Tuesday, November 26, 2024
Homeតារាខ្មែរធ្លាយរូបថតគ្រូបង្វឹកទាំង៣ ថ្ងៃខួបកំណើតស៊ីវហេង លេចមន្ទិលសង្ស័យរឿងទម្លាក់...

ធ្លាយរូបថតគ្រូបង្វឹកទាំង៣ ថ្ងៃខួបកំណើតស៊ីវហេង លេចមន្ទិលសង្ស័យរឿងទម្លាក់…

ភ្នំពេញ ៖ កម្មវិធីប្រលងចម្រៀងកុមារ លំដាប់ពិភពលោក “The Voice Kids Cambodia” កំពុងឆ្ពោះដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ ប៉ុន្តែបន្ទាប់ពីឆ្លងផុតវគ្គពាក់កណ្តាល ផ្តាច់ ព្រ័ត្រមតិរិះគន់ជាច្រើន ពាក់ព័ន្ធទៅនឹង ការជ្រើសរើសយកកុមារី ណូ ឈួស៊ីវហេង ឱ្យ បន្តចូលវគ្គផ្តាច់ព្រ័ត្រ ដោយទម្លាក់កុមារីអ៊ុក សុវណ្ណារី ដែលទស្សនិកជនភាគច្រើនវាយតម្លៃ ថា សំឡេងរបស់នាងល្អជាងរហូតមានដំណឹង លេចឮថា នាងតូចណូ ឈួស៊ីវហេង ប្រហែលជាមានខ្នងបង្អែក ស្របពេលដែលបែកធ្លាយ រូបថតគ្រូបង្វឹកទាំង៣ ចូលរួមពិធីខួបកំណើត កូនក្រុមរបស់គ្រូបង្វឹក សុគន្ធ និសា គឺកុមារី ណូ ឈួស៊ីវហេង។

គួរបញ្ជាក់ថា កម្មវិធី “The Voice Kids Cambodia” ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន បានបញ្ចប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ ដោយកូនក្រុមរបស់ គ្រូបង្វឹក (Caoch) នីមួយៗ ត្រូវចម្រាញ់ជម្រុះ បេក្ខជននៅសល់តែ២នាក់ប៉ុណ្ណោះ។ ដោយឡែកកូនក្រុមរបស់កញ្ញាសុគន្ធ និសា ចំនួន២ នាក់ ដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ រួម មានកុមារី ឃុយ ម៉ីហៀង បានជាប់ដោយការ បោះឆ្នោតគាំទ្រ (Vote) ពីទស្សនិកជន និង កុមារី ណូ ឈួស៊ីវហេង បានបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដោយការជ្រើសរើសពីគ្រូបង្វឹកសុគន្ធនិសា ចំណែកកុមារ ឈិន សីហា និងកុមារី អ៊ុក សុវណ្ណារី មិនត្រូវបានគ្រូបង្វឹក សុគន្ធ និសា ជ្រើសយកទេ ទើបធ្វើឱ្យមហាជនជាច្រើនខក ចិត្តថា កុមារី សុវណ្ណារី មានសំឡេងពីរោះជាង កុមារី ណូ ឈួស៊ីវហេង មិនគួរណាមិនត្រូវ បានបន្តទៅវគ្គផ្តាច់ព្រ័ត្របែបនេះទេ។

ទន្ទឹមនឹងការខកចិត្ត ក៏មានមហាជនមួយ ចំនួនដែលនិយមគាំទ្រកម្មវិធី “The Voice Kids Cambodia មានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជា និសា សម្រេចចិត្តបែបនេះ តើមានរឿងអ្វីពីក្រោយការសម្រេចចិត្តរបស់នាង?

ស្របពេលដែលរលកនៃការរិះគន់ជុំវិញ ការជ្រើសយកបេក្ខភាពកុមារី ណូ ឈួស៊ីវហេង បន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅមិនទាន់ស្ងប់ស្ងាត់ នៅឡើយ ស្រាប់តែថ្មីៗនេះ មានការលេចធ្លាយ រូបភាពគ្រូបង្វឹកទាំង៣ រួមមានលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងសុគន្ធ និសា បាននាំគ្នាទៅចូលរួមក្នុងពិធីខួបកំណើតកុមារី ណូ ឈួស៊ីវហេង ទើបធ្វើឱ្យមហាជន កាន់តែ មានចម្ងល់ និងមន្ទិលសង្ស័យយ៉ាងខ្លាំង រហូតដល់បញ្ហាមួយនេះ កំពុងក្លាយទៅជាប្រធាន បទសម្រាប់ការបញ្ចោញមតិវែកញែក ដ៏ក្តៅ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទៀតផង។

គណនីហ្វេសប៊ុកឈ្មោះ Lam Thavary បានសរសេរថា “ខ្ញុំដឹង តាំងពីយូរម៉្លេះ កុមារី ណូ ឈួស៊ីវហេង ឪពុកពាក់ផ្កាយ៣ ធ្វើការនៅ ក្រសួងមហាផ្ទៃទៀតផង និងពួកម៉ាកលោក ព្រាប សុវត្ថិ។ ឪពុក ស៊ីវហេង សព្វថ្ងៃពោះ ម៉ាយ និងត្រូវជាគូដណ្តឹងកញ្ញានិសា ផងដែរ…”។

ចំណែកគណនីហ្វេសប៊ុកឈ្មោះ Mouth 2 Mouth បានសរសេរថា “គ្រប់គ្នាសួរថា ហេតុអ្វី សុគន្ធនិសា មិនយកសុវណ្ណារី នេះហើយ? ចឹងតើបានជាប់រហូត ចឹងបានថា អ្នកដឹងបាន ដឹង អ្នកមិនដឹងនៅតែមិនដឹង ឆ្ងល់ទេ បើក្មេងៗ ធម្មតា តើជាចៀហ ទាំងបីទៅខួបកំណើតមែន ដែរឬទេ? ហាសហាស ត្រៀមឱ្យហើយទៅនេះ ហើយម្ចាស់ពាន…”។

ដោយឡែកវិចិត្រករម្នាក់ បានសរសេរ និង Live Video រិះគន់ខ្លាំងៗ ទៅលើកម្មវិធី “The Voice Kids Cambodia” ជាពិសេស កញ្ញាសុគន្ធ និសា និងលោកព្រាប សុវត្ថិ ដែល មិនជ្រើសរើសយកអ៊ុក សុវណ្ណារី មានសំឡេង ពីរោះរណ្តំ តែចំពោះពេជ្រ ថៃ ច្រៀងមិនកើត គ្រាន់តែក្រមិចក្រមើម បែរជាជាប់ទៅកាន់ វគ្គផ្តាច់ព្រ័ត្រទៅវិញ។

ម្ចាស់គណនីហ្វេសប៊ុក Artis Cambodia បានលើកឡើងថា “ដឹងជាកម្មវិធីប្រលងចម្រៀង លំដាប់ពិភពលោកអីទេ ឆ្ងល់ណាស់ កម្មវិធី ប្រលងយកសំឡេង ឬយកប្រជាប្រិយភាព? បើយកប្រជាប្រិយភាព កុំដាក់ឈ្មោះថា the voice ហើយបើយកប្រជាប្រិយភាព ទោះយក អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងលោក យាយរស់ សេរីសុទ្ធា ទៀតក៏មិនជាប់ដែរ ហើយ ម៉្យាងវិញទៀត បើសិនជាពឹងផ្អែកលើការបោះឆ្នោតទាំងស្រុង២ការ vote បោះឆ្នោតពីទស្សនិកជន កុំបាច់មានគណៈកម្មការ ព្រោះគណៈកម្មការគេយកមកធ្វើជាចៅក្រម ដើម្បីវិនិច្ឆ័យ ថា ការ vote របស់ទស្សនិកជនទាំងអស់ ហ្នឹង សមហេតុផលឬអត់ ត្រូវឬខុស? ព្រោះពួកគាត់មិនមានជំនាញផ្នែកសំឡេង តែបើយក គណៈកម្មការទីងមោង ហើយចង់យកបិតាមាតាសំឡេង២ ឋានណា ក៏មិនអាចជាប់បាន ដែរ វារើសបាន តែអាទីងមោងដូចវាហ្នឹង ព្រោះវាមិនស្គាល់អ្វី ល្អលើស២វាទេ។ ជាក់ស្តែងដូច កុមារីអ៊ុក សុវណ្ណារី និងកុមារ ពេជ្រ ថៃ ចឹង ទោះក្រុមខុសគ្នាក៏ដោយ តែខ្ញុំចង់ឱ្យផ្តោតលើ សំឡេងជាធំ ហើយក៏មិនមែនតែកុមារ និងកុមារី តែ២នាក់ហ្នឹងដែរ គឺសរុបទាំងអស់ដាច់ខាត គឺត្រូវតែរើសយកសំឡេងពិតដែលមាន ហើយក្នុងនាមជាគ្រូបង្វឹកការដាក់បទឱ្យកូន ក្រុមខ្លួនឯងច្រៀង ក៏គួរតែមើលឱ្យច្បាស់ដែរថា សំឡេងណា ស៊ីនឹងបទណាដែរ បើគ្នា សំឡេងពីរោះយ៉ាងណាក៏ដោយ បើដាក់បទ មិនពីរោះឱ្យច្រៀងឱ្យគ្នាច្រៀងពីរោះយ៉ាងម៉េច សូម្បីតែអស់លោកគណៈកម្មការហ្នឹងក៏ច្រៀង មិនកើតដែរ ដឹងទាំង ដឹងថា អ៊ុក សុវណ្ណារី មានសំឡេងមាស បើហ្វឹកហាត់តែបន្តិច គឺ ស្ថិតក្នុងលំដាប់សំឡេងអ្នកខ្លាំងហើយ ម៉េចបានដាក់បទមនុស្សសំឡេងរយ ដាក់បទមនុស្ស សាមញ្ញៗច្រៀងលេងក៏ច្រៀងកើតមកឱ្យគាត់ច្រៀងបទហ្នឹងវាមិនពីរោះតែម្តងយល់ទេ? ហើយបើបទមិនពីរោះអ្នកនាងគណៈកម្មការហ្នឹង ក៏ច្រៀងមិនកើតដូចគ្នា​ចាំទុកផង”។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេរ រិះគន់បន្តថា “អ្នកខ្លះច្រៀងពីរោះ ហើយពីរោះ លើសទាំងគណៈកម្មការផង បើគិតពីសមត្ថភាពកាលពីក្មេង ស្មានតែពីក្មេង គណៈកម្មការ នឹងបានប្រហែលអ៊ុក សុវណ្ណារី ហី? តែបែរជាធ្លាក់ ហើយការដាក់បទក៏មិនចេះមើលសំឡេង ឱ្យត្រូវនឹងកូនក្រុមរបស់ខ្លួន ដឹងធ្វើខូច លាបល់ យក៍ស្អីទេ ដល់តែអ្នកច្រៀងមិនកើតសោះ បែរ ជាជាប់ ខ្ញុំខ្មាសឆ្កែណាស់ ខ្ពើមណាស់ ចឹងតាស បានស្រុកខ្មែរវាធ្លាក់ចុះស្ទើរគ្រប់វិស័យ ព្រោះ សូម្បីតែគណៈកម្មការដែលជម្រើសជាតិមក ធ្វើជាគណៈកម្មការលំដាប់ពិភពលោក បែរជា រើសយកអ្នកខ្លាំងនិងស័ក្តិសមមិនបាន រើសម៉េចបាន បើគណៈកម្មការហ្នឹងខ្សោយ យកអ្នក ខ្សោយមកដាក់ពិន្ទុឱ្យអ្នកខ្លាំងចប់ហើយ ដូចផ្លុំខ្លុយឱ្យគោស្តាប់ចឹង។ ហើយរួមទាំងអ្នកគាំទ្រ ផ្កាប់មុខ១ចំនួនធំក៏ចឹងដែរ ដឹងតែគាំទ្រដឹងតែ vote ឱ្យតែជាអាយដល មិនគិតពីគុណភាពអី បន្តិច ដូច ថាន ផ្កាប់មុខកុមារា ពេជ្រ ថៃ ចឹង ដឹងជាពួកគេស្តាប់យ៉ាងមិចថា ពេជ្រ ថៃ ច្រៀង ពីរោះកុមារ ពេជ្រ ថៃ ច្រៀងមិនកើតសោះ តែម្តង តែបែរជាជាប់ ឯកុមារី អ៊ុក សុវណ្ណារី សំឡេងហ្វឹកហាត់តែបន្តិច អាចស្នងសំឡេង លោកយាយរស់ សេរីសុទ្ធា បាននិងច្រៀងអង់គ្លេស ឬសម័យក៏បានដែរ បែរជាធ្លាក់ ម៉េច បានយ៉ាប់ម៉្លេះលោកម្ចាស់ថ្លើមថ្លៃចង្រៃអើយ ពិតជាខ្មាសប្រទេសជិតខាងណាស់ ដែលប្រលង ជ្រើសរើសសំឡេង លែងគិតពីសំឡេង បែរជា គិតតាមការចូលចិត្តរបស់ខ្លួន និងការកំប្លុកកំប្លែង ហើយឱ្យជាប់។ ម្នាក់ៗចង់ឱ្យគេគាំទ្រ តែធ្វើតែរឿងដែលគេមិនគាំទ្រ តើអាងាប់ណា គេគាំទ្រ ឧទាហរណ៍ដូចសិល្បៈល្ខោនខោល ឬ ផ្សេងៗចឹង មើលមិនឃើញតម្លៃទេ ហើយ ទុកចោល រួចហើយចូលចិត្តណាស់អារញីរញ័រ តាទ្រីកតាទ្រើក ដូចមនុស្សឆ្កួត ឡេឡឺហ្នឹង ហើយ ដល់គេយកល្ខោនខោល មក តាំងថាគេលួច ហើយឈូឆរបានតែក្នុងហ្វេសប៊ុក like comments and share នឹងដល់តែពេលមែនទែន សាកលក់សំបុត្រឱ្យចូលមើលមើល៍រវាងតារា បរទេស មិនថាថៃ កូរ៉េ និងល្ខោនខោល ល្ខោន បាសាក់ អាយ៉ៃ ចាប៉ី យីកេ លក់ក្នុងតម្លៃ ២០ដុល្លារដូចគ្នា បើមានអ្នកទិញចូលមើល សិល្បៈខ្មែរ ស្រួលមិនស្រួលដាក់ឱ្យមើលហ៊្វ្រី មិនទៅមើលផង បើទិញទៅមើលតារាស្រុក គេមើល រកសំបុត្រលក់មិនទាន់ឥឡូវហើយ។ ខ្ញុំថាវាសមមុខហើយ បើយើងក៏យក ក៏លួចដែរ  ព្រោះដើរៗឃើញដុំពេជ្រ បើមិនរើស មានតែ ឆ្កួត បើម្ចាស់ពេជ្រវិញ ទុកពេជ្រចោល ហើយ ទៅស្រវាដុំថ្ម វាសមមុខហើយ។ ខ្ញុំពិតជាខ្មាស គេណាស់ ខ្មាសទាំងឆ្កែអង្គែស៊ីទៀតផង ខ្ញុំ ខ្ពើមមើលទៀតណាស់ bye for ever…”។

ជាមួយនេះ ក៏មានការរិះគន់ជាច្រើនទៀត ថា “មនុស្សធម្មតា ស្តាប់ដឹងថាសំឡេង ស៊ីវហេង យ៉ាងម៉េចទៅហើយ ចុះទម្រាំសុគន្ធ និសា ដែលជាតារាចម្រៀងជាង១០ឆ្នាំ រឿងអីស្តាប់ មិនដឹង? ចឹងតើគាត់អាចរើសចឹងបាន តើនេះ គឺជាការរៀបចំទុកមុនហើយ របស់អ្នករៀបចំ កម្មវិធី The Voice? រដូវកាលណា ក៏ដូចជា រដូវកាលណាដែរ យុទ្ធសាស្ត្រ Marketing គេចឹង ធ្វើបាបតែ Coach ឱ្យត្រូវគេជេរគ្រប់ ជំនាន់ ណាដែលមិនត្រូវគេជេរ?”។

ម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀត បានបញ្ចោញយោបល់ដែរថា “ខ្ញុំជាក់ថា ការសម្រេចចិត្តរបស់គាត់ (សុគន្ធ និសា) កាលពីយប់មិញ គឺមិនមែនចេញពីបេះដូងពិតប្រាកដ របស់គាត់នោះទេ អាចមានរឿងអ្វីផ្សេងនៅ ពីក្រោយខ្នងផ្សេងទៀតដែលពួកយើងទាំងអស់ គ្នាមិនដឹងច្បាស់ (ការយល់ឃើញខ្លួនខ្ញុំផ្ទាល់) គាត់ (សុគន្ធ និសា) ជាមនុស្សដែលច្បាស់នឹង ការងារជាមួយគាត់ សុទ្ធតែសរសើរថា គាត់ ជាមនុស្សមិនពិបាកធ្វើការជាមួយទេ អ្វីដែល អ្នកដឹកនាំចង់បាន គឺគាត់ទទួលបានរហ័ស មិន ដូចតារាខ្លះទេ និយាយពិបាកស្តាប់គ្នានោះទេ។ ម៉្យាងទៀតខ្ញុំ ជឿថា គាត់ (សុគន្ធ និសា) ជា គ្រូបង្វឹកដ៏ល្អម្នាក់ ជាក់ស្តែងកូនក្រុមគាត់ពីមួយ សប្តាហ៍ទៅមួយសប្តាហ៍ពង្រឹងសមត្ថភាពកាន់ តែល្អឡើងៗ។

ដោយសំអាងលើហេតុផលខាងលើ ខ្ញុំជា អ្នកគាំទ្រគាត់ (សុគន្ធ និសា) សុំមិនតបតលើ ការរិះគន់ទាំងអស់ ពីមជ្ឈដ្ឋានទាំងឡាយ។ ហើយក៏សង្ឃឹមថា នឹងអាចយល់ពីអារម្មណ៍ និងទឹកចិត្តគាត់ កាលពីយប់មិញ និងពេលនេះ ផង”។

គណនីហ្វេសប៊ុកដដែលបានសរសេរបន្ថែម ថា “សុំអ្នកទាំងឡាយ មុននឹងជេរគាត់ គិតឱ្យ បានវែងឆ្ងាយសិន។ ខ្ញុំនិយាយនេះមិនមែនខ្ញុំ ផ្គាប់មុខនឹងសុគន្ធ និសា ទេ ដំបូងក៏ខ្ញុំខឹងដែរ តែបើគិតវិភាគទៅ សួរថា តើគាត់អាចរើស យកចឹងទេ??? ខ្ញុំជឿថា សិទ្ធិសម្រេចលើអ្នក រៀបចំកម្មវិធីទេ ដែលជាអ្នកបញ្ជា មិនមែន coach ទេ ព្រោះបើសិទ្ធិសម្រេចលើ coach មិនមែន គាត់រើសយកឱ្យគេជេរគាត់ទេ តាមការពិតទៅ យប់មិញ ក្រោយពីប្រកាសលទ្ធផល The Voice ខ្ញុំក៏មានការខឹងខ្លាំងដែរ ដែលសុគន្ធ និសា មិន បានរើសអ៊ុក សុវណ្ណារី ទៅវគ្គបន្ត តែបើគិតពិចារណាឱ្យបានវែងឆ្ងាយទៅ សួរថា ហេតុអ្វី បនាជាអំឡុងពេលប្រកាសលទ្ធផល ចាក់ស្ពត ពាណិជ្ជកម្មយូរយ៉ាងនេះ? (ខ្ញុំរង់ចាំជិត១ម៉ោង ទម្រាំចប់ស្ពតពាណិជ្ជកម្ម តើមានអ្វីខុសប្រក្រតី បានជាពន្យារពេលប្រកាសលទ្ធផលជិត១ម៉ោង???

“សួរថា ទម្រាំយើងជាមនុស្សធម្មតា នៅ ស្តាប់ដឹងថាមិនគួរយកស៊ីវហេង ទៅវគ្គផ្តាច់-ព្រ័ត្រ ចុះទម្រាំសុគន្ធ និសា ដែលជាតារាចម្រៀង ជាង ១០ឆ្នាំ រឿងអីគាត់ស្តាប់មិនដឹង ចឹងតើ គាត់អាចរើសចឹងបានទេ???? (តើនេះគឺជាការ រៀបចំទុកមុនហើយរបស់អ្នករៀបចំកម្មវិធី The voice???

រដូវកាលណាក៏ដូចជារដូវកាលណាដែរ យុទ្ធសាស្ត្រ Marketing គេចឹង ធ្វើបាបតែ coach ឱ្យត្រូវគេជេរគ្រប់ជំនាន់ សួរថាជំនាន់ ណាដែលមិនត្រូវគេជេរ???”។

ដោយឡែក នាយពែកមី តារាកំប្លែងល្បី ឈ្មោះ ក៏បានបង្ហាញការសោកស្តាយផងដែរ ចំពោះការធ្លាក់ចេញពីកម្មវិធី របស់កុមារី អ៊ុក សុវណ្ណារី។

នាយពែកមី បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “ចប់បាត់អាយដលខ្ញុំធ្លាក់ ហើយ សូមចូលរួមសោកស្តាយផងប្អូនស្រីអ៊ុក សុវណ្ណារី សំឡេងប្អូនពីរោះណាស់ មិនងាយមានក្មេង ណាសំឡេងដូចប្អូនទេ កុំបាក់ទឹកចិត្ត ប្អូនតស៊ូ បន្តទៀតណា៎ បងគាំទ្រ…”។

យ៉ាងណា ក្រោយប្រកាសលទ្ធផល កុមារី អ៊ុក សុវណ្ណារី ក៏បានសរសេរបង្ហោះនៅលើគណនី ហ្វេសប៊ុករបស់នាងថា “ទោះបីជាកើតទុក្ខយ៉ាង ណា ក៏មិនត្រូវអស់សង្ឃឹម ព្រោះមានបងប្អូន ជាច្រើនដែលនៅតែស្រលាញ់និងគាំទ្រជានិច្ច សុវណ្ណារី មិនជោគជ័យថ្ងៃនេះ តែប្រាកដជា ជោគជ័យថ្ងៃក្រោយ អរគុណបងប្អូនដែលតែង ស្រលាញ់និងជួយផ្តល់កម្លាំងចិត្ត អរគុណដែល បានជួយ share ផ្តល់កម្លាំងចិត្ត…”។

ទោះជាយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទង សុំការបំភ្លឺពីកញ្ញាសុគន្ធ និសា កាលពីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ប៉ុន្តែលេខទូរស័ព្ទ របស់នាងទាំង៣ប្រព័ន្ធ សុទ្ធតែមិនអាចទាក់ទង បាន។

ដោយឡែកលោកវណ្ណា ជាអ្នកគ្រប់គ្រង កម្មវិធី “The Voice Kids Cambodia” ខណៈ ដែលអ្នកយកព័ត៌មានយើងទាក់ទងទៅនៅ រសៀលថ្ងៃដដែលនោះ លោកសុំមិនផ្តល់សម្ភាសន៍ ណាមួយបានឡើយ ដោយសារលោកកំពុង រវល់សមភ្លេងជាមួយ បេក្ខភាព “The Voice Kids Cambodia” ដើម្បីត្រៀមប្រកួតប្រជែង នៅវគ្គផ្តាច់ព្រ័ត្រ នាពេលខាងមុខ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES