ្ណោះក្នុងមួយ សប្តាហ៍តាមរយៈការហូតពន្ធភាព ជាម្ចាស់របស់ លោកនៅ Panama ។