Thursday, November 28, 2024
Homeតារាខ្មែរពេជ្រ សោភា ថា "អ្នកយល់បានយល់!!! បញ្ញា សិទ្ធ មិនអាចស្រលាញ់សាន ស្រីឡៃ"

ពេជ្រ សោភា ថា “អ្នកយល់បានយល់!!! បញ្ញា សិទ្ធ មិនអាចស្រលាញ់សាន ស្រីឡៃ”

តារាចម្រៀង ពេជ្រ សោភា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានបញ្ចោញប្រតិកម្មខ្លាំងៗ ទៅនឹងពាក្យចចាមអារ៉ាមការរិះគន់ ពិសេសការចោទប្រកាន់ដោយគ្មានការពិត និងមិនសមហេតុផលមួយចំនួន ដែលបានកើតឡើង និងប៉ះពាល់ទៅដល់សពរបស់តារាចម្រៀងសាន ស្រីឡៃ អតីតកូនក្រុមរបស់នាង អំឡុងការប្រកួតកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ។

នៅក្នុងចំណោមពាក្យចោទប្រកាន់ជាច្រើន ពេជ្រ សោភា បានរំលេចរឿងមួយ ជុំវិញការចោទប្រកាន់ថា សាន ស្រីឡៃ ធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយតារាចម្រៀង បញ្ញា សិទ្ធ ឬបញ្ញា សិទ្ធ គឺជាជនទី៣ និងជាដើមហេតុនាំឱ្យកើតមានករណីឃាតកម្មលើសាន ស្រីឡៃ។

ពេជ្រ សោភា បានលើកឡើងថា “និយាយមួយទៀត រឿងជាមួយសិទ្ធ នេះ អ្នកណាមិនស្គាល់ អត់ស្រលាញ់ទេ វាមិនអាចទៅរួចទេ ជាមួយបញ្ញា សិទ្ធ នេះ រួចមកនិយាយថាគេថតរូបស្វីតៗអី ខ្ញុំនិយាយតែមួយម៉ាត់ទេ អ្នកយល់បានយល់ និយាយរួម ស្រីឡៃ ឯណាទៅស្រលាញ់គ្នា ជាមួយនឹង… សិទ្ធ ហ្នឹង គ្នាក៏អត់ស្រលាញ់ស្រីឡៃ ដែរ អ្នកណាក៏ដោយដែលទៅស្រលាញ់ស្រីឡៃ ដឹងហេតុអ្វីអត់ គឺគ្នាមានចរិតដូចខ្ញុំចឹង រលេក រលក់ ដូចកូនក្មេង អ្នកណាក៏ឱបដែរ តែមិនស្រួលដេញចាប់បងថ្លៃខ្ញុំពេញផ្ទះ ហើយបើប្រពន្ធគាត់ចេះប្រចណ្ឌៗងាប់… ចឹងបានថា អ្នកនិយាយ ភាសាហ្នឹងនិយាយឱ្យត្រូវ សិទ្ធ ហ្នឹងអត់ទេ មនុស្សស្រីអី អត់ទេ គេស្រលាញ់ដូចប្អូនចឹង…”។

RELATED ARTICLES