Friday, September 20, 2024
Homeតារាខ្មែរកុមារីសុខ សុជាតា តារាចម្រៀងពេជ្រ សូលីកា ចង់ជួប ក្រោយល្បីមុខមាត់ស្រដៀងគ្នា

កុមារីសុខ សុជាតា តារាចម្រៀងពេជ្រ សូលីកា ចង់ជួប ក្រោយល្បីមុខមាត់ស្រដៀងគ្នា

ភ្នំពេញ ៖ បន្ទាប់ពីមានការលើកឡើងតៗគ្នា ជុំវិញមុខមាត់ និងសម្រស់របស់កុមារី សុខ សុជាតា បេក្ខភាពកម្មវិធី The Voice Kids Cambodia ថា មានទម្រង់មុខស្រដៀងនឹងតារាចម្រៀងពេជ្រ សូលីកា រួចមក ថ្មីៗនេះ តារាចម្រៀងពេជ្រ សូលីកា បានបង្ហាញនូវបំណងចង់ជួបជាមួយនឹងកុមារី សុខ សុជាតា ដោយផ្ទាល់។

ពេជ្រ សូលីកា

មហាជនជាច្រើន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា មុខមាត់របស់កុមារី សុខ សុជាតា គឺប្រហាក់ប្រហែលស្រដៀងគ្នានឹងតារាចម្រៀង ពេជ្រ សូលីកា ពិសេសនៅពេលញញឹម គឺមើលទៅពិតជាដូចគ្នាខ្លាំងណាស់។

ក្រោយពីមានការលើកឡើងដូចខាងលើមក ស្រាប់តែថ្មីៗនេះ តារាចម្រៀងពេជ្រ សូលីកា បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ដែលមានបំណងចង់ជួបមុខកុមារី សុខ សុជាតា នៅខាងក្រៅដោយផ្ទាល់តែម្តង។

ពេជ្រ សូលីកា បានបង្ហោះសារខ្លីមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា “ចង់ជួបក្មួយស្រី សុខ សុជាតា…”។

ទោះជាមានការប្រកាសដោយចំហពីសំណាក់តារាចម្រៀង ពេជ្រ សូលីកា ដែលចង់ជួបមុខបេក្ខភាពកម្មវិធី The Voice Kids Cambodia យ៉ាងណាក្តី ក៏គេនៅមិនទាន់ដឹងថា តើអ្នកទាំង២ នឹងមានឱកាសជួបគ្នានៅពេលណានោះទេ។

គួរបញ្ជាក់ថា យោងតាមទំព័រហ្វេសប៊ុក របស់កុមារី សុខ សុជាតា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានសរសេរថា “អូន សូមអរគុណដល់ពុកម៉ែបងប្អូន អ៊ំ ពូមីង និងមិត្តភក្តិទាំងអស់គ្នា ដែលគាំទ្រនិងស្រលាញ់ពួកអូនទាំងអស់គ្នា ហើយក៏សូមចូលរួមត្រេកអរចំពោះបង ពេជ្រ ថៃ ដែលបានទទួលជ័យលាភីក្នុងកម្មវិធី The Voice Kids Cambodia ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានស្គាល់បងប្អូន មិត្តភក្តិ ដែលបានចូលរួមប្រឡងទាំងអស់គ្នា សូមជូនពរឱ្យបងប្អូនសំណាងល្អ ជោគជ័យ និងរៀនពូកែគ្រប់ៗគ្នា ចង់ប្រាប់ថា អូនស្រលាញ់អ្នកទាំងអស់គ្នា… សូមអរគុណ…”។

ដោយឡែក ក្រោយពីបញ្ចប់ការប្រកួតប្រជែងក្នុងកម្មវិធី The Voice Kids Cambodia កុមារី សុខ សុជាតា បានបង្ហោះសារបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា “ខ្ញុំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយខ្ញុំក៏អរគុណដល់ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលតែងតែគាំទ្រ និងបោះឆ្នោតដល់រូបនាងខ្ញុំ ហើយក៏អរគុណដល់ម៉ាក់មីងកញ្ញា ដែលតែងបង្ហាត់បង្រៀននាងខ្ញុំ តាំងពីវគ្គ Blind ដល់វគ្គផ្តាច់ព្រ័ត្រ…”៕

RELATED ARTICLES