Saturday, September 21, 2024
Homeតារាខ្មែរកក្រើកទៀតហើយ!តារាចម្រៀងថៃJame ត្រៀមមកសម្ដែងនៅកម្ពុជា

កក្រើកទៀតហើយ!តារាចម្រៀងថៃJame ត្រៀមមកសម្ដែងនៅកម្ពុជា

នៅរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះតារាចម្រៀងល្បីឈ្មោះមួយរូបរបស់ប្រទេសថៃគឺលោកJame នឹងបង្ហាញវត្តមាននៅកម្ពុជាដែលនិងត្រូវសម្ដែងច្រៀងនៅក្នុងក្លឹបEimpire ជិតកោះពេជ្រ ដែលមានការអះអាងថា ភ្ញៀវកិត្តិយសដែលបានចូលរួមនឹងមានឱកាសបានថតរូបស៊ែលហ្វីជាមួយខណៈដែលមានការរំពឹងថា វត្តមានរបស់Jame និងធ្វើឲ្យកក្រើកក្លឹបEimpire ។

ម្ចាស់ក្លឹប Eimpire អ្នកស្រីដាណា បាន​ថ្លែងឲ្យដឹងថា ពុំមែនជាលើកទី១ទេសម្រាប់តារាថៃដែលលេចវត្តមាននៅក្លឹប Eimpire គឺ មានតារាចម្រៀងល្បីៗរបស់ថៃជាច្រើនរូបមកហើយដែលចូលរួមអង្រួនឆាកតន្ត្រីនៅក្នុងក្លឹបល្បីឈ្មោះនេះ។យ៉ាងណាចំពោះវត្តមានរបស់លោកJame អ្នកស្រីរំពឹងថា និងមិនធ្វើឲ្យភ្ញៀវកិត្តិយសដែលបានចូលរួមខកចិត្តនោះទេព្រោះលោកJame បានត្រៀមខ្លួនសម្ដែងច្រៀងឲ្យកក្រើកមិនចាញ់វត្តមានតារាថៃដែលធ្លាប់លេចមុខកន្លងមកទេ។

ថៅកែក្លឹបRCA និងក្លឹបEimpire រូបនេះបានឲ្យដឹងដែរថា នៅរាត្រីថ្ងៃទី១៣ តុលា នោះនិងមានកម្មវិធីពិសេសៗដែលក្រៅពីជួបជាមួយលោកJame និងតារាចម្រៀងល្បីៗរបស់ខ្មែរមួយចំនួនដើម្បីរាំលេងកម្សាន្តសប្បាយហើយនោះក៏មានការថតរូបលេងជាមួយលោកJame ព្រមទាំងមានការបញ្ចុះតម្លៃពិសេសសម្រាប់ស្រាផងដែរហើយចំពោះការអញ្ជើរទាំងតារាល្បីៗរបស់ខ្មែរ និងថៃមកជាបន្ដបន្ទាប់នេះគឺដើម្បីតម្រូវចិត្តភ្ញៀវកិត្តិយសដែលតែងតែគាំទ្រក្លឹបRCA និងEimpire នាពេលកន្លងមកខណៈដែលក្លឹបក៏មានគម្រោងអញ្ជើញតារាល្បីៗទាំងខ្មែរនិងថៃជាបន្តបន្ទាប់ទៀតផងដែរ៕

RELATED ARTICLES