Sunday, January 19, 2025
Homeតារាបរទេសតារាសិចស៊ីថៃ ទម្លាយរឿងគេចាប់រំលោភ

តារាសិចស៊ីថៃ ទម្លាយរឿងគេចាប់រំលោភ

ប៉ឺន អៃរិន ស៊ីកែវ តារាសិចស៊ីលំដាប់ជួរមុខរបស់ប្រទេសថៃ បានបង្ហើបរឿងគួរឱ្យភ្ញាក់ផ្អើលថា នាងត្រូវគេបំពារបំពានផ្លូវភេទតាំងពីកុមារភាព ហើយវាបានក្លាយជាបទពិសោធន៍ខ្មៅងងឹតសម្រាប់ជីវិតនាង។

ទាំងទឹកភ្នែករលេងរលោង តារាសិចស៊ី ប៉ឺន អៃរិន រៀបរាប់អតីតកាល ឈឺចាប់ថា “ជាបឋមសូមជម្រាបមុនថា គ្មាននរណាម្នាក់ចង់លាតត្រដាងរឿងបែបនេះទេ។ តែតាមគោលការណ៍ដែលខ្ញុំបានដឹងក្រោយពេលទៅជួបចិត្តពេទ្យ គឺពេទ្យ ប្រាប់ថា នេះជាមូលហេតុធ្វើឱ្យខ្ញុំក្លាយជាស្រីសិចស៊ី។ ពេលខ្ញុំរៀបរាប់ហេតុការណ៍ ត្រូវបំពារបំពានផ្លូវភេទកាលពីកុមារ គ្រូពេទ្យក៏បកស្រាយប្រាប់ថា ស្ត្រីសិចស៊ីភាគច្រើនធ្លាប់ត្រូវគេបំពារបំពានផ្លូវភេទពេលនៅវ័យកុមារ។

លុះពេលធំឡើង គេក៏ប្រើរឿងផ្លូវភេទដើម្បីគ្រប់គ្រងបុរស។ វាដូចជាការសងសឹកដូច្នេះដែរ។ កាលពីក្មេង ខ្ញុំត្រូវគេបំពារបំពានផ្លូវភេទពុំមែនត្រឹមតែពីរដងទេ ការពិតទៅ ច្រើនដងណាស់។ ជឿឬទេថា ពេលខ្ញុំបានអានព័ត៌មានក្មេងត្រូវគេបំពារបំពានផ្លូវភេទ ធ្វើឱ្យខ្ញុំព្រឺតែម្តង។ កាលនោះខ្ញុំអាយុ១៥ឆ្នាំ ម៉ោងពីរភ្លឺ ឪពុកមាបានមកគោះទ្វារបន្ទប់។ ខ្ញុំនឹកស្មានថា លោកយាយក៏បើកទ្វារ។ គាត់ស្រវឹងហើយស្ទុះមកទ្រោបខ្ញុំ។ ខ្ញុំភិតភ័យណាស់ ហើយក៏រុញគាត់ចេញ និងបិទទ្វារ។ លុះដល់ព្រឹកឡើង ខ្ញុំប្រាប់មីង និងលោកយាយ ស្រាប់តែបានចម្លើយមកវិញថា យើងឱ្យដៃគេទេដឹង។ ជឿឬទេថា ពេលខ្ញុំអានព័ត៌មានបែបនេះម្តងៗ ចិត្តខ្ញុំចង់តែចេញមកប្រាប់ថា ប្រទេសថៃ ជាប្រទេសមានបញ្ហារឿងច្បាប់។ ច្បាប់ទន់ខ្សោយណាស់ ទើបធ្វើឱ្យមានចន្លោះ ប្រហោងរឿងបំពានផ្លូវភេទកុមារ ព្រោះបុរសមួយចំនួនត្រូវប្រពន្ធគាបសង្កត់ ចង្អុលឱ្យធ្វើនេះធ្វើនោះ។ ដល់អ៊ីចឹងទៅ គេក៏ជះអារម្មណ៍មកលើកុមារនៅក្នុងផ្ទះ ដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួន។ ធ្វើដូច្នោះ គេនឹងមានអារម្មណ៍ថា គេមានអំណាច។ ស្រុកនេះ បន្ទោសតែរឿងស្ត្រីស្លៀកពាក់ផុតផើយ។ ជប៉ុន គឺជាប្រទេសដែលមាន បណ្តាញព័ត៌មានអាសអាភាសច្រើនបំផុតលើលោក តែបែរជាមានការចាប់ រំលោភតិចបំផុតនៅក្នុងពិភពលោកទៅវិញ”។

“លើកទី២ ខ្ញុំកំពុងដេកលក់ពេលថ្ងៃ។ ឪពុកចុងចូលមកទាញភួយចេញពីខ្លួនខ្ញុំ។ ខ្ញុំភ័យណាស់។ គាត់ព្យាយាមប្រើកម្លាំង តែខ្ញុំក៏ប្រឹងរើពេញទំហឹងដូចគ្នា។ ជឿទេថា គ្មាននរណាដឹងថា រឿងបែបនេះ វាក្លាយជាមន្ទិលសៅហ្មងរបស់យើងអស់មួយជីវិត។ សព្វថ្ងៃនេះ ខ្ញុំមិនអាចដេកលក់ឡើយ។ ពេលមាន មនុស្សមកអង្គុយនៅនឹងគ្រែ ខ្ញុំក៏ភ្ញាក់ក្រញាងងើបអង្គុយភ្លាម។ ជឿទេថា វាធ្វើឱ្យខ្ញុំក្លាយជាមនុស្ស មានសង្សារតិច។ ចូរសង្កេតចុះថា ខ្ញុំជាមនុស្សមានសង្សារ ឬមានព័ត៌មាន ប្រុសឈ្មោលតិចណាស់។ ខ្ញុំបានក្លាយជាមនុស្សប្រកាន់ខ្លួនទៅហើយ។

អៃរិន និងសង្សារ

ប៉ឺន ប្រាប់ថា នាងត្រូវគេល្មើសផ្លូវភេទ ជាបន្តបន្ទាប់មកទៀត ហើយវាមានចំណែកធ្វើឱ្យនាងក្លាយជានារីសិចស៊ី ព្រោះតែចង់មានឥទ្ធិពលលើបុរសវិញ។ ក្នុងនាមនារីម្នាក់ ដែលធ្លាប់ត្រូវបំពានផ្លូវភេទតាំងពីក្មេង ធ្វើឱ្យនាងមានក្តីស្រមៃថា “ខ្ញុំចង់ចូលខ្លួនទៅក្នុងអង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិកុមារ និង ស្ត្រី ដែលត្រូវគេល្មើសផ្លូវភេទ”។

បច្ចុប្បន្ន ប៉ឺន មានសង្សារថ្មីជនជាតិស្កុតឡែនដ៍ រស់នៅប្រទេសអាហ្វ្រិក និងជាវិស្វករប្រេង។ បុរសម្នាក់នេះសុំនាងរៀបការច្រើនដងមក ហើយ តែនាងមិនព្រមយកខ្លួននាងទៅផ្សារភ្ជាប់ជាមួយអាពាហ៍ពិពាហ៍ឡើយ។ នាងមានហេតុផលថា វាជាគោលដៅនៃការងាររបស់នាង ព្រោះនាងកំណត់គោលដៅខ្លួនឯងជាតារាសិចស៊ី។ ដូច្នោះ បើនាងរៀបការ នាងនឹងបាត់បង់ឱកាស ឬខ្ទាតចេញពីបល្ល័ង្កសិចស៊ីជាស្វ័យប្រវត្តិ៕

RELATED ARTICLES