Monday, November 25, 2024
Homeនយោបាយបណ្ឌិតសុខ ទុច បកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

បណ្ឌិតសុខ ទុច បកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ភ្នំពេញ ៖ បណ្ឌិតសភាចារ្យសុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើសន្និសីទសារព័ត៌មាន បកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឱ្យសាធារណជនបានជ្រាបច្បាស់ ស្របពេលមានមជ្ឈដ្ឋានជាច្រើន មានការលើកឡើង ខុសគ្នាពីបញ្ហានេះ និងមានការបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សន្និសីទសារព័ត៌មាននេះ ត្រូវរៀបចំឡើង ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានលោកបណ្ឌិតសុខ ទូច ជាវាគ្មិនកិត្តិយសធ្វើការបកស្រាយ និងឆ្លើយតបការចោទសួររបស់អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ ដែលបានចូលរួម។

លោកសុខ ទូច បានមានប្រសាសន៍ថា “កិច្ចព្រមទីក្រុងប៉ារីស មានអាយុ២៦ឆ្នាំហើយៗ បើសិនជាកូនប្រុស វាកំលោះហើយ បើសិនជាកូនស្រីបានចៅហើយ។ អ៊ីចឹងកិច្ចព្រមព្រៀងនេះ វាមានឥទ្ធិពលយ៉ាងម៉េច? វាមានអាទិភាពយ៉ាងម៉េច? អ្នកណាបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ ខ្ញុំបានសុំការអនុញ្ញាតពីសន្និសីទសារព័ត៌មាននេះ សូមលើកអំពីប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ តើសារសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ វាកើតចេញមកពីទិសដៅណា? ហើយមើលទាំងអស់គ្នា។ យើងឃើញហើយថា សង្គ្រាមនៅកម្ពុជា បាន បញ្ចប់នូវរដ្ឋធម្មនុញ្ញោលីកទី១ របស់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៧០ ដែលកើតឡើង នៅឆ្នាំ១៩៤៧ គឺគេហៅថា រាជាណាចក្រទី១ ឬក៏រដ្ឋធម្មនុញ្ញទី១ របស់ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះអ្វីដែលកើតឡើងនៅក្នុងបរិបទនេះ កម្ពុជាដោះដូរអំណាច ដោយតាមរយៈ ចុងអាវុធ អ្នកឈ្នះមកកាន់អំណាច  អ្នកចាញ់ រត់ចូលព្រៃ រត់បន្តបង្ហូរឈាមខ្មែរៗ ដោយឥត មានស្រាកស្រាន្ត។ ដូច្នេះសង្គ្រាមស៊ីវិល បាន ដុតរោលប្រទេសកម្ពុជា ពីឆ្នាំ១៩៧០ រហូតដល់ ឆ្នាំ១៩៩១-៩៣ ដែលយើងបានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលរាជាណាចក្រ ទី២ ហើយបាន បង្កើតរដ្ឋធម្មនុញ្ញោលីកទី២ របស់ព្រះរាជាណាចក្រកម្ពុជា។ អ្នកណាជាអ្នកបង្កើត? អ្នកណា ជាអ្នកចូលរួមធ្វើ? យើងដឹងហើយ គឺសភា ធម្មនុញ្ញ ឥឡូវនេះ យើងឃើញថា ការដុតរោលនៃសង្គ្រាម។ សង្គ្រាម គឺកើតចេញមក អំពីភាគីខ្មែរគ្រប់ជម្លោះទាំងអស់។ នៅឆ្នាំ ១៩៧០ គេបានដោះដូររបបពីរបបរាជានិយម មករបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយ សេនាប្រមុខលន់ នល់។ ក្រោយមក ប៉ុល ពត មិនសុខចិត្ត សម្តេចសីហនុ មិនសុខចិត្ត កូន! រត់ចូលព្រៃម៉ាកគី ដើម្បីរំដោះប្រទេសជាតិ កម្ពុជា ដោយចុងកាណុង។ ក្រោយមកទៀត ប្រពន្ធលោកចន កេណ្ណេឌី បានមកជួបជាមួយ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថា សូមចរចា។ ព្រះអង្គមានព្រះបន្ទូលថា ខ្ញុំ វ៉ៃរហូតដល់តំណក់ឈាមចុងក្រោយ អត់ចរចា។ ដល់ពេលយើងបានឈ្នះនៅឆ្នាំ១៩៧៥ ថ្ងៃ១៧ មេសា។ ថ្ងៃ១៧ មេសា នេះ បានដូររបបពីរបប សាធារណរដ្ឋខ្មែរមកកម្ពុជាប្រជាធិបតេយ្យ។ កម្ពុជាប្រជាធិបតេយ្យនេះ បានចែករបបស្មើៗ គ្នា ស្អីទៅដែលជាកម្មសិទ្ធិ? មានតែមួយគត់ គឺស្លាបព្រា និងចានទទួលទានអាហារ។ សូម្បី តែស្លាបព្រា ក៏ស្លាបព្រារួមដែរ នៅពេលដែល ញ៉ាំ បានតំណែងពីហូបច្រាសច្រំ ទទួលទានមក ត្រឹមពាក្យថា ហូបមួយម៉ាត់។ ពាក្យ “ឯកឧត្តម ទ្រង់ លោកជំទាវ” មកពាក្យថា សមមិត្តតែមួយម៉ាត់។ ការដោះដូរនេះ បានប្រែក្លាយទៅ ជារបបមួយ គឺរបបកម្ពុជាប្រជាធិបតេយ្យ ដែល គេហៅកាត់ថា របបខ្មែរក្រហម។ អ្នកណាក៏ ទទួលស្គាល់ អង្គការសហប្រជាជាតិ ក៏ទទួល ស្គាល់ថា របបនេះ គឺជារបបប្រល័យមនុស្ស ជាតិ។ គេថាប្រល័យពូជសាសន៍ តែខ្ញុំថា ប្រល័យ មនុស្សជាតិ ពីព្រោះជាតិណា ក៏សម្លាប់ដែរ ឱ្យ តែខុសទៅនឹងទ្រឹស្តីរបស់គាត់ មិនគោរពអង្គការ របស់គាត់ៗសម្លាប់ទាំងអស់។ បើហ៊ីត្លែរ គាត់ សម្លាប់ជនជាតិជ្វីស អាហ្នឹង គេហៅប្រល័យ ពូជសាសន៍ សាសន៍តែមួយ ប៉ុន្តែនេះគឺប្រល័យ មនុស្សជាតិ គ្មានរើសជាតិ សាសន៍ណាទេ ឱ្យ តែយល់ថាក្បត់ពីអង្គការ។ អង្គការសហប្រជាជាតិ ក៏ទទួលស្គាល់ថា របបនេះ របបផ្តាច់ការ ហេតុអីបានជាមានតុលាការកាត់ទោសខ្មែរក្រហម? ជាការពិតទទួលស្គាល់។ បើទទួល ស្គាល់ ហេតុអ្វីបានជាអង្គការសហប្រជាជាតិ ផ្តល់អាសនៈអង្គការសហប្រជាជាតិទៅឱ្យខ្មែរក្រហម? តើនេះសញ្ញាសួរយ៉ាងដូចម្តេច? អ៊ីចឹង យើងឃើញថា តើតស៊ូដោយចុងអាវុធ វាអាច ជោគជ័យបានទេ? អត់បានជោគជ័យទេ ក្រោយ មករបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលឈ្មោះហៅកាត់ពីដើមមកថា រណសិរ្សសាមគ្គី សង្គ្រោះជាតិ បានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃ០៧ មករា ឆ្នាំ១៩៧៩”។

លោកសុខ ទូច បានបន្តថា “នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ នេះ គឺមានសមមិត្តហ៊ុន សែន។ ពេលនោះ ខ្ញុំជឿជាក់ថា របប សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅក្រោមអំណាច របស់វៀតណាម ប៉ុន្តែហេតុអីបានជាសមមិត្ត ហ៊ុន សែន ហ៊ានទៅចាប់ដៃជាមួយសម្តេច នរោត្តម សីហនុ? នេះ គឺជាភ័ស្តុតាង យើង ឃើញទាំងអស់គ្នា ផ្អែកទៅលើឯកសារ។ ហេតុអីបានជាសមមិត្តហ៊ុន សែន ទៅហ៊ានចាប់ដៃ ជាមួយព្រះមហាក្សត្រ ដើម្បីរកដំណោះស្រាយ? ពីព្រោះការគិតរបស់ខ្ញុំ ប្រហែលជាសមមិត្តហ៊ុន សែន នៅពេលនោះ គាត់ស្រលាញ់សន្តិភាព ហើយៗយល់ថា ដើម្បីមានស្ថិរភាព គឺមាន តែការដោះស្រាយដោយចុងប៊ិក ដោយការទូត មិនអាចដោះស្រាយដោយចុងអាវុធបាន ទេ។ ប៉ុន្តែដំណាក់កាលនោះ សមមិត្តហ៊ុន សែន ត្រូវទទួលសម្ពាធបី ការគិតរបស់ខ្ញុំទេ។ ទី១ វៀតណាម នៅធ្វើជាជំនាញការ ហេតុអីក៏ហ៊ាន ទៅដោះស្រាយនៅក្នុងឆន្ទៈរបស់ខ្លួនក្នុងលក្ខណៈ សន្តិភាពរវាងកម្ពុជា បើសិនជាពិភពលោក កំពុង តែហែកចែកគ្នាដោយមនោគមន៍២ គឺមនោគមន៍កុម្មុយនីស្ត និងមនោគមន៍មូលធននិយម?  ចំណុចទី២ ពេលនោះជានាយករដ្ឋមន្ត្រី ដែលជានាយករដ្ឋមន្ត្រី ត្រូវជម្នះរាល់គ្រប់ឧបសគ្គ ពីព្រោះយើងដឹងហើយថា នៅឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៩ គឺបក្សដឹកនាំរដ្ឋ គ្រប់គ្រងប្រជាជន ធ្វើម្ចាស់ អ៊ីចឹងនាយករដ្ឋមន្ត្រី មិនជាដើរតួទេ បក្សជាអ្នកដឹកនាំ។ អ៊ីចឹងត្រូវតែពុះជ្រែក ដើម្បី ឈប់បង្ហូរឈាមខ្មែរ។ ទី៣ តើស្អីជាបញ្ហាធំ របស់វីរជន សម្តេចនរោត្តម សីហនុ និងសមមិត្តហ៊ុន សែន? សម្តេចសីហនុ ក៏មានប្រជាប្រិយភាព ដើម្បីទាក់ទាញ ប៉ុន្តែមានទស្សនៈ ២ចោទមក។ ចោទទី១ គេថា ដោយសារការ ចុះខ្សោយនៃលទ្ធិកុម្មុយនីស្ត បានជាយើងរក ដំណោះស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាន។ ចំណែកឯខ្ញុំៗក៏យល់ថា នោះជាជ្រុងមួយ តូចដែរ ប៉ុន្តែរឿង២ដូចគ្នា កើតក្នុងពេលដំណាល តែគ្នា ប៉ុន្តែមកដល់ថ្ងៃនេះ បង្ហូរឈាមគ្មានថ្ងៃ បញ្ចប់។ រឿងមួយកើតដំណាលនៅកម្ពុជា គឺ នៅអាហ្វហ្គានីស្ថាន នៅឆ្នាំ១៩៧៩ កងទ័ពរបស់ សហភាពសូវៀត បានលុកចូលទៅអាហ្គានីស្ថាន ឯកម្ពុជា នៅឆ្នាំ១៩៧៩  កងទ័ពវៀតណាម បានលើកទ័ព ចូលមកកាន់កាប់នៅលើទឹកដី កម្ពុជា។ ប៉ុន្តែអាហ្វហ្គានីស្ថាន បង្ហូរឈាម រហូត ដល់ថ្ងៃនេះ ឯកម្ពុជា បញ្ចប់នៅកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ហើយរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នេះ បានបញ្ចប់រចនាសម្ព័ន្ធរបស់ខ្មែរ។ អ៊ីចឹងយើងឃើញថា ពេលនេះ បើធ្វើមិនត្រូវ សម្តេចហ៊ុន សែន ឬសមមិត្ត ហ៊ុន សែន មើល មិនឃើញ ហើយវៀតណាម ត្រូវច្របាច់កទៀត បក្សរបស់ឥណ្ឌូចិន ត្រូវបានរើបទៀត ប៉ុន្តែ លោកយល់ថា ត្រូវតែធ្វើពលិកម្មនៅក្នុងនយោបាយការបរទេស ប្រសើរជាងការប្រើប្រាស់ កម្លាំងអាវុធ។ អ៊ីចឹងយើងឃើញមនុស្សមួយ ដែលមានវ័យក្មេង ដែលគេយល់ថា នយោបាយនៅក្មេង ប៉ុន្តែចាប់ដៃជាមួយព្រះមហាក្សត្រ ដែលព្រះមហាក្សត្រ មានបទពិសោធន៍ ក្នុងនយោបាយជាច្រើនដំណាក់កាលមកហើយៗ ខ្ញុំជឿជាក់ថា កូនកសិករ ឬអ្នកដែលដោះស្រាយ បញ្ហាជាមួយ គឺគម្លាតរវាងឋានៈផ្សេងគ្នា មួយ ចេញពីកសិករ មួយចេញពីអភិជន គឺអំណាច នេះវាផ្សេងគ្នា។ ប៉ុន្តែអ្នកទាំង២រូប/អង្គ មាន គោលដៅតែមួយ គឺចង់បញ្ចប់ការបង្ហូរឈាម របស់កម្ពុជា ដោយចុងប៊ិក មិនមែនបញ្ចប់ សង្គ្រាមដោយចុងអាវុធនោះទេ។ ហេតុនេះ ហើយបានជា២រូប ឬក៏១រូប ១អង្គនេះ បានចាប់ ផ្តើមរៀបចំជំនួបជាច្រើនដង ហើយនៅឆ្នាំ ១៩៨៨ គឺនៅថ្ងៃទី២០ និង២១ ខែមករា យើង ឃើញទិដ្ឋភាព ហ្នឹងទាំងអស់គ្នា គឺបានជួប។ នេះគឺជាបញ្ហាក្តៅណាស់ ក្តៅមែនទែន ព្រោះ យើងដឹងហើយ សម្តេចនាយក ឡើងមកកាន់ ជានាយករដ្ឋមន្ត្រី  គឺនៅឆ្នាំ១៩៨៥។ អ៊ីចឹងបាន តែ២ឆ្នាំទេ លោកចាប់ផ្តើមធ្វើកិច្ចការនយោបាយការបរទេស ដើម្បីសម្រុះសម្រួលខ្មែរនិងខ្មែរ។ យើងឃើញទិដ្ឋភាពមួយ ដែលយើង បន្តថា តើស្អីជាតម្លៃនៃការចាប់កិច្ចព្រមព្រៀង នេះ? គឺយើងបុរសបីរូប អ៊ីចឹងអ្នកកណ្តាល១ គឺបារាំង នៅអង្គការហ្វីលីន័រ ដើម្បីធ្វើកិច្ចចរចា ហើយយើងមានអិម១ អិម២ អិម៣ ដល់អិម៤ មកពីពាក្យហ្សាការតា។ អ៊ីចឹងបានន័យថា ការ រៀបចំបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ វាកើតមក មិនមែនតែខ្មែរទាំងអស់ ប៉ុន្តែបើ ខ្មែរគ្មានគោលដៅ បើសិនជាខ្មែរគ្មានចំណុច ការចាប់ផ្តើមទេ គ្មានសង្ឃឹមបរទេស មិនអាច បានទេ ពីព្រោះបទពិសោធន៍នេះ នៅលើពិភពលោក អត់ទាន់មានប្រទេសណាមួយដែលដើរ រូបមន្ត យកតួនាទីរបស់អង្គការសហប្រជាជាតិ ដោះស្រាយជម្លោះបង្ហូរឈាម អស់រយៈពេល ៣០ឆ្នាំ ដោយយកចរន្តនៃនយោបាយដោះស្រាយ ដោយនយោបាយ អត់ដែលមានទេ ប៉ុន្តែវា ចម្លែកដែលត្រីភាគី។ ហើយពេលនោះ ខ្ញុំជម្រាប ជូនផងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺកាន់ទឹកដី៩០%។ បើសិនជាសមមិត្ត ហ៊ុន សែន នៅពេលនោះ តាំងចិត្តថា ធ្វើសង្គ្រាម ដល់តំណក់ឈាមចុងក្រោយ ក៏គ្មានដំណោះស្រាយដែរ ពីព្រោះព្រៃក៏វាច្រើនដែរ។ ព្រៃមិន សំខាន់ទេ សំខាន់យើងមានអីលក់ជាមួយអ្នកជិត ខាង ហើយអ្នកជិតខាងរបស់យើង គឺប្រទេស ថៃ បានផ្តល់ជំរំទាំង១៨ ឱ្យទៅខាងកម្ពុជា គឺត្រីភាគី មានខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ និងរបបលោកតាសឺន សាន និង ហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះមហាក្សត្រ។ ពេលនោះហើយ ទាំងសងខាងហូរឈាម២ ឈាមខ្មែរ និងឈាមវៀតណាម។ វៀតណាម គឺកាតព្វកិច្ចរបស់កងទ័ពរបស់វៀតណាម ដែល មានវត្តមាននៅលើទឹកដីកម្ពុជា។ ថៃ គេផ្តល់ ជម្រកឱ្យខ្មែរ ដើម្បីគេចង់ទប់របបកុម្មុយនីស្ត កុំឱ្យរាលដាលទៅស្រុកគេ ឯវៀតណាម ក៏ដូច គ្នាដែរ គេមិនចង់ឱ្យយើងទៅធ្វើសង្គ្រាម ព្រោះអាពត ថ្ងៃណាក៏ទៅដុតនៅតៃនិញ ឡុកនិញ ដុតសឹងតែរាល់អាទិត្យ។ អ៊ីចឹងគេចង់ឱ្យធ្វើ សង្គ្រាមនៅលើទឹកដីរបស់យើង គេមិនចង់ ឱ្យទៅដុតនៅស្រុកគេទេ។ អ៊ីចឹងគេធ្វើម៉េច? គេយកទ័ពមកដាក់នៅលើទឹកដីរបស់យើង ប៉ុន្តែ អភ័ព្វប្រទេសមួយនេះ អភ័ព្វអ្នកនយោបាយ ច្រើនតែបំភ្លៃយកការពិតទាត់ធាក់គ្នា ដើម្បី តែអំណាច តែវាអភ័ព្វសម្រាប់កូនអ្នកក្រ ដែល រស់នៅពឹងពាក់ទៅលើស្រែចម្ការ បានលីកាំភ្លើង គ្រាន់តែនិយាយថា អានេះខ្មាំង ចាប់ផ្តើមសម្លាប់ គ្នា។ កន្លែងហ្នឹងហើយ បានជាវរជនទាំង២រូប គឺមានព្រះមហាក្សត្រ និងសម្តេចនាយករដ្ឋមន្ត្រី បានរៀបចំឱ្យមានជំនួបបែបនេះ។ ជំនួប នេះហើយ ដែលធ្វើជាអង់ទីករ ជាការចាប់ផ្តើម គ្រាដំបូង ធ្វើឱ្យខ្មែរកាន់តែអង្គុយជិតគ្នា ដោះស្រាយដោយឆន្ទៈនយោបាយ។

លោកសុខ ទូច បានបន្តទៀតថា “នៅឆ្នាំ ១៩៩០ ជាលើកដំបូង ដែលអង្គការសហប្រជា ជាតិ ឬសមាជិកទាំង៥នាក់នៃអចិន្ត្រៃយ៍ បាន កោះប្រជុំ និយាយអំពីសន្តិភាពនៅកម្ពុជា ដោយ មិនងាករេ ហើយឆ្ពោះទៅមុខ ដើម្បីដោះស្រាយ កម្ពុជា ដើម្បីជារូបមន្តមួយ ជាមេរៀនមួយ សម្រាប់ប្រជាជនលើពិភពលោក ដែលប្រើប្រាស់ តួនាទីអង្គការសហប្រជាជាតិ ហើយពេលនោះ សហភាពសូវៀត បូកនឹងប្រទេសមួយពីរទៀត  គឺឡាវ និងវៀតណាម ពីព្រោះពេលហ្នឹងយើង ដឹងហើយថា អាណានិគមបែបថ្មី គឺគេហៅថា អាណានិគមមនោគមន៍វិជ្ជា ឡាវ កម្ពុជា វៀត- ណាម ទទួលនូវមនោគមន៍កុម្មុយនីស្ត ឯថៃ ហ៊្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី គេមានរបស់គេ គឺអាស៊ាន តាមរូបមន្តមូលធននិយម ឬកាពីតាលីស។ ទាំងអស់នេះ គឺជាបញ្ហាទ្រទ្រង់ប្រឈម គ្នាហើយកម្ពុជា ក្លាយទៅជាទីលានប្រយុទ្ធនៃ មនោគមន៍វិជ្ជាទាំង២នេះ ហើយវៀតណាម ក៏យកទីតាំងកម្ពុជា ធ្វើសង្គ្រាម ឯប្រទេសថៃ ក៏យករបស់កម្ពុជា។ រហូតដល់គេឱ្យប្រជាជន អ្នកដែលបានទៅរស់នៅអាមេរិក រស់នៅបារាំង រស់នៅអឺរ៉ុប ប្រហែលជាអ្នកភ្លេចហើយមើលទៅ ដែលគេយកអ្នកទៅសាកមីនឱ្យផ្ទុះនៅតាម ព្រំដែន។ បើអ្នកមិនភ្លេចទេ អ្នកកុំក្រឡេក មកជេរកម្ពុជា…។ អ៊ីចឹងយើងឃើញថា អត់ មានតួអង្គណាសំខាន់ ក្រៅពីតួអង្គ២ហ្នឹងទេ តួអង្គសម្តេចនរោត្តម សីហនុ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយមក នៅពេល ដែលអង្គការសហប្រជាជាតិ ចាប់ផ្តើមទទួល ស្គាល់នៅកិច្ចចរចារវាង២រូប ១រូប និង១អង្គ នេះហើយ បានចាប់ផ្តើមធ្វើឱ្យអ្នកនយោបាយ ឈានចូលមក។ ប៉ុន្តែការបារម្ភរបស់អង្គការរបស់សហប្រជាជាតិ ឬការបារម្ភរបស់អ្នកនយោបាយ គឺវត្តមានរបស់ខ្មែរក្រហម។ ដូច្នេះហើយ បាន គេទុកអាសនៈអង្គការសហប្រជាជាតិឱ្យនៅទំនេរ…។ ពេលនេះ យុត្តិធម៌ បានរកឃើញ គឺ អង្គការសហប្រជាជាតិ ជាអ្នកខុស បើមិនខុស មិនមានសាលាក្តីខ្មែរក្រហមទេ ត្រូវទទួលយក ការពិតទាំងអស់គ្នា…”។

លោកសុខ ទូច បន្ថែមថា “គ្មានបរទេស ណាស្រលាញ់ខ្មែរទេ អត់មានទេ សូម្បីតែខ្មែរ ខ្លួនឯង រត់ចេញក្រៅស្រុក។ កន្លែងហ្នឹង ខ្ញុំសុំ បញ្ជាក់ កាលពីមុន ខ្ញុំក៏មានគ្រួសារបរទេស មុននឹងយកគ្រួសារខ្មែរ តែពេលដែលយកគ្រួសារ បរទេស ខ្ញុំមិនបានដូរសញ្ជាតិទេ ខុសពីអ្នកដទៃ ទាំងមិនទាន់មានបរទេសផង ដូរសញ្ជាតិ បាត់ទៅហើយ។ អាហ្នឹងយើងត្រូវទទួលយក ការពិតទាំងអស់គ្នា ខ្ញុំអត់បានដូរសញ្ជាតិទេ ហើយបានតាំងចិត្តមករស់នៅប្រទេសនេះ មក ជួយប្រទេសនេះ មិនមែនមកបំផ្លាញទឹកដីនេះ ទេ។ អ៊ីចឹងអិម១ អិម២ អិម៣ អិម៤ នេះ មានន័យថា កិច្ចប្រជុំនៅហ្សាការតា ដើម្បី ដោះស្រាយជម្លោះនៅកម្ពុជា ដែលធ្វើឱ្យជា ដើមចម ជាចំណុចដ៏សំខាន់ៗ ដើម្បីឈានទៅ រកកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមទាំងអស់មាន១៨ ក្រោយមក ១៩ អាល្លឺម៉ង ចូល បូកនឹងអង្គការសហប្រជាជាតិមួយទៀត គឺ២០ ដែលជាសាក្សី ដែលចំណុចនេះ គ្រប់ អង្គការក្រៅរដ្ឋាភិបាល គ្រប់អ្នកនយោបាយ តែងតែប្រើចំណុចនេះថា ចូរយើងក្រឡេកទៅ មើលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើង ទៅប្តឹងវិញ រាល់ការឈ្លានពានអធិបតេយ្យរបស់អ្នកជិតខាង ទៅកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដែលមាន១៨ប្រទេស។ ចំណុចនេះ មានអ្នកនយោបាយ មានឯកឧត្តមសម រង្ស៊ី មានឯកឧត្តមកឹម សុខា មាន NGOs មាន ខាងគណបក្សប្រជាជនកម្ពុជា ឯកឧត្តមសុខ ឥសាន សុទ្ធតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស អត់អាចទេ…។ តើមាត្រាទី១ គេនិយាយថាម៉េច? ហើយហេតុអីបានជាអ្នកនយោបាយចាប់ ផ្តើមពពុះនៅក្នុងរឿងនេះ? អ៊ីចឹងយើងត្រូវ ទទួលស្គាល់ទាំងអស់គ្នា។ យើងឃើញថា ឈប់បាញ់ គ្នា ដើម្បីនិយាយគ្នាបាន ត្រូវតែឈប់បាញ់គ្នា អាឈប់បាញ់គ្នានេះ អ្នកណាគួរតែមិនឈប់? វាគួរតែរដ្ឋាភិបាលដែលដឹកនាំដោយសមមិត្ត ហ៊ុន សែន ព្រោះគាត់កាន់៩០% នៃទឹកដីរបស់ កម្ពុជា ឯខ្មែរត្រីភាគីទៀត កាន់នៅតាមព្រំដែន ទេ។ ប៉ុន្តែយើងឃើញថា បើយើងរកតែឈ្នះ រៀងខ្លួន ស្អីទៅដែលជាសមិទ្ធផលនៃសន្តិភាព ? អ្វីទៅនៃការបញ្ឈប់បង្ហូរឈាម ? ក្រោយមក ខ្មែរទាំងចតុភាគី បានយល់ព្រមគ្នាឈប់បាញ់គ្នា ដើម្បីដោះស្រាយរកសន្តិភាព និងបញ្ចប់សង្គ្រាម។ ចំណុចទី២ ការធានារបស់អង្គការសហប្រជាជាតិ ដើម្បីរកសន្តិភាព ព្រោះរដ្ឋាភិបាលអត់ មានទេ។ បើសិនជាឱ្យរដ្ឋាភិបាលនៅកាន់អំណាច ៣ទៀត គេអត់ព្រមទេ តែបើឱ្យខ្មែរក្រហម  ក៏គេអត់ព្រម ឱ្យហ៊្វុនស៊ិនប៉ិចមក ក៏គេអត់ព្រម។ អ៊ីចឹងឱ្យទាំង៤នាក់ អង្គុយនៅតុផ្សេង អ្នកណា មកអង្គុយតុរដ្ឋាភិបាល? គឺអង្គការសហប្រជាជាតិ ដែលអ្នកយល់ថា អង្គការនេះជាអង្គការ ឯករាជ្យ ដែលមិនចំណុះឱ្យគណបក្សនយោបាយណាមួយ ហើយឈរនៅកណ្តាល។ ពេល នោះ រដ្ឋាភិបាលអត់មានពេលដែលរដ្ឋាភិបាល អត់មាននេះហើយ ដែលធ្វើឱ្យតួនាទីរបស់អង្គការសហប្រជាជាតិ ក្លាយទៅជាអង្គការរដ្ឋ របស់កម្ពុជា នៅក្នុងសុញ្ញកាស ឬភាសាច្បាប់ គេហៅថា អន្តរកាល ដែលមិនទាន់មានរដ្ឋាភិបាល…។ ចំណុចមួយទៀត បញ្ហាជនភៀស ខ្លួន និងការស្តារឡើងវិញ។ ជាការពិតណាស់ សង្គ្រាមបានដុតរោលប្រទេសកម្ពុជា ទៅជាប្រទេសផេះផង់ យើងនៅសល់តែព្រៃឈើ និង ត្រី ក្រៅពីនោះ យើងត្រូវបាត់បង់ទាំងអស់ ប៉ុន្តែ នៅពេលអំឡុងសង្គ្រាម ម្ខាងទៀតកាប់យកទៅ លក់ឱ្យថៃ រែងត្បូង ដើម្បីទិញកាំភ្លើង ម្ខាងទៀតលក់ផលិតផល អ្វីដែលអាចលក់បាន ដើម្បីអី? ដើម្បីទិញអាវុធមកច្បាំងគ្នា ហើយខ្មែរ ដែលរស់នៅតាមជំរំ គាត់បានចង់ភៀសខ្លួន ដើម្បីឱ្យរួចពីសង្គ្រាម ដើម្បីឱ្យរួចពីមរណៈ ពេល នោះអ្នកទាំងនោះ ក្រោយពីមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ក្រោយពីចតុភាគីបានយល់ព្រម គ្នា គេត្រូវតែឱ្យអ្នកនោះវិលត្រឡប់មកកម្ពុជា។ ចុះមកមានដីឯណា ? មានផ្ទះឯណា ? អ៊ីចឹង ហើយ បានជាអង្គការសហប្រជាជាតិ យកថវិកា ១,៩ពាន់លានដុល្លារ មកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការគ្រប់គ្រងរដ្ឋបាល អំឡុងពេលដែល រដ្ឋាភិបាលកម្ពុជា មិនទាន់មាន អ្នកណាមួយ មកកាន់ អ៊ីចឹងយើងមើលចំណុចហ្នឹង…។ អ៊ីចឹង យើងឃើញដំណោះស្រាយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានប្រទេសទាំង១៨ ចុះ ហត្ថលេខី នៅទីក្រុងប៉ារីស ហើយយើងឃើញ ថា កិច្ចព្រមព្រៀងនេះ ស្តីពីដំណោះស្រាយរួម គ្នា ស្តីពីជម្លោះនៅកម្ពុជា កិច្ចព្រមព្រៀងទាក់ទងទៅនឹងអធិបតេយ្យឯករាជ្យ បូរណភាព និង មិនអាចរំលោភបាន។ ត្រង់នេះ ដែលគេបកស្រាយទៅតាមចំណង់ចិត្តរបស់អ្នកនយោបាយរៀងៗខ្លួន។ នៅពេលដែលឡាវ ចូលមក រំលោភអធិបតេយ្យរបស់កម្ពុជា គេថា ម៉េច ក៏មិនយកកិច្ចព្រមព្រៀងនេះ ទៅប្តឹងអា១៨ ប្រទេសហ្នឹង? ពេលវៀតណាមរំលោភដែរ ឬ ក៏ថា វៀតណាមរំលោភ ឬក៏ផែនទីមិនច្បាស់ថា ម៉េចមិនទៅប្តឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស? កន្លែងនេះដែលបកស្រាយផ្សេងៗគ្នា ហើយ ប្រជាជនអត់បានដឹងរឿងនេះ គាត់ថាមែនហើយ ឱ្យគេទៅ យើងដោះស្រាយមិនកើតទេ ត្រូវ យកអង្គការសហប្រជាជាតិ ត្រូវ១៨ប្រទេស ហ្នឹងមក។ ប៉ុន្តែការពិត វាមិនមែនអ៊ីចឹងទេ…។ អ៊ីចឹងយើងមាត្រាទី១ នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដើម្បីបម្រើវត្ថុបំណងនៃកិច្ចព្រមព្រៀង នេះ ដំណាក់កាលអន្តរកាល ត្រូវបានចាប់ផ្តើម  ពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន  ហើយត្រូវបានបញ្ចប់ នៅពេលដែលសភាធម្មនុញ្ញបានជាប់ឆ្នោត តាមរយៈនៃការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ ដែលរៀបចំឡើង បញ្ចប់ដោយអង្គការសហប្រជាជាតិ បានអនុម័ត រដ្ឋធម្មនុញ្ញោនះ ហើយបានក្លាយខ្លួនទៅជាសភា នីតិប្បញ្ញត្តិ រួចបន្ទាប់មក រដ្ឋាភិបាលថ្មី ត្រូវបាន បង្កើតឡើង។ អ៊ីចឹងមានន័យថា ម៉េចទៅ ? កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មានសុពលភាព អំឡុងអន្តរកាល ដែលពុំទាន់មានរដ្ឋាភិបាលថ្មី ចាប់ពី៩៣ ដែលបោះឆ្នោតហើយ ។ មានន័យថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ត្រូវបាន បញ្ចប់ហើយ វាអត់អាចប្រទេសមួយមានរដ្ឋ ធម្មនុញ្ញ២ទេ អ្នកដែលនិយាយហ្នឹង មើល ប្រទេសណាមួយដែលមានរដ្ឋធម្មនុញ្ញ២? រឿងដែលប្រទេសដែលមានរដ្ឋធម្មនុញ្ញ ដែលជា ច្បាប់កំពូល ហើយយកកិច្ចព្រមព្រៀងទីក្រុង ប៉ារីស មកដើរតួជាផ្លូវច្បាប់? ប៉ុន្តែពេលនេះ កិច្ចព្រមព្រៀងក្លាយជានិមិត្តរូបនៃការបង្កើត រាជាណាចក្រទី២ ក៏ប៉ុន្តែកិច្ចព្រមព្រៀងមិនមែនក្លាយទៅជាច្បាប់របស់ប្រទេសកម្ពុជាទេ។ ច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ក្លាយជាច្បាប់កំពូល គឺច្បាប់រដ្ឋធម្មនុញ្ញោនះ ហើយ។ អ៊ីចឹង កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក្លាយទៅជានិមិត្តរូបទេ មិនអាចមកប្រើប្រាស់ បានទេ។ ឈប់ ! ពីថ្ងៃនេះទៅ ដែលមានអ្នកនយោបាយ អ្នកសារព័ត៌មាន ដែលបកស្រាយខុស…”។

លោកបណ្ឌិតសុខ ទូច ក៏បានបញ្ជាក់ដែរ ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជា អ្នកប្រោសរាជាណាចក្រទី២ តែមិនមែនជា អ្នកបញ្ចប់របបប្រល័យពូជសាសន៍ទេ គឺថ្ងៃ ៧មករា ១៩៧៩ ជាអ្នកបញ្ចប់ការសម្លាប់ក្រៅ ប្រព័ន្ធនៅកម្ពុជា គឺជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា ដែលរស់នៅប្រទេសកម្ពុជា ដែលនេះជាសច្ចភាពប្រវត្តិសាស្ត្រ។

ជាមួយគ្នានោះដែរ វិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងការ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយគាំទ្រទាំង ស្រុង នូវការបកស្រាយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស របស់លោកបណ្ឌិតសុខ ទូច។

សេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ មានខ្លឹមសារ ថា “ថ្មីៗនេះ មានមជ្ឈដ្ឋានអង្គការ សង្គម ស៊ីវិលជាតិ និងអន្តរជាតិ ក្រុមអ្នកវិភាគ និង មជ្ឈដ្ឋានបក្សប្រឆាំងមួយចំនួនតូច បានសម្តែង នូវកង្វល់របស់ខ្លួន ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយពួក គេទាំងនោះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលគោរពលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ ដើម្បីលើក កម្ពស់ដំណើរការនីតិរដ្ឋនៅកម្ពុជា ដែលឈានទៅដល់ការបិទវិទ្យុមួយចំនួន និងបិទអង្គការ NDI របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កន្លងមក។

ការសម្តែងកង្វល់ និងការអំពាវនាវរបស់ ពួកគេទាំងនោះ គឺធ្វើឡើងដោយមិនបានស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅកម្ពុជា និងខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ជាការពិត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាលិខិតូបករណ៍អន្តរជាតិ ដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហា នយោបាយនៅកម្ពុជា ក្នុងដំណាក់កាលអន្តរកាល ព្រមទាំងកំណត់គោលការណ៍ជាមូលដ្ឋាន ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែល ប្រទេសកម្ពុជា ត្រូវបានប្រកាន់យកមកអនុវត្ត។ គោលការណ៍ទាំងនោះ ត្រូវបានដាក់បញ្ចូលរួច  ហើយនៅក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់ ប្រទេស និងមានអានុភាពលើច្បាប់ណាៗទាំងអស់”។

សេចក្តីថ្លែងការណ៍ដដែល បានបន្តថា “វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សូមគាំទ្រទាំងស្រុងនូវ ការបកស្រាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ដែលបានធ្វើឡើងដោយឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា កម្ពុជា ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។ ការបកស្រាយនេះ គឺពិតជាបានឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយហេតុតាមផ្លូវច្បាប់គ្រប់គ្រាន់ សម្រាប់បំភ្លឺដល់មតិសាធារណជាតិ និងអន្តរជាតិ ឱ្យយល់ដឹងពីខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ដូចជាសភាព ការណ៍ជាក់ស្តែងនៅកម្ពុជា សំដៅបញ្ចៀស ការភាន់ច្រឡំណាមួយ ទៅលើកិច្ចព្រមព្រៀង នេះ ដែលនាំទៅដល់ការបង្កអស្ថិរភាពសង្គម។

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា សូមធ្វើការកត់សម្គាល់ ប្រកបដោយមោទនភាពថា សម្តេចព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន គឺជាស្ថាបនិកដ៏សំខាន់ បំផុត នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស  ដែលតាមរយៈកិច្ចព្រមព្រៀងនេះ បាននាំឱ្យ មានការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ នាឆ្នាំ ១៩៩៣ ដែលជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរ សម្រេចជោគវាសនាជាតិដោយខ្លួនឯង។ ទន្ទឹមនឹងនេះ របបរាជានិយមដែលមានអាយុ កាលជាងពីរពាន់ឆ្នាំ ហើយដែលត្រូវបានកាត់ផ្តាច់ជាងពីរទសវត្សរ៍ បានរស់ឡើងវិញ ដែល ជារឿងដ៏កម្រមួយនៅលើពិភពលោក។ ជាមួយគ្នានេះ ស្ថាប័នជាតិសំខាន់ៗ ក៏ត្រូវបាន កែសម្រួល និងបង្កើតឡើងឱ្យស្របតាមបទ ប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងស្របតាមស្ថានភាព ជាក់ស្តែងរបស់ប្រទេសកម្ពុជា។

ចាប់តាំងពីក្រោយឆ្នាំ១៩៩៣ មក កម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនយោបាយ និងសេដ្ឋកិច្ចសង្គម។ កម្ពុជា ទទួលបានសន្តិភាពពេញលេញ និងបានធ្វើដំណើរ យ៉ាងស្វាហាប លើ់មាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលស្របទៅនឹងវប្បធម៌ និងបរិបទកម្ពុជា។ ការរៀបចំនយោបាយ និង សន្តិសុខក្នុងប្រទេស ឱ្យសមស្រប សំដៅធានា ដល់ការអភិវឌ្ឍ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាអាទិភាព ហើយកម្ពុជា បានធ្វើ សមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក ដោយស្មើមុខ និងស្មើសិទ្ធិ។

កម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាព ក្នុងការលើកកម្ពស់សិ់ទ្ធិមនុស្ស ជាពិសេស សិទ្ធិនយោបាយ តាមរយៈការរៀបចំការបោះឆ្នោតដោយទៀងទាត់ ដែលជាប្រភពនៃអំណាច របស់ប្រជាពលរដ្ឋ ការបើកទូលាយក្នុងការបង្កើត បក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសហជីព។ សិទ្ធិបញ្ចោញមតិ សិទ្ធិលើកកម្មសិទ្ធិ សេរីភាពសារព័ត៌មាន ត្រូវបានធានាដោយច្បាប់។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការដ៏សមស្រប ក្នុងការលុប បំបាត់ភាពអនាធិបតេយ្យ ដោយប្រើប្រព័ន្ធច្បាប់ និងអនុវត្តដោយខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ដែល ជាច្បាប់កំពូលរបស់ប្រទេស។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា “សមិទ្ធផលដែលសម្រេចបានក្រោយកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានឆ្លើយតបជា វិជ្ជមានទៅនឹងចរន្តនៃដំណើរវិវត្តន៍ទស្សនាទាន ស្តីពីវប្បធម៌សន្តិភាពរបស់ពិភពលោក និង គោលដៅអភិវឌ្ឍសហស្សត្សរ៍ ដោយផ្អែកជា មូលដ្ឋានលើតម្លៃជាសាកលក្នុងការគោរពសិទ្ធិ រស់រានមានជីវិត សេរីភាព យុត្តិធម៌ សាមគ្គីធម៌ ការអត់ឱនឱ្យគ្នាទៅវិញទៅមក សិទ្ធិមនុស្ស ភាតរភាព សមភាព និងការលើកតម្កើងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងអាច សន្និដ្ឋានបានថា ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា កំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ។

ជាចុងក្រោយ និងជាថ្មីម្តងទៀត វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា សូមធ្វើការកត់សម្គាល់ប្រកបដោយ មោទនភាពថា សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន គឺជា វីរជននយោបាយខ្មែរតែម្នាក់គត់ ដែលបាន ដោះស្រាយបញ្ហាខ្មែរដោយខ្មែរខ្លួនឯង ដោយ មធ្យោបាយសន្តិវិធី។ ដូចដែលសម្តេចតែងតែ បានបញ្ជាក់ជាច្រើនលើកច្រើនសាមកហើយ ថា គ្មានជនបរទេសណាដែលស្រលាញ់ខ្មែរជាង ខ្មែរស្រលាញ់ខ្មែរនោះទេ។ នេះជាទស្សនវិជ្ជា នយោបាយដ៏សំខាន់បំផុត ដែលធ្វើឱ្យមហាគ្រួសារខ្មែរយើងមានការបង្រួមបង្រួម និងផ្សះផ្សាជាតិពិតប្រាកដ រហូតមកដល់ពេលនេះ”៕

កុលបុត្រ

RELATED ARTICLES