តារាភាពយន្តជើងចាស់តែនៅរក្សាតំណែងបានល្អក្នុងភាពយន្តដែលសម្តែងគ្រប់រសជាតិ លោក ទេព រិន្ទដារ៉ូ បានលេចមុខក្នុងស្ពតផលិតកម្មថ្មីរបស់ភេសជ្ជៈអាយស៍ប៊ឺក (Iceberg) ដែលនាំ ចូលមកពីប្រទេសថៃ។ តារាភាពយន្តល្បីល្បាញជាង២ទសវត្សរ៍ លោកទេព រិន្ទដារ៉ូ ក៏បានលេច មុខក្នុងកម្មវិធីសម្ពោធភេសជ្ជៈ Iceberg កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ដែលកម្មវិធីនេះរៀបចំនៅសណ្ឋាគារជូលីណា រាជធានីភ្នំពេញ។ ក្រៅពីលោកទេព រិន្ទដារ៉ូ នោះក៏មានតារាស្ពតពាណិជ្ជកម្មដែលថតជាមួយលោកបានចូលរួមផងដែរ ដូចជា កញ្ញាខ្លឹម ស្រីគា ដែលជា Miss Grand Cambodia, លោកហូ ប៉ូសេង, លោកភារុណ និងក្រុម Freshie Girls និង Freshie Boys ជាច្រើនរូបផងដែរ ដែលចូលរួមដើរបង្ហាញម៉ូដភេសជ្ជៈអាយស៍ប៊ឺក ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យបានស្គាល់កាន់តែច្បាស់ពីផលិតផលដ៏ល្បីនាំចូលមកពីថៃនេះ។
តាមព័ត៌មានបានឱ្យដឹងថា លោកទេព រិន្ទ ដារ៉ូ បានថតស្ពតពាណិជ្ជកម្មឱ្យភេសជ្ជៈអាយស៍ប៊ឺក នេះ ដោយមានការចុះកុងត្រារយៈពេល១ឆ្នាំ ជាមួយតម្លៃខ្លួនខ្ពស់ម៉ឺនដុល្លារទៀតផង ព្រោះ លោកមិនអាចថតស្ពតភេសជ្ជៈឱ្យផលិតផលផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលបានឡើយ។
តារាភាពយន្តជើងចាស់តែនៅរីកគ្រប់រដូវ រូបនេះ និយាយដោយសប្បាយរីករាយថា “ខ្ញុំថត ស្ពតឱ្យអាយស៍ប៊ឺកនេះ គឺថតនៅស្រុកខ្មែរទេ ហើយពិតជាមានការកុងត្រារយៈពេល១ឆ្នាំមែន តែខ្ញុំសូមមិនប្រាប់ថា បានតម្លៃខ្លួនប៉ុន្មានទេ។ ខ្ញុំមិនអាចថតស្ពតឱ្យផលិតប្រហាក់ប្រហែលគ្នា បានទេ តែអាចថតឱ្យផលិតផលផ្សេងៗបានធម្មតា។ នេះជាលើកទី១សម្រាប់ខ្ញុំ ក្នុងការថតស្ពតឱ្យភេសជ្ជៈមកពីថៃនេះ”។
ក្រៅពីមានការចូលរួមអបអរសាទរពីតារាជើងចាស់ និងជំនាន់ថ្មី សម្រាប់ថ្ងៃសម្ពោធអាយស៍ ប៊ឺក នេះ ក៏មានការចូលរួមពីឯកឧត្តមរ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកសាស្ត្រាចារ្យសនថេប សនថង និងបុត្រី គឺលោកស្រីមុយ សាឡិឡាផន ដែលជាអ្នកស្រាវ ជ្រាវអាហារបំប៉នរូបមន្តថ្មីអាយស៍ប៊ឺក នេះផងដែរ។
លោកសាស្ត្រាចារ្យសនថេប សនថង បានថ្លែងថា “ផលិតផលអាហាបំប៉នអាយស៍ប៊ឺក ជាអាហារបំប៉នដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ហើយកម្រិតនៃការលក់បានជាង២០០លានបាត ហើយត្រូវបានដាក់លក់ក្នុងហាងទំនើបៗ នៅប្រទេសថៃ ដូចជាហាង Watson និង Top Market ថែមទាំងមានសាខាចែកចាយទាំងអស់ ជាង៥០០សាខា នៅទូទាំងប្រទេសថៃ។ អាយស៍ ប៊ឺត ប្រភេទគ្រាប់ដែលមានគុណភាពខ្ពស់ផ្សំឡើងពីការបញ្ចូលគ្នារវាងថ្នាំបុរាណថៃនិងកំពូលថ្នាំបុរាណលំដាប់ថ្នាក់ពិភពលោក។ សារធាតុដែលមានតម្លៃដ៏អស្ចារ្យតាំងថាំងឆាវដែលជាកំពូលថ្នាំបុរាណមកពីដងភ្នំទីបេ ដែលមានតម្លៃជាង៣លានបាតក្នុង១គីឡូក្រាម ព្រមទាំងថ្នាំបុរាណ យ៉ិនស៊ិនកូរ៉េ ផ្សិតលិញជឺ និងសារធាតុផ្សំសំខាន់ៗផ្សេងៗទៀត”។
លោកទេព រិន្ទដារ៉ូ, ហូ ប៉ូសេង, កញ្ញាខ្លឹម ស្រីគា, ពិធីការិនីថន លក្ខិណា និងក្រុម Freshie ដ៏ស្រស់ស្អាតបានសម្តែងការរីករាយចំពោះការកាត់ខ្សែបូសម្ពោធជាផ្លូវការសម្រាប់វត្តមានភេសជ្ជៈអាយស៍ប៊ឺត មកលើទីផ្សារប្រទេសកម្ពុជានាពេលនេះ ដែលជាការបញ្ជាក់ថា កម្ពុជាបានបើកទ្វាជាចំហរសម្រាប់អ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិដែលមករកស៊ីស្របច្បាប់នៅទីផ្សារសេរីរបស់កម្ពុជា។
ឯកឧត្តមរ័ត្ន ស៊្រាង មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានប្រសាសន៍ថា “ការបើកសម្ពោធភេសជ្ជៈអាយស៍ប៊ឺកនៅប្រទេសកម្ពុជានាឱកាសនេះ គឺជាសក្ខីភាពជាក់ស្តែងសម្រាប់ការវាយតម្លៃឱ្យឃើញកាន់តែច្បាស់ពីការរីកចម្រើនថ្មីៗថែមទៀតរបស់ប្រទេសកម្ពុជា និងបរិបទនៃកំណើនសេដ្ឋកិច្ចជាតិដែលមានប្រភពពីការចូលរួមជាចាំបាច់វិស័យធុរកិច្ច ឯកជន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកវិនិយោគគិនជាតិ និងអន្តរជាតិដែលមកបណ្តាក់ទុននៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងចូលរួមប្រកួតប្រជែងបន្ថែមទៀតលើគុណភាពរបស់ភេសជ្ជៈអាយស៍ប៊ឺក ឱ្យកាន់តែល្អឈានមុខគេ ក៏ដូចជាផ្តល់នូវការងារដល់ប្រជាជនកម្ពុជា បន្ថែមទៀតផងដែរ”។
លោកទេព រិន្ទដារ៉ូ លេចធ្លោខ្លាំងគឺភាពយន្តចុងក្រោយរឿង “ហ្លួងព្រះស្តេចកន” សម្តែងជាតួស្តេចស្រីសុគន្ធបទ ដែលដឹកនាំដោយឯកឧត្តមម៉ៅ អាយុទ្ធ និងជាការវិនិយោគទុន២លាន ដុល្លារ របស់លោកឧកញ៉ាលី យ៉ុងផាត់។ តាមអ្នកដឹកនាំសម្តែងភាពយន្តបានឱ្យដឹងថា ទេព រិន្ទ ដារ៉ូ ដែលមានវ័យជាង៥០ឆ្នាំទៅហើយនោះ គឺនៅតែមានតម្លៃខ្លួនខ្ពស់ដដែលទាំងការថតសម្តែងរឿងដុំរឿងភាគ និងស្ពតពាណិជ្ជកម្មផ្សេងៗទៀត។ តារាភាពយន្តជើងចាស់រូបនេះត្រូវបានគេបង្ហើបថា លោកស៊ីថ្លៃការថតកុន១ថ្ងៃជាង ៣០០ដុល្លារឯណោះ ហើយផលិតកម្មជាច្រើន នៅតែត្រូវការលោកជានិច្ច ទើបគេផ្តល់រហស្សនាមឱ្យលោកដារ៉ូ ដែលមិនព្រមយកប្រពន្ធនោះថា “តារាផ្ការីកគ្រប់រដូវ”៕