Friday, September 20, 2024
Homeព័ត៌មានជាតិទុស្សេ​ខ្សែ​ភ្លើង​ ផ្អើល​​ពល​រដ្ឋ​​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ នៅ​ចោម​ចៅ !​​

ទុស្សេ​ខ្សែ​ភ្លើង​ ផ្អើល​​ពល​រដ្ឋ​​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ នៅ​ចោម​ចៅ !​​

ភ្នំពេញ៖ បណ្តាញខ្សែភ្លើងរបស់រដ្ឋ ដែលតបណ្តាញតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិគ្រឹះ សុភមង្គល ត្រូវបានទុស្សេ ផ្អើលបងប្អូនប្រជាពលរដ្ឋ ភ័យស្លន់ស្លោ រើឥវ៉ានចាកចេញពីផ្ទះ ទាំងព្រលឹងចុងសក់ កាលពីវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិគ្រឹះ សុភមង្គល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

gfdhbfd
កន្លែងដែរទុស្សេខ្សែភ្លើង
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើល គេឮសូរសម្លេងផ្ទុះ ស្នូរដូចផ្ទះុគ្រាប់បែក បង្កឲ្យពលរដ្ឋ ម្នាក់ឺ ភ្នឌកនៅកញ្ចឹងក ភ័យស្លន់ ស្រាប់តែ ឃើញមានផ្សែងហុយ ចេញពីក្រោយផ្ទះ លេខ៣បេ ក្នុងបុរី សុភមង្គល ទើបដឹងថា ទុស្សេខ្សែភ្លើង តែពលរដ្ឋ ផ្ទះជាប់នោះភ័យស្លន់ បង្ខំចិត្ត រើឥវ៉សន់ចាកចេញពីលំនៅដ្ឋាន ខ្លាចព្រួយ ភ្លើងឆាបឆេះ ដល់ក្នុងផ្ទះ ។
bfgdgsd
ប្រជាពលរដ្ឋរស់ក្នុងបុរី ផ្អើលមើលហេតុការណ៍
ក្រោយកើតហេតុ ភ្លាមៗ ទាំងប្រជាពលរដ្ឋ ទាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ចេញពីសាលាខណ្ឌពោធិ៍សែនជ័យទៅដល់  ត្រៀមខ្លួន រងចាំ បាញ់ទឹកពន្លត់ ខណៈដែល ខាងជំនាញ មានការយឺតយ៉ាវ ក្នុងការផ្តាច់ចរន្ត អគ្គីសនី ជាហេតុធ្វើឲ្យឡានទឹក បានត្រឹមឈរទ្រឹងទាំងអស់គ្នា ឈរមើលខ្សែភ្លើងឆេះរោលខ្លោច ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ។
dfgfgfg
រថយន្ដពន្លត់អគ្គិភ័យ ទៅដល់កន្លែងកើតហេតុ
ករណីទុស្សេខ្សែភ្លើងខាងលើ មិនប៉ះពាល់ដល់ ក្នុងផ្ទះពលរដ្ឋឡើយ គ្រាន់តែឆេះរោលជញ្ជាំង ខាងក្រោយផ្ទះ និងបង្កឲ្យ ពលរដ្ឋ កើតក្តីព្រួយបារម្មណ៍ ៕
RELATED ARTICLES