Sunday, January 19, 2025
Homeតារាបរទេសវិវ តួស្រីក្នុងរឿង "អវសានស្នេហ៍" ស្រឡាញ់ទាំងអស់ ស្មោះតែបុរសម្នាក់

វិវ តួស្រីក្នុងរឿង “អវសានស្នេហ៍” ស្រឡាញ់ទាំងអស់ ស្មោះតែបុរសម្នាក់

ធ្លាប់តែបើកចំហរឿងស្នេហា រហូតដល់ក្នុងក្រសែភ្នែកមហាជន មើលឃើញថា វិវ វណ្ណរ៉ុត ជាស្រី មានប្រុសច្រើន តែពេលទាក់ទងជាមួយ ណង ថាណា នាងបែរជាបិទមាត់ជិតឈឹង។ ភាពស្ងប់ស្ងាត់នោះ ធ្វើឱ្យ មានចម្ងល់ថា តើកំណើតស្នេហ៍ រយៈពេលពីរឆ្នាំ ជាមួយបុរសថ្មីនេះឈានដល់ទីបញ្ចប់ហើយទេដឹង?

ពេលនេះ ចរន្តរឿង “អវសានស្នេហ៍” បានធ្វើឱ្យមហាជនងាកមកចាប់អារម្មណ៍ស្នេហា ក្នុងពាក្យចចាមអារ៉ាមរវាងតួឯកស្រីប្រុស វិវ វណ្ណរ៉ុត និង សុន យុក។ តែវាជាស្នេហាដែលឈានដល់ទីអវសានដូចឈ្មោះរឿងដែរ ព្រោះពេលនេះមានដំណឹងថា វិវ បានងាកទៅទាក់ទងបុរសថ្មីឈ្មោះ ណង ផាណា ដែលជាអ្នកសិល្បៈដូចគ្នាដែរ។ ទំនាក់ទំនងរវាងពួកគេបានប្រព្រឹត្តទៅស្ងាត់ៗអស់រយៈពេល២ឆ្នាំមកហើយ។ ភាពស្ងប់ស្ងៀមខុសប្រក្រតីនេះ ធ្វើឱ្យកើតមានចម្ងល់ថា ស្នេហាថ្មីនេះបានឈានដល់ទីបញ្ចប់ហើយទេដឹង? តែ ណង ផាណា ក៏បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងពួកគេនៅតែស្អិតល្មួតនៅឡើយ ដោយបណ្តើរ វិវ វណ្ណរ៉ុត ទៅចូលរួមកម្មវិធីស្វាគមន៍សិស្សប្អូននៅមហាវិទ្យាល័យ។

លុះពេលបានជួប វិវ អ្នកកាសែតក៏ព្យាយាមអាប់ដេតទំនាក់ទំនងស្នេហារបស់ពួកគេ។
វិវ ឱ្យដឹងថា នេះជាលើកទី១ ដែលនាង និង ណង បានទៅស្វាគមន៍សិស្សប្អូនជាមួយគ្នា ខណៈដែលនាងទំនេរ ហើយ ណង ក៏បបួលនាងទៅទាំងអស់គ្នា។ វាជាការល្អដែលពួកនាងបាន ទៅជប់លៀងឱ្យប្អូនៗ។ ហើយ ណង ក៏បាននាំយករូបភាពនោះទៅបង្ហោះតាមចំណូលចិត្តរបស់គេ។

ការបណ្តើរគ្នាទៅចូលរួមក្នុងកម្មវិធីសាធារណៈបែបនេះ ជាការបើកចំហស្នេហារវាងនាង និង ណង ឱ្យមហាជនអស់ក្តីសង្ស័យ ឬយ៉ាងណា?

បញ្ហានេះ វិវ បកស្រាយថា “ពុំមែនជាការបើកចំហជាសាធារណៈ អីទេ ព្រោះខ្ញុំ និង ណង ក៏តែងតែទៅណាមក ណាជាមួយគ្នាជាប្រក្រតីទៅហើយ។ សម្ព័ន្ធភាពរបស់យើងនៅដូចដើម និងកាន់តែស្និទ្ធគ្នាជាងមុន”។

ថ្វីបើ វិវ ទទួលស្គាល់ថា កាន់តែស្និទ្ធស្នាល តែនាងនៅតែ មាត់រឹង ពុំទាន់ប្រើសព្វនាមសង្សារ ហៅ ណង នៅឡើយទេ ដោយនាងបញ្ជាក់ថា “នៅមិនទាន់ហៅថាសង្សារទេ។ ស្ថានភាពរបស់ ពួកយើង គឺមនុស្សនិយាយគ្នា កំពុងសិក្សាស្វែងយល់គ្នា។ ណង ជាមនុស្សរប៉ិលរប៉ូចតាមស្ទីលរបស់គេ ពុំមែនមកក្នុងលក្ខណៈផ្អែមល្ហែមអីទេ។ ឯខ្ញុំក៏មិនបានតូចចិត្តអ្វីដែរ ព្រោះដឹងថា គេជាមនុស្សបែបណាហើយ។ ពួកយើងទាក់ទងគ្នា ដោយពុំចាំបាច់បកប្រែខ្លួនឯងឡើយ។ បើគេចូលមកក្នុងលក្ខណៈផ្អែមល្ហែម ខ្ញុំក៏មិនអាចប៉ាន់រូបភាពថា ចេញមកបែបណាឡើយ តែបើមានឱកាស សំខាន់ៗ គេក៏មានជូនវត្ថុអនុស្សាវរីយ៍តិចតួចខ្លះដែរ។ ដោយស្មោះទៅ ពេលនេះ ខ្ញុំទាក់ទង តែជាមួយ ណង ម្នាក់ប៉ុណ្ណោះ គ្មានអ្នកផ្សេងទៀតទេ។ រឿងក្លាយជាសង្សារ ឬគូស្នេហ៍ វាជារឿងក្នុងពេលទៅមុខទៀត”។

សម្រាប់ ណង វិញ ក៏បង្ហើបឱ្យដឹងថា គេប្រាកដប្រជាជាមួយ វិវ ហើយបើមានឱកាសសមស្រប គេនឹងនាំនាងទៅជួបឪពុកម្តាយគេ។

ថ្វីបើ វិវ ដូចជារកឃើញទ្រនំថ្មីហើយក្តី តែក៏មានអ្នកឆ្កឹះកកាយអតីតកាលនាង មករំលឹកក្នុងពេលនាងកំពុងស្អិតល្មួតជាមួយ ណង ថា នារីព្រានបុរសម្នាក់នេះ ធ្លាប់ឆ្លងកាត់បុរសអ្នកសិល្បៈដូចគ្នាចំនួន១៣នាក់មកហើយ។

ជួបយ៉ាងស្កប់ស្កល់ដល់ទៅ១៣នាក់ ធ្វើឱ្យ វិវ ទ្រោមកាយទ្រោមចិត្តបកស្រាយទាំងទោមនស្សថា “ក៏មានអារម្មណ៍ថា យ៉ាប់យ៉ឺន… ភាគច្រើនជាមនុស្សដែលខ្ញុំរួមការងារ ហើយក៏មានអ្នកដែលមិនស្គាល់ ដែលមិនដឹងជាមកពីប្រភពណាផងទេ។ ពេលជួបរឿងមិនសូវល្អ ខ្ញុំក៏មានអារម្មណ៍ថា មិនស្រួលចិត្តដូចគ្នាដែរ។ ឯព័ត៌មានដែលថា ខ្ញុំផ្ញើសារផ្អែមល្ហែមទៅរកប្រុសៗពុំមែនជាការពិតទេ”។

សម្រាប់ វិវ វណ្ណរ៉ុត នៅពេលនេះមិនខុសពីពាក្យថា ស្រលាញ់ទាំងអស់ ស្មោះតែមួយនោះឡើយ ព្រោះ១៣នាក់ កន្លងមក គ្រាន់តែជាផ្លូវឆ្លងកាត់ ឯ ណង ផាណា ទើបជាអ្នកពិតប្រាកដនៅពេលបច្ចុប្បន្ន៕​

RELATED ARTICLES