Wednesday, November 27, 2024
Homeតារាខ្មែរភ្លើងឆេះរោងផលិតគ្រឿងផ្សំស្បែកជើងចក្រ ប្រើប្រាស់ឡានទឹក៥គ្រឿង

ភ្លើងឆេះរោងផលិតគ្រឿងផ្សំស្បែកជើងចក្រ ប្រើប្រាស់ឡានទឹក៥គ្រឿង

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះរោងចក្រ ហឺលីកូ អិលធីឌី ផលិតគ្រឿងផ្សំស្បែកជើង មានថៅកែជាជនជាតិចិន ដែលមានទីតាំងស្ថិតនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ ហេតុការណ៍ខាងលើបង្កឲ្យផ្អើលប្រជាពលរដ្ឋក្បែរខាង បានហៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយផ្តើមចេញពីឆ្លងចរន្តអគ្គីសនីម៉ាសុីនកាត់ពុម្ពបាតស្បែកជើង។

តាមកម្មករប្រចាំនៅរោងចក្រ បានឲ្យដឹងថា រោងចក្រមិនទាន់បានដំណើរការវិញផង ខណៈដែលកម្មករទើបតែវិលត្រឡប់មកពីស្រុកកំណើត មិនទាន់មូលជុំគ្នា ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែឮសូរសំឡេងផ្ទះចេញពីជ្រុងម្ខាង ជាកន្លែងម៉ាសុីនកាត់ជ័រពុម្ពបាតស្បែកជើង ហុយផ្សែងចេញជាអណ្តាតភ្លើង ខ្មួលខ្មាញ់ត្របាញ់ពេញអាកាស។

ករណីខាងលើ ភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព៧១១ ចំនួន២គ្រឿង រថយន្តរបស់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន១គ្រឿង រថយន្តស្នងការរាជធានីភ្នំពេញ ចំនួន៧គ្រឿង ចេញទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ភ្លើង ដោយប្រើប្រាស់ទឹកអស់៥រថយន្ត ក្នុងរយៈពេល៤៥នាទី ទើបភ្លើងរលត់ទៅវិញ ។

គ្រោះអគ្គីភ័យខាងលើ បង្កឲ្យរងការខូចខាតបន្ទះជ័រសម្រាប់ផលិត បាតស្បែកជើង ម៉ាសុីនកាត់ពុម្ព និងសម្ភារៈអស់មួយចំនួនធំ ៕

RELATED ARTICLES