Monday, December 23, 2024
Homeព័ត៌មានជាតិការ​បាន​២​ខែ បង​ប្រែ​ចិត្ត​ថ្មី ទាស់​ពាក្យ​សំដី​វាយ​អូន​បែក​ភ្នែក !

ការ​បាន​២​ខែ បង​ប្រែ​ចិត្ត​ថ្មី ទាស់​ពាក្យ​សំដី​វាយ​អូន​បែក​ភ្នែក !

ខេត្ដកណ្តាល៖ បុរសជាប្តីវាយស្ត្រីជាប្រពន្ធដោយដៃបណ្តាលឲ្យរងរបួសបែកភ្នែកចេញឈាម មើលទៅគួឲ្យរន្ធត់ចិត្ត បន្ទាប់ពីប្តី-ប្រពន្ធមួយគូរនេះរៀបមង្គលការបានរយៈពេលប្រមាណ២ខែ ហើយបានកើតមានជម្លោះពាក្យសំដីគ្នាគ្រាដែលជនដៃដល់ជាប្តីមានសភាពស្រវឹងស្រា ។ អំពើហិង្សាក្នុងគ្រួសារនេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ។

ប៉ូលិសព្រហ្មទណ្ឌស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនដៃដល់ជាប្តីដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ផ្លាយ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះឈ្មោះ វី ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសបែកភ្នែកខាងស្តាំហើមជាំ) ។ ទាំង២នាក់នេះបច្ចុប្បន្នរស់នៅក្នុងភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប៉ូលិសបន្តថា ជនដៃដល់និងស្ត្រីរងគ្រោះខាងលើនេះបានចាប់ដៃគ្នាជាប្តីប្រពន្ធទើបបានរយៈពេលប្រមាណ២ខែប៉ុណ្ណោះ ។ លុះមកដល់ស្ត្រីទី២៥ ខែកក្កដា ឆ្នាំ២០១៦ ជនល្មើសជាប្តីបានបបួលស្ត្រីជាប្រពន្ធទៅលេងផ្ទះឪពុកធម៌ឈ្មោះ ម៉ុល នៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។ ពេលទៅដល់ផ្ទះលោកឪពុកធម៌ប្តីប្រពន្ធ២នាក់នេះ បានស្នាក់នៅទីនោះរយៈពេល២យប់ រហូតដល់រសៀលថ្ងៃទី២៧ ខែ/ឆ្នាំដដែលជនដៃដល់ជាប្តីមានសភាពស្រវឹងស្រា បានបបួលស្ត្រីរងគ្រោះទៅលេងផ្ទះឪពុកម្តាយបង្កើតរបស់ខ្លួនបន្តទៀត ។

dsdfgfsd
ស្រ្ដីជាប្រពន្ធបែកភ្នែក មកដាក់ពាក្យបណ្ដឹង

ប៉ូលិសបន្តទៀតថា ដោយឃើញបុរសជាប្តីមានសភាពស្រវឹងខ្លាចជិះម៉ូតូជួបគ្រោះថ្នាក់ ស្ត្រីជាប្រពន្ធបានប្រកែកមិនព្រមទៅតាមការបបួល ជាហេតុធ្វើឲ្យបុរសជាប្តីកើតក្តីខឹងសម្បាយ៉ាងខ្លាំង ស្រែកឡូឡាបង្កជម្លោះជាមួយស្ត្រីរងគ្រោះរហូតឈានដល់ប្រើអំពើហិង្សាចាប់បោចសក់ស្ត្រីជាប្រពន្ធអូសចូលទៅក្នុងផ្ទះឪពុកធម៌វាយជាច្រើនដៃ បណ្តាលឲ្យរងរបួសបែកភ្នែកខាងស្តាំហើមជាំ និងមានឈាមហូរមើលទៅគួឲ្យរន្ធត់ ទើបមានសមត្ថកិច្ចប៉ូលិសចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់តែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចប៉ូលិសមូលដ្ឋានចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯស្ត្រីជាប្រពន្ធត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាលផងដែរ ។

សិលា

RELATED ARTICLES