តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកជ័យ រិន ដែលជាមន្ត្រីគយ ដែលបានបាញ់សម្លាប់ភរិយាទី២ អ្នកនាងសាន ស្រីឡៃ បន្សល់ទុកកូន២នាក់នោះ សាកសពត្រូវបានដឹងយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តព្រៃវែង មានមិត្តរួមការងារបានចូលរួមគោរពវិញ្ញាណក្ខន្ធជាច្រើនផងដែរ។
“សូមវិញ្ញាណក្ខន្ធរបស់លោកជ័យ រិន បានទៅកាន់សុគតិភព… កើតជាតិណាៗ កុំឲ្យអភ័ព្វដូចជាតិនេះទៀត… បើតាមសាច់រឿង គាត់បានធ្វើពលិកម្មច្រើនណាស់ចំពោះតារាចម្រៀងសាន ស្រីឡៃ។
សពរបស់លោកជ័យ រិន ប្រារព្វធ្វើបុណ្យនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករជាមិត្តរួមការងារ ចូលរួមយ៉ាងច្រើនផងដែរ។
ប្រភពបានឲ្យដឹងថា លោកជ័យ រិន ឈ្មោះពិត គឺខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះ គឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ្វ៊ុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារក្នុងក្របខណ្ឌគយ តែប៉ុណ្ណោះ។ លោកខៀវ ម៉ៅ មានបងប្អូន ៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ”៕