Thursday, September 19, 2024
Homeតារាខ្មែរសុន ច័ន្ទធីតា រារែកចាប់ដៃគូជាមួយលោកមាស រិទ្ធី ជំនួសរស់ សុធាវី

សុន ច័ន្ទធីតា រារែកចាប់ដៃគូជាមួយលោកមាស រិទ្ធី ជំនួសរស់ សុធាវី

កញ្ញាសុន ច័ន្ទធីតា ជាពិធីការិនីហង្សមាស ក្នុងកម្មវិធី ”ឋានសួគ៌ក្រោមមេឃ” ជាង២ឆ្នាំមកហើយ ដោយទូរទស្សន៍នេះមិនមានបន្ថែមកម្មវិធីថ្មីឲ្យអតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេស រូបនេះឡើយ ទើបធ្វើឲ្យធីតា ពិបាកក្នុងការដណ្ដើមភាពលេចធ្លោនៅទ្រនំធំនេះ។ ប៉ុន្ដែថ្មីៗនេះមានព័ត៌មានថា ក្រមុំរូបស្អាតមកពីក្រុងតាខ្មៅ រូបនេះ ត្រូវបានថ្នាក់ដឹកនាំប៉ុស្ដិ៍ហង្សមាស ចង់ឲ្យនាងបោះបង់អាជីពចម្រៀងចោលមកធ្វើជាអ្នកសារព័ត៌មាន ដែលផ្សាយផ្ទាល់ (Live) នៅពេលព្រឹក ជាមួយលោកមាស រិទ្ធី វិញ ដោយធីតា នឹងចូលទៅជំនួសតំណែងរស់ សុធាវី ដែលត្រៀមសម្រាលកូនទី២នោះ។

ប្រភពបានឲ្យដឹងថា កញ្ញាធីតា ហាក់មានការរារែកចិត្តចំពោះការធ្វើខ្លួនឲ្យក្លាយទៅជាអ្នកកាសែតនេះ ព្រោះថាកន្លងមក នាងមានបំណងក្លាយខ្លួនទៅជាតារាចម្រៀងអាជីព ទើបឈានចូលប្រលងក្នុងកម្មវិធី “Cambodian Idol” រដូវកាលទី១ តែបរាជ័យក្នុងការលើកពាន ហើយហង្សមាស បានផ្ដល់តំណែងឲ្យនាងធ្វើជាពិធីការិនីរហូតមកដល់ពេលនេះតែម្ដង។

ក្នុងជំនួបតាមទូរស័ព្ទ ស្រីក្មេងរូបនេះបានឲ្យដឹងថា នាងពិតជាមិនចង់បោះបង់អាជីពចម្រៀងចោល ហើយមកធ្វើជាអ្នកសារព័ត៌មានផ្ដាច់មុខនោះទេ ព្រោះថាអាជីពចម្រៀងខ្ញុំស្រលាញ់ជាយូរណាស់មកហើយ ថែមទាំងមានបំណងចង់ចូលច្រៀងនៅផលិតកម្មណាមួយនាពេលខាងមុខនេះទៀតផង។

ពិធីការិនីតូចច្រឡឹងរូបនេះវាចាថា ”ខ្ញុំបានជួបជាមួយលោកពូ មាស រិទ្ធី ហើយ គាត់ចង់ឲ្យខ្ញុំធ្វើជាអ្នកអានព័ត៌មាននៅពេលព្រឹក ជាមួយគាត់ ជំនួសបងរស់ សុធារី ដែលគាត់ត្រៀមសម្រាលបុត្រមែន តែលោករិទ្ធី គាត់ចង់ឲ្យខ្ញុំឈប់ច្រៀងទៅធ្វើអ្នកសារព័ត៌មានតែមួយមុខ ឲ្យខាងប៉ុស្ដិ៍ហង្សមាស ដោយគាត់ថា បើធ្វើជាអ្នកសារព័ត៌មាន គឺមិនអាចទៅច្រៀងផង អានព័ត៌មានផងនោះទេ គឺមិនសូវសមទេ អីចឹងទាល់តែត្រូវឈប់ច្រៀងទើបបាន។ គាត់បានសួរខ្ញុំពីប្រាក់ចំណូលក្នុងការច្រៀង ហើយខ្ញុំប្រាប់គាត់ថា ក្នុង១ខែ ខ្ញុំអាចរកប្រាក់ចំណូលបានជាង១ពាន់ដុល្លារដែរ ពេលខ្លះក៏លើសហ្នឹងទៀតផង អីចឹងគាត់ក៏នៅស្ងៀមសិន ហើយគាត់ថានឹងទាក់ទងខ្ញុំនាពេលក្រោយទៀត”។

លោកមាស រិទ្ធី និងដៃគូអានព័ត៌មានពេលព្រឹក រស់ សុធាវី

 

សុន​ ច័ន្ទធីតា ប្រាប់ថា “នាងក៏ស្រលាញ់អាជីពជាអ្នកសារព័ត៌មានដែរ​ តែបើឲ្យនាងជ្រើសរើសយក២ ក្នុងចំណោម១ គឺនាងយកអាជីពចម្រៀងវិញ ព្រោះនាងមានដុងពីកំណើតស្រាប់ ដោយមិនបាច់មានការចាប់ផ្ដើមសារជាថ្មី ក្នុងការធ្វើជាអ្នកសារព័ត៌មានដែលត្រូវការស្រាវជា្រវច្រើន នៅដំណាក់កាលដំបូងនោះឡើយ។ ស្រីស្អាតរូបនេះថែមទាំងនៅតែមានក្ដីស្រមៃចង់ចូលច្រៀងនៅផលិតកម្មណាមួយនាពេលខាងមុខនេះ ទោះជាហង្សមាស ហាក់មិនអើពើជាមួយនាង ព្រោះតែមានសមាជិកច្រើនឡើងគរជើងគ្នាទៅហើយក្ដី៕

RELATED ARTICLES