ទូរស័ព្ទ Nokia ជំនាន់ថ្មីដំបូងបង្អស់ដែលបំពាក់មុខងារពិសេសជាមួយនឹងអុបទិក ZEISS បង្ហាញពីទិដ្ឋភាព២ក្នុងពេលជាមួយគ្នា ដោយការ Live ផ្ទាល់ជាមួយបច្ចេកវិទ្យា Dual-Sight ព្រមទាំងភ្ជាប់មកជាមួយនូវ Nokia OZO spatial 360o audio
ប្រទេសកម្ពុជា ថ្ងៃទី27 ខែតុលា ឆ្នាំ2017 – HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បាននាំមកជូននូវស្មាតហ្វូនស៊េរីថ្មី គឺ Nokia 8 ដែលជាទូរសព្ទ័មានមុខងារ និងសមត្ថភាពខ្ពស់ រួមផ្សំនឹងរូបរាងរចនាឡើងយ៉ាងស្រស់ស្អាត ពោរពេញដោយភាពច្នៃប្រឌិត សម្រាប់អ្នកចូលចិត្តលេងបណ្តាញសង្គម។ Nokia 8 គឺជាស្មាតហ្វូន បំពាក់នូវមុខងារ 3យ៉ាង មុនគេបង្អស់លើពិភពលោក ក្នុងនោះរួមមាន ការសហការជាលើកដំបូងជាមួយក្រុមហ៊ុន ZEISS ក្នុងការផលិតកញ្ចក់កាមេរ៉ាអុបទិកដែលល្អដាច់គេ។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំងសំបកអាលុយមីញ៉ូមដ៏ទាន់សម័យទាំងអស់នេះ ធ្វើឲ្យ Nokia 8 ក្លាយជាទូរស័ព្ទនាំមុខគេ ក្នុងចំណោមស៊េរីទូរសព្ទ័ Nokia ទាំងអស់ដែលបានផលិតឡើង។
លើសពី Selfie គឺ #Bothie : Nokia 8 បាននាំមកនូវបច្ចេកវិទ្យាថតវីដេអូ Dual-Sight មុនគេបង្អស់ ដែលអាចឲ្យអ្នកប្រើប្រាស់ Live ផ្ទាល់រាល់សកម្មភាពជាក់ស្ដែងចូលក្នុងបណ្ដាញសង្គមនានា ដូចជា Facebook និង YouTube ផងដែរ។ បច្ចេកវិទ្យា Dual-Sight អាចឲ្យអ្នកប្រើប្រាស់ផ្ដិតយករូបភាព ឬវីដេអូ បានពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងពេលតែមួយ ដោយសកម្មភាពទាំងពីរនោះនឹងចេញជាផ្ទាំងរូបភាពពីរផ្គុំចូលគ្នានៅលើកញ្ចក់អេក្រង់ដ៏ល្អប្រណីត។ ជាមួយនិងការចុចប៊ូតុងតែម្តង ទូរសព្ទ័ Nokia 8 ដែលជាទូរសព្ទ័ដំបូងគេក្នុងលោកដែលមានសមត្ថភាព Live ផ្ទាល់ បានផ្តល់នូវបទពិសោធន៏ដ៏សំបូរបែប និងប្លែកអស្ចារ្យដល់អ្នកដែលចូលចិត្តបង្កើតនូវអនុស្សាវរីយ៍ពិសេសៗជាមួយនឹងកាមេរ៉ាទូរសព្ទ័។ ដោយគ្រាន់តែអ្នកប្រើម្រាមដៃប៉ះអេក្រង់តែប៉ុណ្ណោះ រូបភាពដ៏អស្ចារ្យមួយនោះនឹងត្រូវបានផ្តិតទុកក្នុងទូរសព្ទ័ Nokia 8 របស់អ្នក។
Nokia 8 ក៏ជាស្មាតហ្វូនដំបូងគេដែលបំពាក់នូវសំឡេង Nokia OZO Audio ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបច្ជេកវិទ្យាទំនើបដែលមាននៅក្នុងដៃរបស់អ្នកប្រើប្រាស់។ សំឡេង OZO spatial 360° ផ្តល់នូវសំឡេងដែលលាន់ឮរងំជាមួយវីដេអូកម្រិត 4K។ ប្រព័ន្ធស្រូបសំឡេង 360° audio ទំនើបចុងក្រោយរបស់ស្មាតហ្វូន Nokia 8 នឹងធ្វើឲ្យអ្នកប្រាកដថារាល់ការទស្សនាវីដេអូនៅក្នុងស្មាតហ្វូនរបស់អ្នក ធ្វើឲ្យអនុស្សាវរីយទាំងឡាយរបស់អ្នកនៅតែរស់រវើកជានិច្ច។
ជាមួយនឹងកម្រាស់គែមត្រឹមតែ4.6mm និងកម្រាស់ស្តើងជាមធ្យមត្រឹមតែ 7.3mm ទូរសព្ទ័ Nokia 8 ដែលមានសំបករលើបរលោង គឺត្រូវបានគេផលិត និងក្រឡឹងចេញពីដុំលោហះធាតុអាលុយមីញ៉ូមស៊េរី 6000 មួយដុំហើយការរចនារបស់វាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ដោយឆ្លងកាត់ដំណាក់កាលទាំង40នៃការផលិត ដែលរួមមានការកែច្នៃ និងការដុសខាត់ផ្សេងៗ។ ស្មានហ្វូនដែលនាំមុខគេនេះ បំពាក់នូវកញ្ចក់អេក្រង់ភ្លឺថ្លា ឆ្លងកាត់ដំណាក់កាលផលិតកម្មរយៈពេលជាង 20ម៉ោង ដើម្បីទទួលបានរូបរាងដ៏ប្រណីត។ ការផលិតប្រកបដោយភាពល្អិតល្អន់និងយកចិត្តទុកដាក់ខ្ពស់នេះ គឺធ្វើឲ្យស្មាតហ្វូនដ៏មានអនុភាពដែលបំពាក់ដោយ CPU SnapdragonTM 835 Mobile នឹងដំណើរការកាន់តែខ្លាំងជាងមុន និងមានរយៈពេលយូរជាងមុន។ ជាមួយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតដែលមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំខែ ទូរសព្ទ័ Nokia 8 នឹងផ្តល់ជូនអ្នកនូវបទពិសោធនៃការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android យ៉ាងពិតប្រាកដ។
លើសពី Selfie គឺ #Bothie
រាល់រឿងរ៉ាវទាំងអស់តែងមានទិដ្ធភាពពីរ ដូច្នេះហើយទើប Nokia 8 ត្រូវបានរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់អាចបង្កើត និងចែករំលែកនូវទិដ្ធភាពទាំងសងខាងបានជាមួយមុខងារ Dual-Sight។ លើសពីនេះទៀត Nokia 8 ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន HMD Global ដែលមានបំពាក់នូវកាមេរ៉ាកញ្ចក់អុបទិក ZEISS optics ធ្វើឲ្យកាមេរ៉ាខាងមុខ និងខាងក្រោយរបស់ខ្លួនអាចថតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកដែលមិនធ្លាប់មានពីមុនមក។ អ្នកប្រើប្រាស់អាចបង្ហោះរូបភាពនិងវីដេអូបង្កប់ដោយភាពច្នៃប្រឌិតរបស់ពួកគេលើបណ្តាញសង្គមនានាជាមួយនឹងមុខងារ Bothie ។ អ្នកប្រើប្រាស់ក៏អាចរក្សារូបភាពនិងវីដេអូទុកនៅក្នុង Google Photos ដោយគ្មានដែនកំណត់ផងដែរ។
លោក Juho Sarvikas ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global មានប្រសាសន៍ថា ” យើងដឹងថាអ្នកប្រើប្រាស់កំពុងបង្កើត និងចែករំលែករូបភាព Live ផ្ទាល់ ហើយរូបភាព និងវីដេអូ រាប់លានត្រូវបានចែករំលែករៀងរាល់នាទីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំងនោះត្រូវបានបំផុសគំនិត ដោយមាតិកាដែលពួកគេប្រើប្រាស់ ហើយពួកគេក៏កំពុងតែស្វែងរកមធ្យោបាយថ្មីៗដើម្បីបង្កើតមាតិកាប្លែកៗ ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកទាំងនោះហើយ ដែលបានបំផុសគំនិតឱ្យយើងបង្កើតឡើងនូវស្មាតហ្វូន ដែលមានមុខងារ និងតុល្យភាពនៃការរចនាដ៏ល្អឥតខ្ចោះ បទពិសោធប្លែកភ្នែក និងដំណើរការដ៏អស្ចារ្យ ”។
ប្រព័ន្ធប្រតិបត្តិការ Android ដំណើរការល្អឥតខ្ចោះ
ទូរសព្ទ័ Nokia តែងតែផ្តល់ជូននូវបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ នឹងមិនបណ្ដោយឲ្យកម្មវិធីដែលមិនចាំបាច់ណាមួយមកពន្យឺតដំណើរស្មាតហ្វូនរបស់អ្នកឡើយ។ Nokia 8 បញ្ចូលគ្នារវាងប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ និងវិស្វកម្មពោរពេញដោយការច្នៃប្រឌិត បង្កើតបាននូវសក្តានុពលពេញលេញនៃប្រតិបត្តិករ SnapdragonTM 835។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាព សុវត្ថិភាពប្រចាំខែ Nokia 8 ស្មាតហ្វូន តែងតែមានសុវត្ថិភាព និងទាន់សម័យកាលជានិច្ច។ Nokia 8 ត្រូវបានធានាសុវត្ថិភាព ជាមួយនឹងការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ biometric ផ្តល់ជូននូវសុវត្ថិភាពកាន់តែខ្លាំង ធ្វើឱ្យស្មាតហ្វូនមួយនេះជាដៃគូដ៏សមស្របដែលអ្នកត្រូវការ។
Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រម៉ៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន ទូរសព្ទ័អិនចុចពិល (Nokia 105) លេខទូរស័ព្ទ Smart ពិសេសតម្លៃ129 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សំរាប់ 24 សប្តាហ៏៕