Monday, November 25, 2024
Homeនយោបាយប្រធានសមាគមមួយថា ការដឹកនាំបក្សប្រឆាំង លោកកឹម សុខា ស្ថិតក្រោមបញ្ជាលោកសម រង្ស៊ី

ប្រធានសមាគមមួយថា ការដឹកនាំបក្សប្រឆាំង លោកកឹម សុខា ស្ថិតក្រោមបញ្ជាលោកសម រង្ស៊ី

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា ក្នុងការដឹកនាំរបស់បក្សប្រឆាំងលោកកឹម សុខា មានឈ្មោះជាប្រធានគណបក្ស តែស្ថិតក្រោមបញ្ជាលោកសម រង្ស៊ី អតីតប្រធានគណបក្ស ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

លោករស់ សារ៉ុម បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ថា “លោកសម រង្ស៊ី ថា សម្តេចហ៊ុន សែន ក្តាប់អំណាចផ្តាច់ការ ប៉ុន្តែលោកសម រង្ស៊ី ភ្លេចគិតថា មេដឹកនាំប្រទេសក្តាប់អំណាចមិនជុំ ប្រទេសជាតិច្របូកច្របល់គ្រោះថ្នាក់បំផុត។ ឧទាហរណ៍ងាយយល់ ត្រឹមបក្សសង្គ្រោះជាតិតូចមួយ លោកកឹម សុខា ឈ្មោះថាមេបក្សមែន តែអំណាចបញ្ជានៅលើលោកសម រង្ស៊ី តើលោកកឹម សុខា ធ្វើស្អីកើត? បើលោកសម រង្ស៊ី ជំទាស់ ហើយកូនចៅលោកសម រង្ស៊ី អត់ធ្វើតាម”។

បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ថា លោកកឹម សុខា សព្វថ្ងៃប្រៀបដូចជាខ្មោចឆៅ ដែលជាប់យ័ន្ត ប៉ុន្តែមិនមែនជាប់យ័ន្តសម្តេចហ៊ុន សែន ប្រធាន គណបក្សកាន់អំណាចទេ គឺជាប់យ័ន្តលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងអតីត ដៃគូសន្ទនាប្រកួតប្រជែងនយោបាយពិតប្រាកដ ជាមួយសម្តេចហ៊ុន សែន។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ ! ខ្ញុំសូមលើកឡើងនូវ២ចំណុច។ ចំណុចទី១ យើងឃើញថា លោកសម រង្ស៊ី គាត់លាលែងពីគណបក្សសង្គ្រោះជាតិ ក៏ដោយ ក៏ប៉ុន្តែភាគច្រើនលើសលប់ សហការីរបស់គាត់ ដែលនៅក្នុងសង្គ្រោះជាតិ ហ្នឹងមានច្រើន អ្នកដែលស្មោះស្ម័គ្រជាមួយសម រង្ស៊ី អាហ្នឹងមួយ។ អ៊ីចឹង ដោយសារចំណុចហ្នឹងហើយ ខ្ញុំមើលឃើញថា ឥទ្ធិពលរបស់លោកសម រង្ស៊ី ជាមួយនឹងគណបក្សប្រឆាំង គឺមានច្រើនលើសលប់។ បើសិនជា លោកសម រង្ស៊ី លាលែងហើយ គាត់បានបញ្ចប់ជីវិតនយោបាយរបស់គាត់តែម្តង អាហ្នឹងអត់អីទេ ក៏ប៉ុន្តែយើងឃើញស្រាប់ហើយថា មកដល់ម៉ោងនេះ សកម្មភាពនយោបាយជាមួយគណបក្សកាន់អំណាច យើងឃើញថា លោក សម រង្ស៊ី នៅតែបន្តប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជាមួយគណបក្សប្រឆាំងដដែល អាហ្នឹងចំណុច ទី១។ ហើយចំណុចទី២ ខ្ញុំឃើញ គឺបានដឹងស្រាប់ហើយថា លោកសម រង្ស៊ី បានប្រកាសខ្លួនឯងថា គាត់ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ ខាងមុខនេះ។ អ៊ីចឹងសំណួរហ្នឹងហើយ ដែលធ្វើឱ្យឯកឧត្តមកឹម សុខា ហាក់ ដូចជាទីងមោងអ៊ីចឹង គឺគាត់ឆ្លើយត្រឡប់ទៅវិញ ក្នុងនាមគាត់ជាមេបក្សថា អត់ទាន់ដឹងពីណាជាបេក្ខភាពទេ ប៉ុន្តែសំខាន់ចាំធ្វើសមាជនៅក្នុងខែ០៤ ឆ្នាំ២០១៨ ខាងមុខ ទើបចាំសម្រេចថា អ្នកណាជាបេក្ខភាពនាយករដ្ឋមន្ត្រី ពិតប្រាកដ។ អ៊ីចឹងខ្ញុំធ្វើសេចក្តីសន្និដ្ឋានត្រឡប់មកវិញ ពីព្រោះខ្ញុំសន្មត់លើកឡើងនេះ គឺខ្ញុំចង់និយាយ ខ្ញុំមិនមែនផ្អែកទៅនឹងអ្វីដែលខ្ញុំ គ្រាន់តែមើលឃើញទេ ដូចខ្ញុំបានជម្រាបពីមុន ហើយថា គ្នាខ្ញុំនៅក្នុងជួរគណបក្សប្រឆាំងមានច្រើន។ អ៊ីចឹងបើនិយាយអំពីចរន្តសេណារីយោ នយោបាយ ខ្ញុំយល់ឃើញថា អ្វីដែលខ្ញុំទទួល បានហ្នឹង គឺគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ននេះ ក្បាលដោយក្បាល កន្ទុយដោយកន្ទុយ ចង់និយាយថា ដាច់ជា២កំណាត់ ក៏ប៉ុន្តែប្រព័ន្ធបញ្ជាហ្នឹង គឺនៅលើសម រង្ស៊ី វាមិនមែននៅលើកឹម សុខា ទេ។ អ៊ីចឹងកឹម សុខា ចង់ធ្វើអីក៏ធ្វើអត់កើត ដែរ។ ជាក់ស្តែង ខ្ញុំលើកឧទាហរណ៍មួយ គឺពាក់ព័ន្ធជាមួយនឹងច្បាប់ស្នើឱ្យពលករនៅក្រៅប្រទេស បានចុះឈ្មោះបោះឆ្នោត ដែលតាមរយៈច្បាប់នេះ ពីមុនមកធ្វើអត់ចេញទេ តាំងពីចរចាមក គឺធ្វើអត់កើតទេ ក៏ប៉ុន្តែនៅពេលដែលមានការបើកភ្លើងខៀវ មានការគាំទ្រពីឯកឧត្តមសម រង្ស៊ី ដែលជាអតីតប្រធានបក្ស ច្បាប់ហ្នឹង ក៏ចាប់ផ្តើមរុញជាផ្លូវការទៅរដ្ឋសភា។ អ៊ីចឹង ខ្ញុំផ្តោតសំខាន់ចំណុច២ហ្នឹងដដែលហ្នឹង គឺយើង មើលចុះ ចរន្តនយោបាយជាមួយគណបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជា ដៃគូពិតប្រាកដមិនមែនកឹម សុខា ទេ គឺពិតប្រាកដ លោកសម រង្ស៊ី ឯណោះទេ ប៉ុន្តែកឹម សុខា គ្រាន់តែជាតួអង្គមួយ ដែលគេស្នងរូបបាត់ហើយ។ ចង់និយាយថា សម្តេចហ៊ុន សែន ប្រកាសថា កឹម សុខា ជាមនុស្សដែលគាត់បញ្ជូនទៅអ៊ីចឹងចុះ អាហ្នឹងខ្ញុំនិយាយឱ្យអស់។ អ៊ីចឹងកឹម សុខា ឥឡូវប្រៀប ដូចជាខ្មោចឆៅអ៊ីចឹងចុះ ប៉ុន្តែជាខ្មោចឆៅ ដែលមិនមែនជាប់យ័ន្តសម្តេចនាយកទេ តែជាប់យ័ន្ត សម រង្ស៊ី វិញ។ អ៊ីចឹងហើយបានជាចរន្តនៅក្នុងគណបក្សប្រឆាំងបច្ចុប្បន្ននេះ មិនមានស្តាប់ លោកកឹម សុខា ប៉ុន្តែស្តាប់លោកសម រង្ស៊ី ច្រើនជាង។ មើលសម រង្ស៊ី ចាប់ផ្តើមបង្រួម ទៅខាងណា គឺវារុលទៅខាងហ្នុង អ៊ីចឹងសួរថា កឹម សុខា បច្ចុប្បន្ន គាត់អាចធ្វើអីបាន? អត់ អាចធ្វើអីបានទាំងអស់”។

លោករស់ សារ៉ុម

លោករស់ សារ៉ុម បន្តថា “មិនចាំបាច់ទៅដល់រឿងរ៉ាវធំដុំ ពាក់ព័ន្ធនឹងនយោបាយទេ សូម្បីតែបច្ចេកទេសគ្រប់គ្រងរដ្ឋបាល ខ្ញុំឧទាហរណ៍ រឿងច្បាប់ស្តីពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងរឿងធ្វើស្លាកនៅទូទាំងប្រទេស ដែលកាត់ រូបប្រធានសម រង្ស៊ី ហើយនិងកឹម សុខា ចេញនេះ ប៉ុណ្ណឹងក៏ប្រធានបក្សរាល់ថ្ងៃហ្នឹង លោក កឹម សុខា ធ្វើមិនកើតផង គឺលោកកឹម សុខា ធ្វើអត់កើតទេ។ គាត់ធ្វើអត់កើតយ៉ាងម៉េច? ទី១ ទោះបីគាត់ចង់ធ្វើតាមរដ្ឋបាលធម្មតា គាត់ធ្វើអត់បានផងហ្នឹង នៅតាមខេត្តមួយៗ មិនមែនធ្វើតាមបញ្ជាឯណា គឺធ្វើតាមអ្វីដែលគេ អាចធ្វើបាន គឺគេធ្វើខ្លួនគេ ព្រោះមេគណបក្សសង្គ្រោះជាតិ ២៥រាជធានី-ខេត្ត សុទ្ធតែជាអតីតសហការីលោកសម រង្ស៊ី មិនមែនរបស់លោកកឹម សុខា ទេ។ លោកកឹម សុខា មានតែក្រុមការងារថ្នាក់ជាតិទេ តែគ្មានក្រុមងារប្រតិបត្តិទេ គឺក្រុមការងារជាមន្ត្រីលក្ខណៈនយោបាយទេ ឯលក្ខណៈកម្លាំងពិតប្រាកដ សុទ្ធតែជាអតីត សហការីរបស់លោកសម រង្ស៊ី។ អ៊ីចឹងហើយ បានជាប្រព័ន្ធបញ្ជាទាំងអស់ ទោះបីលោកកឹម សុខា ចង់ធ្វើអីក៏ធ្វើអត់បានដែរ។ អ៊ីចឹងខ្ញុំសរុប មកវិញថា ជីវិតនយោបាយរបស់លោកកឹម សុខា គឺអស់ត្រឹមហ្នឹងហើយ”។

ទោះបីយ៉ាងណា លោករស់ សារ៉ុម បញ្ជាក់ថា ទោះបីលោកកឹម សុខា ស្ថិតក្រោយបញ្ជា លោកសម រង្ស៊ី ក៏ដោយក៏បក្សប្រឆាំង នឹង មិនបែកបាក់ទេ គឺមានតែរឹងមាំទៅមុខ ក្នុងការ ចូលរួមប្រកួតប្រជែង ជាមួយគណបក្សកាន់ អំណាច។

លោករស់ សារ៉ុម បានមានប្រសាសន៍បន្ត ទៀតថា “គណបក្សប្រឆាំងនេះ វាមិនមែន ឆ្ពោះទៅរកបែកបាក់ វាឆ្ពោះទៅរកភាពរឹងមាំ ជាងមុន ហើយនិងខ្លាំងក្លាជាងមុន ដោយសារ ពីមុន គេហៅថា ពស់មួយក្បាលដល់ទៅ២ ប៉ុន្តែឥឡូវវាទៅជាក្បាលតែមួយទេ វាលែង មានក្បាល២ហើយ គឺប្រព័ន្ធបញ្ជាមានតែមួយ ទេ។ ការលើកឡើងរបស់ខ្ញុំនេះ ជាការលើកឡើងលក្ខណៈឯកជន មិនមានពាក់ព័ន្ធជាមួយ គណបក្សសង្គ្រោះជាតិទេ ព្រោះខ្ញុំជារាស្ត្រធម្មតា ខ្ញុំអាចនិយាយពីលោកសម រង្ស៊ី បាន ច្បាប់ស្តីពី គណបក្សនយោបាយ សិទ្ធិយ៉ាងម៉េចក៏គិតទៅ ប៉ុន្តែសំខាន់ ខ្ញុំមើលឃើញអី ខ្ញុំនិយាយអ៊ីចឹង ហើយរឿងហ្នឹងខ្ញុំបញ្ជាក់ម្តងទៀត មិនមែន រឹតតែធ្វើឱ្យគណបក្សប្រឆាំងខ្សោយទេ ទាំង ច្បាប់ស្តីពីគណបក្សនយោបាយអី មិនបានប៉ះពាល់ដល់គណបក្សប្រឆាំងទេ ដោយសារប្រព័ន្ធ  ព័ត៌មានហ្នឹង វាជ្រាបទូទាំងប្រទេសបាត់ហើយ។ អ៊ីចឹងវាមិនមែនជាការបែកបាក់ គ្រាន់តែខ្ញុំ សន្មត់ថា ជីវិតនយោបាយរបស់លោកកឹម សុខា គឺចប់ត្រឹមហ្នឹង គឺអស់ហើយ អត់មានទៅណា រួចទៀតទេ។ អ៊ីចឹងខ្ញុំលើកមួយចំណុចទៀតឱ្យ បានជ្រាបថា លោកកឹម សុខា កាលគាត់បង្កើត គណបក្សសិទ្ធិមនុស្ស ដំបូងអ្នកដែលជ្រោមជ្រែងក្នុងការបង្កើតនោះ យើងដឹងស្រាប់ហើយ គឺអង្គការមួយដែលគេបិទនេះ គឺមានសហរដ្ឋអាមេរិកនៅពីក្រោយ។ អ៊ីចឹង ដូចខ្ញុំបញ្ជាក់ អ៊ីចឹង នយោបាយនៅក្នុងស្រុកខ្មែរនេះ វាមិន អាចមានសែន ហើយអត់ស៊ីទេ ហើយដូចខ្ញុំ បញ្ជាក់ចុងក្រោយអ៊ីចឹង រឿងក្បាច់អឺរ៉ុប មាន តែសម រង្ស៊ី ទេ ចេះច្បាស់ជាងសម្តេចហ៊ុន សែន ប៉ុន្តែរឿងក្បាច់នៅស្រុកខ្មែរ ទាំងបុរាណ ទាំង សម័យ គឺលោកសម រង្ស៊ី មិនអាចនាំមុខសម្តេច ហ៊ុន សែន បានទេ ព្រោះសភាពការណ៍ទាំងមូល សម្តេចហ៊ុន សែន ក្តាប់ជាប់ច្បាស់លាស់ណាស់។ ប៉ុន្តែបើថា ចរន្តនៃការវិវឌ្ឍនយោបាយនេះ ឆ្ពោះទៅការរំលាយគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ ឬមួយក៏រំលាយវត្តមានរបស់សម រង្ស៊ី ឬក៏វាឆ្ពោះទៅរករបបមួយផ្តាច់ការអត់ទេ អានេះខ្ញុំសុំបញ្ជាក់អ៊ីចឹង ចរន្តនយោបាយនេះ មិនឆ្ពោះទៅរកកន្លែងហ្នឹងទេ ក៏ប៉ុន្តែចរន្តនយោបាយនេះ គឺសំដៅឆ្ពោះទៅរកការពង្រឹងនីតិរដ្ឋ  និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស រៀបចំសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ នៅ ពេលដែលអស់អ្នកនយោបាយជើងចាស់ ជាពិសេស ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាភាគីខាងប្រឆាំង ដូចជា ឯកឧត្តមសម រង្ស៊ី។ អ៊ីចឹង កាលណាគេបណ្តុះ អ្នកបន្តវេន រឿងមួយដែលគេត្រូវធ្វើមុនគេ គេត្រូវលាងឱ្យស្អាត។ លាងសម្រាប់អ្នកណា? អ្នកនយោបាយឆក់កណ្តៀត។ អ៊ីចឹងខ្លួនខ្ញុំផ្ទាល់ បញ្ជាក់ថា ស្រុកខ្មែរ មិនអាចមានសែន ហើយ អត់ស៊ីទេ ប៉ុន្តែចង់ឱ្យស៊ី លោតជាងសែន ផុត តែម្តង ក៏ពិបាកដែរ ក៏ប៉ុន្តែសំខាន់ មិនថាអ្នកណាទេ សម្រាប់ឥស្សរជនទាំង២នាក់ហ្នឹង លោក យល់ណាស់ លោកមិនមែនដើរនយោបាយជា មួយគ្នាបួនដប់ឆ្នាំទេ វាចូលជាបីទសវត្សរ៍ រៀងខ្លួនហើយ។ អ៊ីចឹងដោះស្រាយជាមួយគ្នារហូតមក ការងារស្អីៗហ្នឹងជាមួយគ្នារហូតមក។ អ៊ីចឹង សរុបសេចក្តីមក គឺរឿងនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជានេះ វាមិនគណបក្សប្រជាជន ធ្វើតែឯងទេ មានន័យថា មិនមែន សម្តេចហ៊ុន សែន ធ្វើតែឯងទេ ក្នុងនោះក៏មាន  លោកសម រង្ស៊ី នៅហ្នឹងដែរ។ អ៊ីចឹងខ្ញុំគ្រាន់តែផ្តាំផ្ញើថា សម្រាប់លោកកឹម សុខា ខ្ញុំឱ្យគាត់គិតត្រឡប់ថយក្រោយបន្តិចថា នយោបាយវាមិនមែនអត់ផ្លូវសម្រាប់ដើរទេ ក៏ប៉ុន្តែបើជ្រុលហួសហេតុពេក សុខចិត្តខ្ទេចប្រទេសខ្លួនឯង ដើម្បី តែការពារអំណាច ការពារអ្វីជាទិសដៅខ្លួនឯង ចង់បានអ្នកណាងាប់ៗទៅហ្នឹង កុំស្រមៃឱ្យសោះ។ បើថាយកល្អទេ គឺសន្សំសុខទៅ ដើម្បីជាតិយើង សុខទាំងអស់គ្នា”។

លោករស់ សារ៉ុម បន្ថែមថា “ធម្មតានយោបាយ វាតែងតែជជែកគ្នាហើយ នៅក្នុងបក្សក៏ដោយ នៅក្រុមក៏ដោយ សុទ្ធតែជជែកគ្នា ប៉ុន្តែបើជជែកគ្នាហើយ គេឈ្នះ គេមិនដែលទុក ផ្លូវងាប់ឱ្យទេ គេទុកផ្លូវរស់ឱ្យមួយ។ អ៊ីចឹង មើលស្ថានភាពឯកឧត្តមកឹម សុខា បច្ចុប្បន្នហ្នឹង វាមិនមែនគេអត់ទុកផ្លូវឱ្យទេ គេទុកផ្លូវឱ្យ។ តាមមើលអ្វីដែលក្តាប់បាននោះ គឺជាក់ស្តែង ណាស់ លោកកឹម សុខា ត្រូវតែទទួលជម្រើស ហ្នឹង មិនអាចធ្វើអីលើសហ្នឹងបានទេ។ នយោ បាយ ថ្វីត្បិតតែគេសហការគ្នា គេនិយាយគ្នា មែន ក៏ប៉ុន្តែរឿងប្រជែងយកប្រៀបហ្នឹង វា មានគ្រប់ពេល វាមានគ្រប់វិនាទីទាំងអស់។ អ៊ីចឹងមិនមែនថា សម្តេចហ៊ុន សែន ឯកឧត្តម សម រង្ស៊ី ពិភាក្សាគ្នាហើយ គឺធ្វើហើយ មិនមែនទេ រឿងនយោបាយបក្សនិងបក្សផ្សេង  រឿងនយោបាយជាតិផ្សេង ប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិ អាហ្នឹងគេគិតរួមរបស់ ជាតិហើយ តែបើរឿងផលប្រយោជន៍របស់បក្ស គឹបក្សគ្នាគេធ្វើគ្រប់រឿងទាំងអស់។ អ៊ីចឹង សម្រាប់ឯកឧត្តមកឹម សុខា ស្គាល់ខ្លួនឯង  ច្បាស់ណាស់ ព្រោះតាមដែលខ្ញុំទទួលបានមក ដល់ម៉ោងនេះ គាត់ស្រកគីឡូ ហើយខ្សោយ ជាងមុន ខ្សោយទាំងសុខភាព ខ្សោយទាំង ប្រជាប្រិយភាព ខ្សោយទាំងអំណាចនៅក្នុង បក្ស ខ្សោយទាំងអស់។ មានន័យថា សម្រេច អីអត់ចេញទេ ប៉ុន្តែអ្វីដែលកឹម សុខា អាចធ្វើ បាន គឺជានិមិត្តរូប ព្រោះវាធ្វើម៉េចវាស៊យត្រង់ ថា លោកកឹម សុខា មានតែរូបមែន ក៏ប៉ុន្តែ ព្រលឹងសម រង្ស៊ី សណ្ឋិតនៅក្នុងហ្នឹងបាត់ហើយ អ៊ីចឹងវាពិបាក។ អ៊ីចឹងបានថា រឿងគណបក្ស ប្រឆាំង បែកបាក់អត់ទេ លែងទៀតហើយ លែងដូចហ៊្វុន ស៊ិនប៉ិច ពីមុនហែក ធ្វើបក្សប្រហារ អីយ៉ាងម៉េចៗ អត់ទេ…”៕

 កុលបុត្រ

RELATED ARTICLES