លោកបញ្ញា សិទ្ធ ក្រោយពីជួបព្យុះភ្លៀងព័ត៌មានកាលពីថ្មីៗនេះ ដោយត្រូវគេចោទប្រកាន់ថា លោកមានទំនាក់ទំនងស្នេហាជាមួយអ្នកនាងសាន ស្រីឡៃ ទើបធ្វើឲ្យស្វាមីរបស់ស្រីឡៃ ប្រចណ្ឌ រហូតដល់បាញ់សម្លាប់ប្រពន្ធនៅហាងកែសម្រស់មួយកន្លែង ជិតស្ថានីយទូរទស្សន៍អប្សរា ស្ថិតក្នុងខណ្ឌចំការមន។ ចំពោះការចោទប្រកាន់នេះបានធ្វើឲ្យលោកបញ្ញា សិទ្ធ ដេកមិនលក់បក់មិនល្ហើយ រហូតចេញវីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុកផង និងជួបសម្ភាសន៍ជាមួយសារព័ត៌មានផង ដើម្បីបដិសេធរឿងរ៉ាវដែលគេចោទប្រកាន់ខាងលើនេះ។
ដោយឡែកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លោកបញ្ញា សិទ្ធ បានបង្ហោះសារ ធ្វើឲ្យទស្សនិកជនមើលទៅអាណិតគ្រប់គ្នាថា “ឱជីវិតខ្ញុំអើយ ខ្ញុំរស់នៅម្នាក់ឯងជាង១២ឆ្នាំហើយនៅលើវិថីសិល្ប: តើពេលណាទើបអស់កម្មពារ អស់ពីរឿងមួយចូលរឿងមួយ ជាតិនេះតើខ្ញុំបានសាងបាបអីខ្លះ បានជារឿងទាំងអស់នេះធ្លាក់មកលើរូបខ្ញុំ ខ្ញុំហត់ហើយហត់គ្រប់យ៉ាង”៕\