ភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាសអស់៤លីត្រ ខឹងប្រពន្ធមិនព្រមឲ្យទូរស័ព្ទ បានដេញវាយប្រពន្ធអត់បាន ខឹងពេកទាញកាំបិតបុ័ងតោកាប់បែកកញ្ចក់ទ្វារអស់មួយផ្ទាំង ត្រូវអ្នកជិតខាងប្តឹងសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែ កក្ដដា នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិជ្រាយអំពិត១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
បុរសជាប្តីមានឈ្មោះ ឃិន ថារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅភូមិជ្រាយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានប្រពន្ធឈ្មោះ ផឹង យ៉េន អាយុ៣៧ឆ្នាំ មុខរបរកម្មករម្មការិនីរោងចក្រ មានកូនប្រុស២នាក់ ។
តាមសម្តីរបស់បុរសជាប្តីបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា គាត់មិនបានទៅរត់ម៉ូតូឌុបទេ គឺនៅអង្គុយផឹកស្រាសជាមួយមិត្តភក្កិ២នាក់ទៀត ដោយផឹកទាំងពីព្រឹកផឹកអស់ស្រា ៤លីត្រស្រវឹងក៏បានទៅផ្ទះដេក ។ ខណៈពេលទៅដល់ផ្ទះ ប្រពន្ធបានខ្ចីទូរស័ព្ទរបស់ខ្លួនយកតេទូរស័ព្ទរកបងប្អូន រួចហើយបានយកទូរស័ព្ទទៅទុក លុះពេលគាត់ដេកបានមួយស្របក់ដឹងខ្លួនវិញ មានបំណងទៅយកទូរស័ព្ទពីប្រពន្ធវិញ ដើម្បីទូរស័ព្ទរកមិត្តភក្កិផឹកស្រាទៀត តែប្រពន្ធមិនព្រមឲ្យ ដោយប្រពន្ធមិនចង់ឲ្យប្តីទៅផឹកទៀតទេ ទើបមិនព្រមឲ្យទូរស័ព្ទ ធ្វើឲ្យប្តីខឹងបានដេញវាយប្រពន្ធ ក៏ត្រូវប្រពន្ធភ័យរត់ទៅចូលក្នុងផ្ទះអ្នកជិតហើយបិទ ទ្វារជិត បុរសជាប្តីមិនហ៊ានចូលទៅតាម បានត្រឡប់មកវិញខឹងប្រពន្ធដើរទៅយកកាំបិត បុ័ងតោមកកាប់ទ្វារបណ្តាលឲ្យបែកកញ្ចក់ទ្វារមួយផ្ទាំងរបស់អ្នកជិតខាង ។
ព័ត៌មានលម្អិត នឹងផ្សាយជូនលើទំព័រកាសែត នគរធំ ៕