Monday, November 25, 2024
Homeនយោបាយ ព្រះសង្ឃប៊ុត ប៊ុនតិញ ថាលោកពេជ្រ ស្រស់ ស៊ីឈ្នួលជួបប្តឹង

 ព្រះសង្ឃប៊ុត ប៊ុនតិញ ថាលោកពេជ្រ ស្រស់ ស៊ីឈ្នួលជួបប្តឹង

ភ្នំពេញ ៖ ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាប្រធាន អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព ព្រះតេជគុណប៊ុត ប៊ុនតិញ បានហៅលោកពេជ្រ ស្រស់ ថាជាអ្នកស៊ីឈ្នួលជួបប្តឹង ក្រោយពេល ដែលមេបក្សយុវជនកម្ពុជារូបនេះ បានដាក់ ពាក្យប្តឹងទៅតុលាការឱ្យស៊ើបអង្កេតលើបច្ច័យ បុណ្យសពលោកបណ្ឌិតកែម ឡី កន្លងមក ដែលគ្រប់គ្រងដោយគណៈកម្មការបុណ្យសពដែល មានព្រះអង្គ និងលោកប៉ា ងួនទៀង ជាដើម។

ព្រោះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ថា “ពេជ្រ ស៊ីឈ្នួល ស្មោះ ជួបប្តឹងតើ! ល្អណាស់អាជីពជួបប្តឹង!

១-យុត្តិធម៌ជូនលោកបណ្ឌិតកែម ឡី ខ្ញុំ មិនប្តឹងទេ ព្រោះមិនទាន់បានពិភាក្សាជាមួយ បងសីហា ហើយមិនទាន់មានភ្លើងខៀវផង។

២-សុខទុក្ខប្រពន្ធកូនលោកបណ្ឌិត ខ្ញុំជួប ប្តឹង ខ្ជិលគិត ព្រោះខាតលាភ ហើយខាតពេល។ សំខាន់អូនប្តឹងតាមផែនការបងសីហា។

៣-បញ្ហាវិនាសកម្មព្រៃឈើ ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំជាមេបក្សជួបប្តឹង

៤-បញ្ហាដីធ្លី ខ្ញុំជួបប្តឹងមើលមិនឃើញ។

៥-យួនពេញស្រុក ខ្ញុំជួបប្តឹងមើលមិន ឃើញ ព្រោះងងឹត ហើយរវល់រឿងប្តឹងប្រាក់ បុណ្យសព”។

ជុំវិញករណីនេះ ព្រះតេជគុណប៊ុត ប៊ុតតិញ មិនអាចទាក់ទងសុំថេរដីកាបន្ថែមលើសំណេរ ខាងលើនោះបានទេ កាលពីម្សិលមិញ ដោយសារព្រះអង្គកំពុងជាប់បំពេញបេសកកម្មនៅ ក្រៅប្រទេស។ ក៏ប៉ុន្តែកន្លងមក ព្រះអង្គធ្លាប់ មានថេរដីកាថា មិនខ្វល់នឹងរឿងទាំងនេះ ក្រោម ហេតុផលថា ជារឿងឥតបានការ។

គួរបញ្ជាក់ថា លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ បានយកពាក្យបណ្តឹងទៅដាក់នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ប្តឹងស្វែងរកការពិតលើប្រាក់បច្ច័យ បុណ្យសព លោកបណ្ឌិតកែម ឡី កន្លងមក ដែលគ្រប់គ្រង ដោយគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ដែលកន្លងមក គ្រប់គ្រងដោយព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង  ក្រោយពីលោកបានបញ្ចប់យុទ្ធនាការ៣០ថ្ងៃ រៃអង្គាសប្រាក់សង់ចេតិយជូនលោកបណ្ឌិត កែម ឡី ហើយបានប្រាក់៣លាន២ម៉ឺនរៀល យកទៅប្រគល់ឱ្យក្រុមគ្រួសារលោកបណ្ឌិត កែម ឡី រួចមក។

នៅក្នុងពាក្យបណ្តឹងគោរពជូនលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នោះ លោកពេជ្រ ស្រស់ បានជម្រាបជូនលោកព្រះរាជអាជ្ញាថា “ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ដែលតែងតែគោរពស្រលាញ់លោកបណ្ឌិត កែម ឡី ប៉ុន្តែជាអកុសល ត្រូវឃាតករគ្មាន ចិត្តមេត្តាបានវាយប្រហារសម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ក្រោយពី លោកបណ្ឌិតបានស្លាប់ គឺការរៀបចំពិធីបុណ្យ តាមប្រពៃណីខ្មែរត្រឹមត្រូវ នៅបរិវេណវត្តចាស់ រាជធានីភ្នំពេញ ដោយមានចាត់តាំងគណៈកម្មការបុណ្យសពច្បាស់លាស់។ ប៉ុន្តែអ្វីដែល ជាព័ត៌មានអកុសលបន្ថែមមួយទៀតនោះ គឺ មានការសង្ស័យថា លុយបុណ្យសពដែលបងប្អូនចូលបច្ច័យ នាពេលកន្លងមកនោះ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់គណៈកម្មការបុណ្យ បានធ្វើឱ្យអ្នកចូលរួមបុណ្យខកចិត្ត និងធ្វើឱ្យក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ជួបការលំបាកខ្វះខាតថវិកាចំណាយផ្សេងៗ ជាពិសេស ខ្វះខាតថវិកាចំណាយលើការសាងសង់ចេតិយ ជូនលោកបណ្ឌិតកែម ឡី តែម្តង។

ក្នុងន័យនេះ ក្នុងនាមខ្ញុំជាយុវជនមួយរូប ដែលតែងគោរពស្រលាញ់លោកបណ្ឌិតកែម ឡី សូមស្នើដល់ឯកឧត្តមព្រះរាជអាជ្ញា មេត្តាបើក ការស៊ើបអង្កេតស្វែងរកការពិតលើប្រាក់បច្ច័យ បានមកពីការចូលរួមបុណ្យសពលោកបណ្ឌិត កែម ឡី កន្លងមក ដែលគ្រប់គ្រងដោយគណៈកម្មការបុណ្យសព ដោយក្តីអនុគ្រោះ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឱ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គលឆ្លៀតឱកាសមួយចំនួន”។

លោកពេជ្រ ស្រស់ បានបញ្ជាក់មុនការ ដាក់ពាក្យប្តឹងនោះដែរថា ព្រះតេជគុណប៊ុត ប៊ុនតិញ ពូកែវិភាគគ្រប់រឿង ប៉ុន្តែលោកពូកែ រកការងារឱ្យតុលាការធ្វើ គឺជាលើកទី១ហើយ  ដែលលោកចេញមុខស្វែងរកការពិតចំពោះលុយ បុណ្យសពលោកបណ្ឌិតកែម ឡី ពីព្រោះព្រះអង្គបានគេចវេះនូវសំណួរនៃមហាជនគ្រប់ពេល។ ដូច្នេះមានតែស្ថាប័នមានសមត្ថកិច្ចទេ ទើបអាច បញ្ជាក់រឿងពិតរបស់ព្រះអង្គបាន។ មានន័យ ថា លោកគ្រាន់តែចង់ដឹងច្បាស់ពីបច្ច័យបុណ្យ សពលោកបណ្ឌិតកែម ឡី ដែលបាត់នេះប៉ុណ្ណោះ មិនមានចេតនាចង់កេងចំណេញនយោបាយនោះឡើយ។

ទោះយ៉ាងណា លោកពេជ្រ ស្រស់ បានប្រតិកម្មទៅនឹងការលើកឡើងព្រះតេជគុណប៊ុត ប៊ុនតិញ ដោយលោកសំណូមពរព្រះអង្គ គួរតែតស៊ូគ្នាតាមផ្លូវច្បាប់ ហើយឈប់និយាយ ប្រជាភិថុតិ ភូតក្លែងព័ត៌មានបន្តទៅទៀត ដើម្បី ចៀសវាងធ្លាក់រណ្តៅពីរ គឺរណ្តៅ ពុទ្ធចក្រ និង រណ្តៅអាណាចក្រ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ ថា “បាទ! វាអត់អីចម្លែកទេ ជាធម្មតា កាល ណាជនដែលត្រូវគេចោទ ហើយនិងជនដែល ត្រូវគេប្តឹង តែងតែមានការឆ្លើយតបបែបញ្ចៀស ស្ថានការណ៍ ឬក៏គេចវេះមិនទទួលខុសត្រូវ ហើយ។ ខ្ញុំអត់មានអីចាប់អារម្មណ៍ ជៀមមនេត របស់លោកទេ ពីព្រោះអ្វីដែលខ្ញុំ ធ្វើតាមផ្លូវ ច្បាប់។ ឥឡូវខ្ញុំបានបំពេញតាមផ្លូវច្បាប់ ហើយ ទុកឱ្យតុលាការគេធ្វើចុះ ហើយខ្ញុំក៏លែងពាក់ព័ន្ធជាមួយសកម្មភាពលោកប៊ុត ប៊ុនតិញ ទៀត ដែរ គឺទុកឱ្យតុលាការ អ្នករវល់ម្តង ព្រោះសិទ្ធិ របស់ខ្ញុំបានផ្តល់ឱ្យតុលាការទាំងអស់ទៅហើយ ក្នុងចំណុចមួយហ្នឹង។ អ៊ីចឹង ព្រះអង្គលើកឡើង ត្រូវហើយថា ពេលច្រើនណាស់ ត្រូវតែធ្វើ ឥឡូវពេលរបស់ខ្ញុំធ្វើជាមួយព្រះអង្គប៊ុត ប៊ុនតិញ ធ្វើរួចហើយ អ៊ីចឹងខ្ញុំទុកពេលរបស់ខ្ញុំធ្វើជាមួយ សង្គមនិងនយោបាយរបស់ខ្ញុំទៅទៀត ពីព្រោះ ថា កាលណាយើងឆ្លើយឆ្លងគ្នាក្រៅច្បាប់ ទោះ ឆ្លើយមួយសែនកប្បនៃឆ្នាំទៀត ក៏វាមិនទាន់ចប់ ឬក៏វាមិនហើយដែរ។ អ៊ីចឹងមានតែតុលាការ ទេ ដែលបញ្ចប់ការឆ្លើយឆ្លងគ្នា។ អ៊ីចឹងសិទ្ធិ របស់ខ្ញុំ ដែលខ្ញុំចង់ដឹង ចង់ឮ ចង់ស្រាយមន្ទិល មហាជនផងនោះ គឺខ្ញុំបានបំពេញរួចហើយ គឺ ផ្លូវច្បាប់។ តែជាការបង្រៀនរបស់ខ្ញុំទៅព្រះអង្គវិញ មានន័យថា បង្រៀនលោកឱ្យយល់ពីការងារផ្លូវច្បាប់វិញថា  បើគេដាក់ពាក្យប្តឹង ព្រះអង្គត្រូវឆ្លើយថា អ៊ីចេះ បើតាមផ្លូវច្បាប់ ត្រូវតស៊ូមតិគ្នាតាមផ្លូវច្បាប់ តែបើទៅក្រៅច្បាប់ អាហ្នឹងយើងធ្វើមិនបានទេ ព្រោះមនុស្ស មានមាត់និយាយអត់មានការគិត។ អ៊ីចឹងបើខ្ញុំ ដាក់ផ្លូវច្បាប់ ព្រះអង្គសាទរ ទៅព្រះអង្គស្វាគមន៍ ទៅ ពីព្រោះជារឿងផ្លូវច្បាប់។ អ៊ីចឹងទោះបីជា ព្រះអង្គចោទខ្ញុំជាអ្នកស៊ីឈ្នួល មិនស៊ីឈ្នួល ព្រះអង្គមើលព្រះកាយ ខ្លួនឯងវិញទៅថា ព្រះ- អង្គមានតម្លៃខ្លួនឱ្យគេ ទៅឈឺឆ្អាលឬអត់? សម្រាប់ខ្ញុំ ព្រះអង្គគ្មានតម្លៃខ្លួនទេ គ្រាន់តែ ព្រះអង្គពាក់ព័ន្ធរឿងលុយសពលោកបណ្ឌិត កែម ឡី តែប៉ុណ្ណោះឯង បានខ្ញុំឈឺឆ្អាល ពីព្រោះ លោកបណ្ឌិតកែម ឡី ក៏ជាបុគ្គលមួយដែលខ្ញុំ គោរពតាំងគាត់ជាគ្រូដែរ។ បើតាំងគាត់ជាគ្រូ ខ្ញុំមិនឈឺឆ្អាលរឿងគ្រូអាហ្នឹងវាមិនមែនជាអ្នក ស្រលាញ់គ្រូទេ។ ដូច្នេះរឿងព្រះអង្គប៊ុត ប៊ុនតិញ គឺចង់បិទទំព័រវិញថា ទោះបីជាព្រះអង្គមាន ថេរដីកាត្រង់ណាក៏ដោយ គឺអត់ន័យទាំងអស់។ ន័យដែលត្រូវមាននោះ គឺនៅតុលាការនោះវិញ ចំពោះខ្ញុំបាទផ្តល់សិទ្ធិគ្រប់យ៉ាងទៅដល់តុលាការ អស់ហើយ កាលពីម្សិលមិញ។ ចំពោះរឿងសង្ឃឹម វាមានតិចតួច ពីព្រោះថា កាលខ្ញុំប្តឹងលោក កឹម សុខា រហូតដល់ថ្ងៃនេះហើយ តុលាការមិន ទាន់ឆ្លើយតបមកដើមបណ្តឹង ឬចេញដីកាកោះ មកចុងបណ្តឹងនៅឡើយទេ។ ប៉ុន្តែរឿងព្រះអង្គប៊ុត ប៊ុនតិញ អាហ្នឹងទុកសមត្ថកិច្ចតុលាការ ទៅ អាហ្នឹងជាឆន្ទានុសិទ្ធិរបស់តុលាការ យើង មិនទាន់ហ៊ានអះអាង ឬធានាថា តុលាការនឹង កោះហៅទេ ពីព្រោះបណ្តឹងចុងក្រោយគេ ពិនិត្យមើលថា បណ្តឹងហ្នឹង វាត្រូវច្បាប់ ឬក៏ បណ្តឹង ហ្នឹងវាមានទម្ងន់ ដែលគេត្រូវកោះហៅ ឬអត់ អាហ្នឹងជារឿងរបស់តុលាការ សម្រាប់ខ្ញុំ បំពេញសិទ្ធិតាមផ្លូវច្បាប់រួចរាល់ហើយ ទោះបី គេហៅ មិនហៅមានន័យថា ខ្ញុំធ្វើឱ្យព្រះអង្គ ភ្ញាក់ខ្លួនថា ធ្វើអ្វីក៏ដោយ គួរតែប្រយ័ត្នប្រយែង មានន័យថា កុំចេះតែធ្វើដែលគ្មានមូលដ្ឋាន ពីព្រោះយើងនៅក្រោមច្បាប់”។

លោកពេជ្រ ស្រស់

លោកពេជ្រ ស្រស់ បានបន្តថា  “ចំណុចនេះ ខ្ញុំចង់បញ្ជាក់ថា ព្រះអង្គប៊ុត ប៊ុនតិញ ទោះ ព្រះអង្គមានថេរដីកាយ៉ាងណាក៏ដោយ ធ្វើ ធ្វីតធើរក៏ដោយ តាមហ្វេសប៊ុកក៏ដោយ វាលែង មានន័យសម្រាប់ឱ្យពេជ្រ ស្រស់ ឈឺឆ្អាលទៀត ហើយ ពីព្រោះពេជ្រ ស្រស់ បានផ្តល់សិទ្ធិស្រប ច្បាប់មួយទៅដល់តុលាការ ធ្វើកិច្ចការងារហ្នឹង ហើយ។ អ៊ីចឹងចាំព្រះអង្គទទួលលទ្ធផលពីតុលាការ វិញទៅថា គេកោះហៅព្រះអង្គ ឬក៏មិនកោះហៅ? អាហ្នឹងជាលទ្ធផល ហើយខ្ញុំពេជ្រ ស្រស់ ក៏បានបញ្ជាក់ថា រឿងករណីព្រះអង្គប៊ុត ប៊ុនតិញ ខ្ញុំលែងរវីរវល់ ត្រង់ចំណុចថា លែងឆ្លើយឆ្លង ក្រៅផ្លូវច្បាប់ ហើយមានតែច្បាប់មួយគត់ ជា អ្នកឆ្លើយឆ្លងជាមួយព្រះអង្គប៊ុត ប៊ុនតិញ តែ ប៉ុណ្ណេះឯង។ ចំពោះការអំពាវនាវរបស់ខ្ញុំ គឺខ្ញុំ អំពាវនាវពីមុនមកហើយថា គឺសុំមហាជនកុំ យល់ច្រឡំតាមមតិបុគ្គលមួយចំនួន ចេះតែចោទ ខ្ញុំពេជ្រ ស្រស់ ជាអ្នកស៊ីឈ្នួលអ៊ីចេះ ជាអ្នកស៊ីឈ្នួលអ៊ីចុះ ពីព្រោះថា កាលប្តឹងកឹម សុខា ម្នាក់ៗចោទថា ខ្ញុំហ្នឹងស៊ីឈ្នួលឱ្យបក្សកាន់អំណាច ឬជាអាយ៉ងបក្សកាន់អំណាច ដល់ពេល លទ្ធផល គេអត់កោះហៅខ្ញុំទៅការពារបណ្តឹង ហើយកឹម សុខា ក៏គេមិនបានកោះហៅ អាហ្នឹង វាខុសម្តងរួចទៅហើយ វាមិនគប្បីចំពោះខ្ញុំមួយ ទៅហើយ។ ដល់ពេលមកព្រះអង្គប៊ុត ប៊ុនតិញ កុំឱ្យមានមតិអ៊ីចឹងទៀត កុំឱ្យអាមតិលក្ខណៈ អត់មានមូលដ្ឋានច្បាស់លាស់ ហើយមិនដឹង ការពិត។ អ៊ីចឹងសុំឱ្យខ្មែរ គួរតែវិលមករកភាព សច្ចៈ ហើយនិងធ្វើកិច្ចការងារត្រូវនឹងសង្គម ជាក់ស្តែងទៅវិញ មានន័យថា កុំចេះតែថា កុំ ចេះតែនិយាយអាងតែមានសិទ្ធិក្នុងហ្វេសប៊ុក។ អ៊ីចឹងទេ សកម្មភាពរបស់ខ្ញុំប្តឹងគណៈកម្មការ បុណ្យ ដែលមានព្រះអង្គប៊ុត ប៊ុនតិញ ដែល អាចនិយាយបានថា ប្តឹង ប៊ុត ប៊ុនតិញ តែម្តង ទៅ ពីព្រោះគណៈកម្មការ ហ្នឹង ព្រះអង្គប៊ុត ប៊ុនតិញ ជាប្រធានគណៈកម្មការ។ អ៊ីចឹងការ ប្តឹងផ្តល់នេះ គ្រាន់តែឱ្យការស៊ើបអង្កេតនូវ បច្ច័យចូលបុណ្យលោកកែម ឡី តែប៉ុណ្ណោះឯង ដើម្បីស្រាយចម្ងល់មហាជនទូទាំងប្រទេស កម្ពុជា ដោយមានខ្ញុំផងដែរតែប៉ុណ្ណឹងទេ។ ហើយកុំឱ្យយល់ច្រឡំ ថា ស៊ីឈ្នួលអ្នកនេះ ស៊ីឈ្នួលអ្នកនោះ ខ្ញុំជឿថា ព្រះអង្គប៊ុត ប៊ុនតិញ គ្មានតម្លៃឱ្យគេទៅរុកកួនលោកទេ ពីព្រោះ ព្រះអង្គប៊ុត ប៊ុនតិញ គេចាត់ទុកថា លោកក្រៅ វត្តទៅហើយ។ និយាយឱ្យស្រួល ព្រះអង្គប៊ុត ប៊ុនតិញ គេចាត់ទុកលោកថា ជាលោកសង្ឃ ក្រៅពុទ្ធវិន័យ ក្រៅសាសនាសង្ឃទៅហើយ គេលែងខ្វល់ហើយ ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ថា ព្រះអង្គប៊ុត ប៊ុនតិញ បើយកល្អ យើងគួរតែ តស៊ូផ្លូវច្បាប់ យើងឈប់និយាយប្រជាភិថុតិ ភូតក្លែងព័ត៌មានបន្តទៅទៀត ពីព្រោះកាល ណាព្រះអង្គរឹតតែក្លែងព្រះអង្គរឹតតែចូលរណ្តៅ ខ្លួនឯងហ្នឹង ពីព្រោះរណ្តៅវាមានពីរ រណ្តៅពុទ្ធចក្រ និងរណ្តៅអាណាចក្រ។ រណ្តៅពុទ្ធចក្រ គឺព្រះអង្គបានឆ្ងាយពីពុទ្ធវិន័យរណ្តៅអាណាចក្រ កាលណានិយាយហួសហេតុប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ។ អ៊ីចឹងព្រះអង្គកុំឱ្យបញ្ចោញមតិ សម្រាប់ចៀសវាងការចូលរណ្តៅពីរហ្នឹង ព្រះអង្គគួរតែស្ងប់ព្រះទ័យ ហើយរង់ចាំមើលចំណាត់ការតុលាការទៅ វាអត់មានអីត្រូវយកព្រះអង្គ ទៅដាក់គុក ឬក៏យ៉ាងណាទេ សុំសំណូមពរតែ ប៉ុណ្ណឹងទេ”៕

កុលបុត្រ

RELATED ARTICLES