Friday, September 20, 2024
Homeតារាខ្មែរមិនធម្មតា! ថ្ងៃបើកសម្ភោធលក់វីឡាកូនកាត់ ឡេង ណាវ៉ាត់ត្រា បរិច្ចាគជិត៤ម៉ឺនដុល្លារ ជួយសង្គម

មិនធម្មតា! ថ្ងៃបើកសម្ភោធលក់វីឡាកូនកាត់ ឡេង ណាវ៉ាត់ត្រា បរិច្ចាគជិត៤ម៉ឺនដុល្លារ ជួយសង្គម

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង និងជាម្ចាស់ផលិតកម្មGalaxy លោកឡេង ណាវ៉ាត់ត្រា ប្រកាសបើកជំនួញវ៉ាល់លានដុល្លារក្នុងគម្រោងសង់បុរីវីឡាកូនកាន់រាប់រយល្វែងដាក់លក់ កាលពីថ្ងៃទី១៨ តុលា។ លោកប្រកាសបរិច្ចាកជូនកាកបាទក្រហមកម្ពុជាចំនួន១០០លានរៀល និងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន៥០លានរៀល សរុបជិត៤ម៉ឺនដុល្លារ ដើម្បីធ្វើជាកាដូក្នុងពិធីប្រកាសបើកនូវផ្ទះគំរូរបស់លោកដែលជំនួញទ្រង់ទ្រាយធំ។

លោកឡេង ណាវ៉ាត់ត្រា ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានថ្លែងបញ្ជាក់ក្នុងពិធីបើកសម្ពោធផ្ទះគំរូរបស់វីឡាកូនកាត់ឡេងណាវ៉ាត់ត្រា ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធីផ្លូវវេងស្រេងថា មូលហេតុដែលលោកសម្រេចចិត្តបរិច្ចាគនូវចំនួនទឹកប្រាក់យ៉ាងច្រើនក្រាស់ក្រែលជួយដល់កាកបាតក្រហមកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ក៏ព្រោះតែលោកចង់ជួយសង្គមខណៈដែលមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាតក្រហមកម្ពុជានៅតែត្រូវការជំនួយបន្ថែមទៀត។លោកថា ថវិកានេះគឺជាចំណែកនៃការចំណេញពីមុខជំនួញខាងអចលនទ្រនេះ។

អតីតពលករកូរ៉េ ធ្លាប់ឆ្លងកាត់ជីវិតជូរចត់រូបនេះបានឲ្យដឹងដែរថា ពុំមែនជាលើកទី១ទេដែលលោកចូលរួមចំណែកជួយសង្គមគឺលោកតែងតែបរិច្ចាគនូវថវិការបស់ខ្លួនជួយដល់អង្គការ នានា ជនក្រីក្រ និងក្មេងកំព្រាជាហូរហែខណៈដែលលោកត្រៀមយកថវិកាទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផានិងកាកបាតក្រហមកម្ពុជា ក្នុងពេលឆាប់ៗនេះ។

ក្នុងពិធីបើកសម្ភោធលក់វីឡាកូនកាត់ដ៏ប្រណីតនេះ លោកណាវ៉ាត់ត្រា ក៏បានឲ្យដឹងដែរថា ក្នុងចំណោមផ្ទះសរុបទាំងជាង២០០ល្វែង បុរីរបស់លោកលក់អស់ជាង១០០ល្វែងហើយ ដោយក្រុមហ៊ុនវីឡាកូនកាត់ឡេងណាវ៉ាត់ត្រារបស់លោក នឹងបន្តបើកគម្រោងថ្មីនោះនៅក្បែរបន្ទាប់ទៀតក្នុងពេលខាងមុខ។លោកថា ក្នុងចំណោមវីឡាកូនកាត់របស់លោកចំនួនជាង១០០ល្វែងដែលនៅសល់លោកបានប្រកាសបញ្ចុះតម្លៃចំនួន៥ពាន់ដុល្លារ ភ្លាមៗសម្រាប់អតិថិជនរយៈពេល១០ថ្ងៃក្រោយពីលោកប្រកាសលក់នោះផងដែរ។ លោកថាខ្លួនប្រកាសលក់វីឡាកូនកាត់កម្ពស់២ជាន់ត្រឹមតែតម្លៃ២៧០០ទៅជាង៣ម៉ឺនប៉ុណ្ណោះ ដើម្បីជួយសម្រួលដល់អ្នកខ្វះខាតអោយមានលទ្ធភាពមានផ្ទះរស់នៅ ខណៈដែលបុរីរបស់លោកក៏ពង្រឹងគុណភាពជាចំបងបើទោះជាបានដាក់លក់ក្នុងតម្លៃធូរថ្លៃជាងគេក្ដី។

លោកណាវ៉ាត់ត្រា អះអាងថា បើទោះជាលោកមានសំណាងបានក្លាយជាម្ចាស់សំណង់បុរីដែលមានដើមទុនរហូតដល់រាប់លានដុល្លារ និងមានការរវល់ជាងមុនលើមុខជំនួញ ក៍លោកនៅតែប្រកាន់ជំហរផលិតរឿង និងផលិតបទចម្រៀងជាពិសេសគឺ Original Song ធ្វើអោយផលិតកម្ម Galaxy របស់លោកបន្តសកម្មភាពនៅក្នុងសិល្បៈនោះដែរ ដោយសារតែនោះគឺជាមុខជំនួញដែលលោកចូលចិត្តតាំងពីពេលដែលលោកនៅធ្វើជាពលករនៅក្នុងប្រទេសកូរ៉េ។ លោកមានគម្រោងផលិតរឿង និងបទចម្រៀងល្អបន្ថែមទៀត បើទោះជាការផលិតភាពយន្ត និងផលិតចម្រៀងកន្លងមក មិនអាចអោយលោកទទួលផលចំណេញណាមួយ។ លោកថាសិល្បៈគឺលោកស្រឡាញ់ ហើយលោកក៏មិនខ្វល់ពីការចំណាយនោះដែរ សំខាន់អោយលោកតែអាចផលិតរឿង និងបទចម្រៀងដែលមានគុណភាពដូចដែលមហាជនធ្លាប់បានទទួលស្គាល់គឺលោកអស់ចិត្តហើយ៕

RELATED ARTICLES