Friday, September 20, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ មាន សូនីតា សុគន្ធ និសា និងសួស វីសា បង្ហាញអារម្មណ៍ពិត ពេលដឹងរឿងសាន ស្រីឡៃ ស្លាប់បាត់បង់ជីវិត

ឆន សុវណ្ណរាជ មាន សូនីតា សុគន្ធ និសា និងសួស វីសា បង្ហាញអារម្មណ៍ពិត ពេលដឹងរឿងសាន ស្រីឡៃ ស្លាប់បាត់បង់ជីវិត

តារាចម្រៀង ឆន សុវណ្ណរាជ “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះប្អូនស្រី សាន ស្រីឡៃ…”។

តារាចម្រៀង សុគន្ធ និសា “ចូលរួមសោកស្តាយចំពោះមរណភាពរបស់ប្អូនស្រី សាន ស្រីឡៃ សូមឱ្យប្អូនបានទៅកាន់សុខគតិភពកុំបី ឃ្លៀងឃ្លាត យើងទាំងអស់គ្នា ពិតជាស្លុតចិត្តយ៉ាងខ្លាំងសឹងតែទទួលយកព័ត៌មាននេះមិនបានទ្បើយ…”។

តារាសម្តែង មាន សូនីតា “មានតែពាក្យ១ម៉ាត់យ៉ាងខ្លី គឺរន្ធត់ គ្រាន់តែបានលឺដំណឹងរបស់ សាន ស្រីឡៃ ពាក្យតែម៉្យាងប៉ុណ្ណោះដែល នៅតែមិនអស់ចិត្ត គឺ “អយុត្តិធម៌”។ ខ្ញុំពិតជាមិនយល់ ហេតុអីបានជាស្ត្រីនៅតែជាជនរងគ្រោះ ហើយយើងក៏មិនដឹងហេតុការណ៍បានបណ្តាលឱ្យ មានរឿងនេះឡើងដែរ ហើយខ្ញុំសូមរំលែកទុក្ខក្រុមគ្រួសាររបស់គាត់ នឹងកុំឱ្យមានរឿងអ្វីអាក្រក់ដល់គ្រួសារ សូមប្រុងប្រយ័ត្ន ស្ត្រីទាំងអស់ ហើយស្ត្រីទាំងអស់គួរទទួលបានសុខ សេរីភាព និងសុវត្ថិភាព ជាងនេះ…”។

តារាចម្រៀង សួស វីសា “ស្រីឡៃ ឯងប្រាប់យើងថា ឯងចូលចិត្តមើលកុនណាស់ ហើយឯងថាចាំងៃណាទំនេរ ចាំខលរកគ្នា ទៅមើលកុន ជុំគ្នាស្រីៗគ្នាយើងម្តង តែនេះឯងមិនទាន់ខលមកគ្នាផង ម៉េចក៏ទៅទាំងចឹង… ហើយថ្ងៃនេះមុនពេលឯងស្លាប់ យើងឃើញឯងឡាយវីដេអូ បបួល គេទៅមើលកុនទៀត ចុះឡូវ ម៉េចទៅម្នាក់ឯងចឹង…”។

RELATED ARTICLES