សង្វៀនបញ្ជល់មាន់មួយកន្លែង ត្រូវកម្លាំងកងរាជអាវុធហត្ថ បង្រាបនិងដកហូតសម្ភារៈមួយចំនួនដែលកន្លងមក ចាប់បានតែសម្បកទឹកសុទ្ធ និងកៅអីជរ័ ៤ ឬ៥ ប៉ុណ្ណោះ។
មន្ត្រីអាវុធហត្ថមួយរូប បានអោយដឹងថា ក្រោយទទួលបានបទបញ្ជាពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ លោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាកំលាំងជំនាញមន្ទីរយុត្តិធម៏ខេត្ត សហការជាមួយកំលាំងមូលដ្ឋានអាវុធហត្ថស្រុកចំការលើ បានចុះបង្រ្កាប កន្លែងជល់មាន់ បាញ់អាប៉ោង ១កន្លែង ដែលស្ថិតនៅចំណុច ភូមិពង្រែងស ឃុំស្ពឺ ស្រុកចំកាលើ ខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រតិបត្តិការបង្រាបនេះ សមត្ថកិច្ចបានជាឃាត់ខ្លួនជនញៀនល្បែងបានចំនួន 04 នាក់ និងដកហូតវត្ថុតាងចាប់យករួមមាន ៈ
-ម៉ូតូចំនួន 16 គ្រឿង
-មេអាប៉ោង ចំនួន 01
-មាន់ចំនួន 01ក្បាល
-ជញ្ជីងសំរាប់ថ្លឹងមាន់ចំនួន 01
-ស៊ុមដែកចំនួន 13
-ហាន់តោចំនួន 01
-ចានអាប៉ោងចំនួន 01សំរាប់
-តុចំនួន 01
-កៅអីចំនួន 45
-លុយចំនួន 10មុឺនរៀល
ប្រជាពលរដ្ឋ បានសម្តែងសេចក្តីត្រេកអរចំពោះចំណាត់ការរបស់លោក កួច ចំរើន អភិបាល ខេត្តកំពង់ចាម ដែលតែងតែដឹកនាំបញ្ជាកិច្ចប្រតិបត្តិការបានល្អ និងមានប្រសិទ្ធិភាព ពិសេស កងកម្លាំងរាជអាវុធហត្ថ ដែលខិតខំបំពេញភារកិច្ចបានល្អ។
កន្លងមកគេធ្លាប់ឃើញកម្លាំងនគរបាលចុះបង្រាបម្តងៗ តែចាប់បានតែសម្បកដបទឹកសុទ្ធ រាប់រយដប និងកៅអីជរ័ រួមជាមួយដំបូលតង់ យកមកដុតបង្ហាញស្នាដៃតែប៉ុណ្ណោះ។ រីឯអ្នកលេង និងម៉ូតូនៅក្បែរសង្វៀន មិនដែលចាប់បានទ្បើយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីនៃច្បាប់៕