Sunday, January 19, 2025
Homeតារាបរទេសអៃស៍ ត្រៀមខ្លួនរៀបការ ឱ្យតែសង្សារហាមាត់

អៃស៍ ត្រៀមខ្លួនរៀបការ ឱ្យតែសង្សារហាមាត់

ទ្រាំលែងបានហើយ នាង អៃស៍ អភិស្តា ផ្ញើពាក្យពេចន៍ទៅសំណព្វចិត្តអភិជន ម៉ែក្ស ថានាង ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់អាពាហ៍ពិពាហ៍ គឺរង់ចាំតែភាគីប្រុសហាមាត់តែប៉ុណ្ណោះ។

អៃស៍ និង ម៉ែក្ស

រហែលជាឃើញមិត្តភក្តិជាច្រើននាំគ្នាចូលរោងការជាបន្តបន្ទាប់ ទើបនាំឱ្យមានចំណោទចោទ សួរថា តួឆ្នាសមុខស្រស់ អៃស៍ អភិស្តា ដល់ពេលរៀបការមានគូនឹងគេហើយ ព្រោះមួយរយៈនេះឃើញតែបណ្តើរសង្សារទៅបរទេសជាប្រចាំ រហូតដល់មានពាក្យចំអន់លេងថា នាងនិងសង្សារទៅហ្វឹកហាត់ក្រេបចន្ទទឹកឃ្មុំទុកឱ្យហើយ។

ចុងក្រោយនេះ អៃស៍ ក៏ចេញមកនិយាយពីរឿងនេះថា ខែក្រោយនាងនាំគ្នាទៅដើរលេងទៀតហើយ ដោយមានគោលដៅ ទៅមុជទឹកសមុទ្រនៅភូមិភាគខាងត្បូង។ បន្តពីនោះ នៅដំណាច់ឆ្នាំ នាងនឹងនាំគ្នាទៅ លេងស្គីនៅជប៉ុន ព្រោះសង្សារប្រុសចូលចិត្ត ហើយចង់ឱ្យនាងទៅដែរ។

ចំពោះករណីដែលអ្នកទាំងពីរចូលចិត្ត ដើរលេងជាមួយគ្នា រហូតដល់មានពាក្យចំអែចំអន់ថា ជាការហ្វឹកហាត់ក្រេបចន្ទទឹកឃ្មុំសម្រាប់អាពាហ៍ពិពាហ៍ ដែលនឹងកើតឡើងឆាប់ៗនោះ ត្រូវបាន អៃស៍ បញ្ជាក់ថា នាងត្រៀមខ្លួនរួចរាល់ហើយសម្រាប់អាពាហ៍ពិពាហ៍ គឺរង់ចាំតែភាគីប្រុសហាមាត់សុំនាងរៀបការប៉ុណ្ណោះ។

ជាមួយគ្នានេះ អៃស៍ មិនរំពឹងថា នឹងបានទទួលការលុតជង្គង់សុំរៀបការយ៉ាងសែនរ៉ូមែនទិកពីភាគីប្រុស ដូចករណីគូស្នេហ៍មួយចំនួនឡើយ ព្រោះប្រុសស្នេហ៍របស់នាងជាមនុស្សខ្មាសអៀន ច្រើន។ សម្រាប់នាងពាក្យសម្តីសុំរៀបការរបស់ភាគីប្រុស គឺជារឿងគ្រប់គ្រាន់ហើយ។

ដូច្នេះលោក ម៉ែក្ស ប្រញាប់ព្រួសវាចាសុំនាងរៀបការឱ្យ រួចរាល់តែម្តងទៅ ដើម្បីឱ្យមានការក្រេបចន្ទទឹកឃ្មុំស្របច្បាប់ ចៀសវាងពាក្យចំអែចំអន់ផ្សេងៗដូចពេលកន្លងមក”

RELATED ARTICLES