Tuesday, November 26, 2024
Homeព្រឹត្តិការណ៍សង្គមសម្តេចហ៊ុន សែន ស្នើពន្យារអាយុគ្រូបង្រៀនចូលនិវត្តន៍

សម្តេចហ៊ុន សែន ស្នើពន្យារអាយុគ្រូបង្រៀនចូលនិវត្តន៍

សម្តេចហ៊ុន សែន ប្រគល់ពានរង្វាន់ផ្នែកសូត្រកំណាព្យជូនអ្នកគ្រូជាជ័យលាភី

ភ្នំពេញ ៖ ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យ ពន្យារអាយុគ្រូបង្រៀនចូលនិវត្តន៍ឱ្យដល់៦៥ឆ្នាំ ពីព្រោះវ័យនេះ គឺលោកគ្រូអ្នកគ្រូ នៅតែមានថាមពលខ្លាំងក្លា និងបញ្ញាឆ្លាតវាងវៃនៅឡើយ។

ដោយឡែក ដើម្បីដោះស្រាយនូវការ លំបាក និងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ ប្រជាពលរដ្ឋសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ ការធ្វើដំណើរឆ្លងកាត់ស្ពាន និង ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ៥ (ស្ពាននិងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ) នឹងមិន បាច់បង់ថ្លៃទៀតទេ ដោយរាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ។

សម្តេចហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ ២០១៧ ក្រោមប្រធានបទ “គ្រូបង្រៀនជាវិស្វករ ព្រលឹងនៃយុវជនជំនាន់ក្រោយ” ដែលធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ។ ការប្រារឰទិវានេះ ឡើង គឺដើម្បីបង្ហាញពីការដឹងគុណដល់គ្រូបង្រៀននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីឆ្នាំ១៩៩៧ មកម៉្លេះ ដើម្បីបំផុសឡើងវិញនូវវប្បធម៌ និង ប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លាចំពោះ គ្រូបង្រៀននៅទូទាំងប្រទេស។ ពិធីនោះមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ  យុវជន និងកីឡា គ្រប់លំដាប់ថ្នាក់ តំណាងអង្គការជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ សាកលវិទ្យាល័យរាជធានីខេត្តជាច្រើនរូប។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះទិវាគ្រូបង្រៀនក្នុងថ្ងៃនេះ ដែលមានការ ចួលរួមពីគ្រូបង្រៀនគ្រប់ខេត្ត-ក្រុង។ សម្តេច បានអរគុណដល់ក្រសួងអប់ រំយុវជន និងកីឡា ដែលបានខិតខំជំរុញវិស័យនេះ ឱ្យកាន់តែរីកចម្រើនឡើង។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលឹកផងដែរ អំពីការបង្កើតទិវា គ្រូបង្រៀន មុនដំបូង នៅថ្ងៃទី០៣ កញ្ញា ឆ្នាំ ១៩៩៧ មក ដែលរហូតមកដល់ពេលនេះ គឺមាន រយៈពេល២០ឆ្នាំហើយ។

ទិវាគ្រូបង្រៀននេះ ពិតជាមានតម្លៃយ៉ាង ខ្លាំងចំពោះលោកគ្រូអ្នកគ្រូទូទាំងប្រទេស ដើម្បី រំលឹកដល់គុណូបការៈគុណដ៏ថ្លៃថ្លារបស់គ្រូបង្រៀន ដែលបានផ្តល់នូវចំណេះដឹងដល់អ្នកជំនាន់ក្រោយ ហើយតាមប្រធានបទនេះ គឺពិតជាមានតម្លៃ សម្រាប់គ្រូបង្រៀនដែលជាមនុស្សដ៏សំខាន់ ជាព្រលឹងមនុស្សជំនាន់ក្រោយ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ផ្តោតសំខាន់ ទៅលើវិស័យអប់រំ គឺរួមទាំងវិស័យរដ្ឋ និងវិស័យ ឯកជន ដែលបានបង្កើតសាលារៀនរាប់ពាន់ ដែលកំពុងបម្រើលើវិស័យនេះនៅទូទាំងប្រទេស ហើយកំពុងបណ្តុះបណ្តាលបុត្រាបុត្រីខ្មែរប្រមាណ ជាង៣លាននាក់។

វិស័យអប់រំ ជាវិស័យអាទិភាពដ៏សំខាន់ បំផុតមួយ នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ដែលមាន “មនុស្ស ផ្លូវ ទឹក និង ភ្លើង” ដែលពេលនេះ គឺធនធានមនុស្ស កំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ស្ថិតក្នុងរង្វង់៧% និង កំពុងកើនឡើងថែមទៀតផង។

រាជរដ្ឋាភិបាល តែងតែគិតគូរយកចិត្តទុក ដាក់ក្នុងការដំឡើងប្រាក់ខែជាបន្តបន្ទាប់ដល់ គ្រូបង្រៀន ដែលនៅក្នុងឆ្នាំ២០១៧នេះ ប្រាក់ខែអប្បបរមា គឺ៩៥ម៉ឺនរៀល ហើយនៅឆ្នាំ ២០១៨ ខាងមុខនេះ នឹងកើនឡើងដល់ជាង ១លានរៀល ជាអប្បបរមា។

សម្តេចហ៊ុន សែន ពេលអញ្ជើញទៅដល់ប្រទេសប៊្រុយណេ

សម្តេចហ៊ុន សែន គាំទ្រឱ្យទិវាគ្រូបង្រៀន នេះ ជាទិវារំលឹកគុណគ្រូ ហើយត្រូវធ្វើជាប្រចាំ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើ សុំឱ្យមានការពន្យារពេលចូលនិវត្តន៍របស់គ្រូបង្រៀន ដែលពីមុនអាយុចូលនិវត្តន៍ គឺត្រឹម ៦០ឆ្នាំ តែពេលនេះ សម្តេចសុំឱ្យពន្យារដល់ អាយុ៦៥ឆ្នាំវិញ ពីព្រោះវ័យនេះ គឺលោកគ្រូ អ្នកគ្រូកំពុងតែមានថាមពលខ្លាំងក្លា ហើយ ជាមួយគ្នានេះដែរ សម្តេចស្នើសុំឱ្យក្រសួងពាក់ពន្ធ័នានា ជាពិសេស ក្រសួងមុខងារសាធារណៈ ធ្វើការកែសម្រួលចំពោះបញ្ហានេះ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “…ថ្ងៃនេះ ខ្ញុំមានគំនិតអំពីការគ្រោងបង្កើន អាយុចូលនិវត្តន៍របស់គ្រូបង្រៀន ហើយប្រសិន បើអាចធ្វើទៅបាន យើងនឹងពិនិត្យមើលទៅ លើស្ថានភាពការចូលនិវត្តន៍នៃមន្ត្រីរាជការ ទូទៅផងដែរ។ ប៉ុន្តែបើមិនបានទាំងអស់ ក៏ឱ្យ បានក្នុងក្របខ័ណ្ឌគ្រូបង្រៀនរបស់យើង ពីព្រោះ កំពុងតែឆ្លាតវៃ កំពុងតែបញ្ចោញនូវសមត្ថភាព  ដល់ថ្ងៃចូលនិវត្តន៍បណ្តោយខ្វះគ្រូ ព្រោះទោះបី យើងរើស១ឆ្នាំ ប្រមាណ៣០០០ ឯចូលនិវត្តន៍ ក៏៣០០០ អ៊ីចឹងទេ វាអត់គ្រប់ នៅតែមិនគ្រប់…”។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ បន្តថា “…ដូច្នេះយើងដោះស្រាយកង្វះគ្រូ ដែល សព្វថ្ងៃគ្រូខ្លះបង្រៀនបន្ថែម ប៉ុន្តែបញ្ហាធំជាង គេ គឺដោយសារខ្វះគ្រូ យើងចេះតែចាប់ញាត់ សិស្សលើសនិយាមគរុកោសល្យ នេះជាចំណុច ដែលសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងមុខងារសាធារណៈ ធ្វើការងារហ្នឹងបន្ត បើមិនអាចនឹងលើកកម្រិតអាយុចូលនិវត្តន៍ របស់មន្ត្រីរាជការទូទៅបាន យើងក៏ត្រូវគួរធ្វើ ចំពោះវិស័យគ្រូបង្រៀនមុនគេ ដែលជាវិស័យ មួយតម្រូវការឱ្យរើស៣០០០ ចូលនិវត្តន៍៣០០០ ដដែល រួចហើយទៅជួល៣០០០ហ្នឹង ឱ្យមក បង្រៀនវិញ ជាមន្ត្រីជាប់កិច្ចសន្យា ចុះបើយើង ឱ្យទៅរហូតអ៊ីចឹងទៅ ចាំដល់៦៥ ចាំយើងឈប់ ហើយពេលហ្នឹង ៦៥នៅកំពុងឆ្លាតតើ! ហើយ ច្បាប់មិនពិបាកឆ្លងទេ ឱ្យតែយើងឯកភាពគ្នា វាខុសពីរដ្ឋធម្មនុញ្ញ ត្រូវការ២ភាគ៣ ឯច្បាប់ អត់ត្រូវការដល់២ភាគ៣ទេ ត្រឹមតែ៥០បូក ១ហ្នឹង គឺថាចប់ហើយ អ៊ីចឹងទេ យើងអាច ដោះស្រាយបាននូវបញ្ហាខ្វះគ្រូ…”។

លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឱ្យទិវាគ្រូវបង្រៀនេះ ក្លាយទៅជាទិវាដែល ដិតដាមអារម្មណ៍របស់សិស្សគ្រប់ជំនាន់ និង ក្លាយជាវប្បធម៌ជាក់លាក់ក្នុងសង្គម ហើយ សម្តេចនាយករដ្ឋមន្ត្រី សូមឱ្យមានការបង្កើតការ ជួបជុំរំលឹកគុណគ្រូជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៥ តុលា។

មុននឹងបញ្ចប់ពិធី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរដល់មន្ត្រីរាជការជាគ្រូ- បង្រៀនទូទាំប្រទេស សូមទទួលបាននូវសេចក្តីសុខសប្បាយគ្រប់ៗគ្នា។ បន្ទាប់មក សម្តេចក៏ បានផ្តល់ពានរង្វាន់ដល់ជ័យលាភីផ្នែកសូត្រ កំណាព្យដល់អ្នកគ្រូ លោកគ្រូ ដែលបានអញ្ជើញ មកពីបណ្តាខេត្តមួយចំនួន ព្រមទាំងបានថតរូប អនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងបរិយាកាសស្និទ្ឋស្នាលរីករាយក្រៃលែង។

ដោយឡែក នៅថ្ងៃដដែលនោះដែរ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ ជីវភាពប្រជាជន ពិសេស សម្រួលដល់ការធ្វើ ដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ តទៅ ការធ្វើដំណើរ ឆ្លងកាត់ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦  ទៅផ្លូវជាតិលេខ៥ (ស្ពាននិងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ) នឹងមិនបាច់បង់ថ្លៃទៀតទេ ដោយ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន សរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ថា “ដើម្បី ដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើ ដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០ៈ០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ៅ ទៅផ្លូវជាតិលេខ៥ (ស្ពាននិងផ្លូវលី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញ យកមកគ្រប់គ្រងវិញ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវ ពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។

សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ”។

គួរបញ្ជាក់ដែរថា នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ប៊្រុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ តបតាម ការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ ហើយសម្តេចបានអញ្ជើញ ទៅដល់ប្រទេសប៊្រុយណេ ដោយសុវត្ថិភាព នៅ វេលាម៉ោង៦ល្ងាច ថ្ងៃដដែល។

តាមរយៈការអញ្ជើញរបស់សម្តេចហ៊ុន សែន នៅក្នុងពិធីខួបអនុស្សាវរីយ៍នេះ បាន បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងកម្ពុជា និងប៊្រុយណេ៕

RELATED ARTICLES