Monday, January 20, 2025
Homeសន្ដិសុខសង្គមអត់លុយថតស្កេនខួរក្បាល បែរជាទៅឆក់ទូរស័ព្ទ ត្រូវប្រជាពលរដ្ឋ...

អត់លុយថតស្កេនខួរក្បាល បែរជាទៅឆក់ទូរស័ព្ទ ត្រូវប្រជាពលរដ្ឋ…

ភ្នំពេញ : បុរសជនសង្ស័យម្នាក់អត់លុយទៅពេទ្យថតស្កេនខួរក្បាល ហើយដាច់ចិត្តជិះម៉ូតូដើរលេងនៅកោះពេជ្រ ក៏ប្រទះឃើញនារីរងគ្រោះឈរនិយាយទូរស័ព្ទ ឆ្លៀតអាកាសល្អចុះពីលើម៉ូតូទៅឆក់ តែរត់គេចមិនរួច ក៏ត្រូវប្រជាពលរដ្ឋស្វាគមន៍របួសបែកក្បាល រួចសន្តិសុខកោះពេជ្រចាប់ប្រគល់អោយសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចជាប់ស្ពានឥន្ឋូកោះពេជ្រ ក្រុម៧៨ ស្ថិត១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ គន់ ណារី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកលក់សំលៀកបំពាក់នៅផ្សាររាត្រីកោះពេជ្រ ស្នាក់នៅហាងលក់សំលៀកបំពាក់ មានស្រុកកំណើតនៅភូមិតារៀប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចពេលមកដាក់ពាក្យបណ្ដឹងថា ដោយមុនកើតហេតុគាត់២នាក់មិត្តភក្តិស្រីបានឈរនៅក្បែរហាងនិយាយទូរស័ព្ទ ស្រាប់មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ឈប់ម៉ូតូហើយដើរមកជិតគាត់ សួរនាំថា ហាងលក់សំលៀកបំពាក់ម៉ោងប៉ុន្មានបើក ហើយគាត់ក៏ឆ្លើយប្រាប់ថា រសៀលបន្តិច ហើយភ្លេចខ្លួនក៏បុរសជនសង្ស័យឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន៥ គាត់ទៅបាត់ និងឡើងជិះម៉ូតូរត់គេច ហើយរូបគាត់ស្រែឆាឡា និងប្រាប់សន្តិសុខជួយស្ទាក់ចាប់ផង រួចប្រហែល៥នាទីក៏សន្តិសុខមកប្រាប់ថា ចាប់បានចោរឆក់ទូរស័ព្ទរួចសន្តិសុខក៏នាំមកនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីដាក់បណ្ដឹង ។

ជនសង្ស័យមានឈ្មោះ ភុន អ៊ាក់ ភេទប្រុស អាយុ២៩ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់បន្ទប់ជួលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃម្នាស់ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់អ្នកយកពត៍មានថា ដោយមុនកើតហេតុគាត់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជន មានអាការ:ឈឺក្បាលមិនបាត់សោះ ក្រោយមកលោកគ្រូពេទ្យប្រាប់ថា ទាល់តែទៅថតស្កេនកាំរស្មីអិុច ទើបដឹងថា ខួរក្បាលមានបញ្ហាអ្វី ហើយក៏ចេញពីមន្ទីរពេទ្យ រួចក៏គិតក្នុងចិត្តថា មិនដឹងទៅរកលុយឯណា បើក្នុងហោប៉ាវខោមានតែ៨០ដុល្លារសហរដ្ឋអាមេរិក និងលុយខ្មែរ៣មឺុនរៀលទើបគ្រប់ ក៏ជិះម៉ូតូមកដល់កោះពេជ្រក៏ប្រទះឃើញក្មេងស្រី២នាក់ ម្នាក់ឈរនិយាយទូរស័ព្ទក្រឡេកមើលឆ្វេងស្ដាំ គ្មានមនុស្សក៏ចុះពីលើម៉ូតូ ហើយបន្លំនិយាយលេង រួចក្មេងស្រីភ្លេចខ្លួនក៏ឆក់ទូរស័ព្ទម៉ាកអាយហ្វូន៥ ហើយក៏រត់ឡើងម៉ូតូគោលបំណាងរត់គេចខ្លួន តែត្រូវផ្អើលដល់សន្តិសុខដេញចាប់ និងប្រជាពលរដ្ឋជិះម៉ូតូដេញតាមពីក្រោយ ហើយក៏ភ័យពេកជិះម៉ូតូទៅបុកបារាស់របស់សន្តិសុខកោះពេជ្រ ហើយក៏ត្រូវប្រជាពលរដ្ឋចាប់វ៉ៃ បណ្ដាលបែកក្បាលទើបសន្តិសុខឃាត់យកមកអោយសមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចបានប្រាប់ថា ដោយសន្តិសុខក្នុងកោះពេជ្របានចាប់បុរសជនសង្ស័យជិះម៉ូតូចូលក្នុងបរិវេណ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីលក់សំលៀកបំពាក់ ហើយផ្អើលឆោឡោ ក៏ដេញឃាត់បានចំងាយប្រហែល១គីឡូ តែត្រូវប្រជាពលរដ្ឋដេញចាប់ខឹងទប់កំហឹងមិនបានវ៉ៃបណ្ដាលអោយបែកក្បាល រួចកក៏សមត្ថកិច្ចយើងនាំទៅមន្ទីរពេទលាងរបួសចេញ ហើយចាំសាកសួរនាំតាមក្រោយ ។

សមត្ថកិច្ចបានបន្តថា ក្រោយពីនាំជនសង្ស័យទៅព្យាបាលដេររបួស រួចក៏បានសារភាពខ្លួនបានឆក់ទូរស័ព្ទម៉ាកអាយហ្វូន៥ របស់ក្មេងស្រីជនរងគ្រោះពិតប្រាកដមែន ក្រោយមកក៏បានទទួលបណ្ដឹងពីក្មេងស្រី និងធ្វើការដកហូតវត្ថុតាង មានទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៍ស ជារបស់ជនរងគ្រោះ និងទូរស័ព្ទដៃម៉ាក HUAWEI ពណ៍មាស ចំនួន១គ្រឿង និងលុយ៨០ដុល្លារនិងលុយ៣មឺុនរៀល រួមនិងម៉ូតូឌ្រីមសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំ ១A-០១៥៩ របស់ជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមផ្លូវច្បាប់ ៕

RELATED ARTICLES