Tuesday, December 24, 2024
Homeព័ត៌មានជាតិគុំយូរ​ហើយ ឃើញ​មុខ ទាញ​កាំបិត​ចាក់​ស្លាប់

គុំយូរ​ហើយ ឃើញ​មុខ ទាញ​កាំបិត​ចាក់​ស្លាប់

ខេត្តត្បូងឃ្មុំ ៖ យុវជន២នាក់ ធ្លាប់កើត មានទំនាស់នឹងគ្នា កាលពីពេលកន្លងមក លុះ ពេលភាគីម្ខាងប្រទះឃើញគូទំនាស់កំពុងដើរ លេងយប់តែម្នាក់ឯង ក៏ទាញកាំបិតស្ទុះទៅចាក់ គូទំនាស់ បណ្តាលឱ្យធ្លាយភ្លៅរងរបួសធ្ងន់ លុះ ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យចម្ងាយ ផ្លូវឆ្ងាយពេក ទើបបណ្តាលឱ្យជនរងគ្រោះត្រូវ ហូរឈាមរហូតដល់ខ្សោះអស់ពីខ្លួន ស្លាប់យ៉ាង អាណោចអាធ័ម ខណៈដែលជនដៃដល់បាន រត់គេចខ្លួនបាត់។

ហេតុការណ៍ក្មេងស្ទាវចាក់គ្នាស្លាប់ស្រាយ គំនុំចាស់នោះ បានកើតមានឡើង កាលពីវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែសោមថ្មី ឃុំ កំពាន់ ស្រុកមេមត់។

ជនរងគ្រោះដែលត្រូវគូទំនាស់ចាក់ស្លាប់ នោះ មានឈ្មោះប៊ុន ឆេងហំ អាយុ២១ឆ្នាំ មាន លំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែក ជនដៃដល់ មានឈ្មោះស្រឿន ការ៉ា អាយុ២២ ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

gg

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប៊ុន ឆេងហំ បានចេញពីផ្ទះ ដើរលេងយប់នៅ ក្នុងភូមិតែម្នាក់ឯងតាមទម្លាប់ ស្រាប់តែដល់ វេលាម៉ោងកើតហេតុខាងលើ ជនដៃដល់ឈ្មោះ ស្រឿន ការ៉ា ប្រទះឃើញជនរងគ្រោះកំពុង ដើរតែម្នាក់ឯង ដោយគុំយូរហើយ និងឃើញ ឱកាសស្ងាត់ល្អ ក៏ទាញអាវុធមុខស្រួច (ទំនង ជាកូនកាំបិត ឬដែកឆាប) ចាក់ប្រហារទៅលើ ជនរងគ្រោះចំភ្លៅខាងឆ្វេង បណ្តាលឱ្យរងរបួស ធ្ងន់។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ភ្លាមៗ ជនដៃដល់បានរត់គេចខ្លួនបាត់ ដោយនាំ ទៅជាមួយនូវឧបករណ៍អាវុធមុខស្រួច ដែល ចាក់ប្រហារជនរងគ្រោះផងដែរ។ ចំណែកជន-រងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ដោយសារតែចម្ងាយផ្លូវពីកន្លែង កើតហេតុទៅកាន់មន្ទីរពេទ្យឆ្ងាយដល់ទៅ២០ គីឡូម៉ែត្រ ម៉្យាងដោយស្ថានភាពរបួសរបស់ ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ហូរឈាមមិន ឈប់ផងនោះ ទើបជនរងគ្រោះបានដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់ មន្ទីរពេទ្យ។

លោកហុង គឹមហឿន អធិការនគរបាល ស្រុកមេមត់ បានឱ្យដឹងថា បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ថា មានករណីចាក់គ្នាភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដែរ ដើម្បីស្វែងរកចាប់ជនដៃដល់ តែជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ទៅហើយ។ ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យយក មកផ្តន្ទាទោសតាមច្បាប់។

លោកអធិការបញ្ជាក់ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មូលហេតុដែលឈានដល់ ការចាក់ជនរងគ្រោះរហូតដល់ស្លាប់នេះ គឺ បណ្តាលមកពីជនរងគ្រោះ និងជនដៃដល់ ធ្លាប់ មានទំនាស់នឹងគ្នា កាលពីពេលកន្លងមក៕

ដោយ ៖ សុភ័ណ្ឌ

RELATED ARTICLES