Saturday, September 27, 2025
Homeព័ត៌មានជាតិយកខ្សែភ្លើងចងកសម្លាប់កូនស្រីអាយុ២ឆ្នាំ រួចគេចខ្លួនបាត់ បន្សល់ទុកលិខិតមួយ ដោយសាររឿងខឹងប្រពន្ធសុំលែង

យកខ្សែភ្លើងចងកសម្លាប់កូនស្រីអាយុ២ឆ្នាំ រួចគេចខ្លួនបាត់ បន្សល់ទុកលិខិតមួយ ដោយសាររឿងខឹងប្រពន្ធសុំលែង

ភ្នំពេញ ៖ ឪពុកចិត្តតិរិច្ឆានខឹងប្រពន្ធសុំលែង បានចងកកូនស្រីអាយុ២ឆ្នាំ សម្លាប់នៅក្នុង បន្ទប់ផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ១០៩ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ឃាតករសម្លាប់កូនស្រីខ្លួនឯង ឈ្មោះអង សំណាង

​ក្មេងស្រីរងគ្រោះ​​មានឈ្មោះ សំណាង ចរិយា អាយុ២ឆ្នាំ មានឪពុកជាឃាតកមានឈ្មោះ អង សំណាង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងម្តាយឈ្មោះ ពេជ្រ សាខុន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅឯខេត្តស្វាយរៀង មានតែកូនស្រីម្នាក់ ។

ឃាតករអង សំណាង ក្នុងថ្ងៃរៀបការ

តាមប្រភពពីនារីឈ្មោះ សឿន សោភា អាយុ១៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនដៃដល់ជាឃាតករមានឈ្មោះ អង សំណាង បានឲ្យដឹងថា ខ្លួនគ្រាន់តែដឹងថា បងប្រុសឈ្លោះគ្នាជាមួយប្រពន្ធនៅឯខេត្តស្វាយរៀង តែមិនច្បាស់ថារឿងអ្វីដែរ  ហើយបានយកកូនស្រីរត់មកស្នាក់នៅបន្ទប់ជួលរបស់ខ្លួនបាន៣យប់៤ថ្ងៃមកហើយ មុនកើតហេតុ ខណៈដែលនាងចេញទៅធ្វើការបាត់ បងប្រុសនិងកូននៅក្នុងបន្ទប់ លុះដល់វេលាម៉ោងខាងលើនាងចេញមកវិញ រុញទ្វារ ប្រទះឃើញក្មួយស្រីស្លាប់នៅលើតុ ដោយមានខ្សែភ្លើងរុំព័ន្ធលើខ្លួនផង នឹកស្មានថា ឆក់ខ្សែភ្លើង បានស្រែកឆោឡោផ្អើលអ្នកជិតខាងមក ជួយមើល ពេលដែលបងប្អូនអ្នកជិតខាងមកដល់ ទើបឃើញមានខ្សែភ្លើងចងករឹតនៅជាប់កក្មេងស្រីស្លាប់​បាត់ទៅហើយ  ។

កុមារីរងគ្រោះ ដេកស្លាប់ដោយសារឪពុកយកខ្សែភ្លើងចងកសម្លាប់

ប្រភពដដែលបានបន្តទៀតថា កន្លងមកឪពុកម្តាយរបស់កុមារីរងគ្រោះបានមកស្នាក់នៅ​បន្ទប់ជួលក្នុងភូមិកើតហេតុ ដោយប្រកបរបររើសអេតចាយ ប៉ុន្តែប្រមាណជាមួយឆ្នាំកន្លង មកនេះ បានទៅរស់នៅស្រុកកំណើតវិញ ។ មុនថ្ងៃកើតហេតុឪពុកម្តាយរបស់កុមារីរងគ្រោះ បានឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានបណ្តេញប្តីនិងកូនឲ្យចេញពីផ្ទះ ទើបឪពុកកុមារីរងគ្រោះបាននាំកូនស្រីមកស្នាក់នៅបន្ទប់ប្អូនស្រី បាន៣យប់៤ថ្ងៃ ហើយបែរជា​រឹតកសម្លាប់កូនខ្លួនឯង ​ហើយគេចខ្លួនបាត់ ដោយបន្សល់លិខិ​តបណ្តាំមួយសន្លឹកមានខ្លឹមសារទាំងស្រុង «សូមម៉ែយក ក្រដាសនេះអោយអូនសាខុន បងលាហើយ បងបានចងកសម្លាប់ខ្លួនពីរនាក់ឪកូន ដោយសារអូនស្អប់បង បងសុំលាទាំងអាល័យ តែបងប្រាប់អូនថា ទោះបីជាបងស្លាប់ ក៏បងនៅតែស្រឡាញ់អូន »  ។

លិខិតដែលឃាតករបានបន្សល់ទុក

 

ប្រភពនៅកន្លែងកើតហេតុ ទោះជាឃើញមានសំណេរបណ្តាំរបស់ជនសង្ស័យក៏ដោយ តែមិនឃើញជនសង្ស័យឡើយ ក្រោយពីសម្លាប់កូនស្រីខ្លួនហើយគេចខ្លួនបាត់ ។

កញ្ញាសឿន សោភា ទន់ដៃជើង ពេលឃើញក្មួយស្រីស្លាប់

តាមស្រ្តីឈ្មោះ ប៉ុល ច្រឹប អាយុ ៤១ឆ្នាំ មុខរបរកសិករ  មានប្តីឈ្មោះ អង រីម អាយុ៤៣ ឆ្នាំ ជាមន្រ្តីយោធា ត្រូវបានឪពុកម្តាយបង្កើតរបស់ជនសង្ស័យ បានឲ្យដឹងថា ក្រោយពីទទួលដំណឹង ដ៏ក្រៀមក្រំមួយនេះ ពួកគាត់ធ្វើដំណើរតាំងពីផ្ទះ ភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ហើយកូនប្រុសគាត់ឈ្មោះ អង សំណាង ក្លាយជាឃាតករសម្លាប់កូនខ្លួនឯង មិនឃើញនៅផ្ទះឯស្រុកឡើយ ក្រុមគ្រួសារបានត្រឹមសោកស្តាយ ។

ទោះជាយ៉ាងណាក្តី សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យកោសល្យវិច័យលើសាកសពក្មេងស្រី និងបន្តស្រាវជ្រាវរកជនសង្ស័យ ៕

RELATED ARTICLES