Friday, September 20, 2024
Homeតារាខ្មែរគូម៉ា​ ចេញ​បទ​ថ្មីធ្វើឲ្យ​អ្នក​ទស្សនា​រំជួល​ចិត្ត​ស្រក់​ទឹក​ភ្នែក​ (មានវីដេអូ)

គូម៉ា​ ចេញ​បទ​ថ្មីធ្វើឲ្យ​អ្នក​ទស្សនា​រំជួល​ចិត្ត​ស្រក់​ទឹក​ភ្នែក​ (មានវីដេអូ)

ស្ទើរមិនគួរឲ្យជឿថ្មីៗនេះតារាចម្រៀងរបស់ផលិតកម្មថោន លោកគូមាបានចេញ MV ថ្មីសន្លាងរបស់ខ្លួនក្រោមចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់អោយខ្ញុំខូចចិត្ត» គឺគ្រាន់តែដាក់បង្ហោះភ្លាមបានក្លាយជាបទដែលមានការចាប់អារម្មណ៍ខ្ពស់តែម្ដង ដោយសារតែសាច់រឿងនៅក្នុងបទនោះត្រូវបានគេចាត់ទុកថាជាវីដេអូអប់រំ ចំពោះអ្នកមានស្នេហាហើយមិនចេះថែរក្សា ដែលធ្វើឲ្យអ្នកទស្សនាធ្លាប់ជួបស្នេហាបែបនេះរំជួលចិត្តស្រក់ទឹកភ្នែក។

បទចម្រៀងដែលមានចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់អោយខ្ញុំខូចចិត្ត!» របស់លោកគូម៉ា ក្រោយពេលចេញបង្ហោះជា Audio ទទួលបានការចាប់អារម្មណ៍មិនជាច្រើននោះទេ ប៉ុន្តែនៅពេលផលិតជាវីដេអូសាច់រឿងគឺទាក់ទាញឡើងកប់តែម្ដង ដោយសារតែឈុតឆាកនៅក្នុងមួយបទនេះ គឺជាសាច់រឿងស្នេហាដែលមានរស់ជាតិរ៉ូម៉ាតិចផង កម្សត់ផង និងពោរពេញដោយភាពសោកសៅផង។ ឈុតឆាកក្នុងបទចម្រៀងនេះ បង្ហាញពីស្នេហាមួយគូដែលពេលរស់នៅជាមួយគ្នាមិនយល់ និងមិនស្គាល់តម្លៃរបស់គ្នាដោយគិតតែពីធ្វើអោយភាគីខាងស្រីអស់សង្ឃឹមរហូតឈានដល់ការគិតខ្លី ដែលនាំអោយបុរសជាប្ដីទទួលរងនូវវិប្បដិសារីស្ទើរតែក្លាយជាមនុស្សឆ្កួតម្នាក។

គូម៉ា និងលោក Rith Omega

នេះជាវីដេអូបទចម្រៀង ប៉ុន្តែត្រូវបានគេចាត់ទុកថាជាមានតម្លៃជាងស្ពតអប់រំទៅទៀត ទើបមួយបទ«មនុស្សស្រីធម្មតាម្នាក់អោយបងខូចចិត្ត»របស់លោកគូម៉ា កន្ទ្រាក់បានការចាប់អារម្មណ៍ភ្លាមៗ បន្ទាប់ពីបានចេញបង្ហោះ។ មកទល់ពេលនេះសាច់រឿងមួយបទទទួលបានការសរសើរគួរអោយកត់សម្គាល់ដោយត្រូវបានអ្នកគាំទ្រចែកចាយអមដោយពាក្យពេចន៍សោកសៅ ដើម្បីជាការក្រើនរំលឹកដល់អ្នកមានគូស្នេហ៍ហើយមើលមិនឃើញពីតម្លៃរបស់គ្នាទៅវិញទៅមក មុនពេលបាត់បង់។ មួយសាច់រឿងនេះក៏ត្រូវបាន ឈុតឆាកដែលមានរស់ជាតិមិនខុសពីភាពយន្តខ្លីមួយនៅក្នុងបទចម្រៀងនេះ ត្រូវបានគេដឹងថាដឹកនាំសម្ដែងដោយលោកRith Omega ដែលជាផលិតករល្បីឈ្មោះនៅក្នុងផលិតកម្មថោន ទើបអ្នកគាំទ្រភាគច្រើនសុទ្ធតែយល់ឃើញថាលោក Rith Omega បានជួយអោយបទចម្រៀងរបស់លោកគូម៉ា ទទួលបានការចាប់អារម្មណ៍ច្រើនលើសលប់ដោយសារតែមានសាច់រឿងទាក់ចិត្ត។ គេប៉ាន់ស្មានថាចំណាយពេលថតយូរ និងប្រើការចំណាយខ្ពស់ផងដែរ បើទោះជាលោក គូម៉ា និងលោក Rith Omega ដែលជាអ្នកដឹកនាំសម្ដែងដោយផ្ទាល់ នៅមិនទាន់អាចសុំការបញ្ជាក់ពីខ្ទង់ចំណាយ និងផលវិបាកទម្រាំតែផលិតបានមួយបទនេះនៅឡើយខណៈដែលបទនេះកំពុងផ្ទុះការគាំទ្រ៕

លោក Rith Omega

ស្នាដៃ Short flim ទី2របស់ខ្ញំុ បន្ទាប់ទីបទ មេឃកំពុងភ្លៀងហើយ សង្ឃឹមទាំងអស់គ្នានឹងចូលចិត្ត ???

Posted by Rith Omega on Friday, 13 October 2017

RELATED ARTICLES