ភ្នំពេញ : នារី៣នាក់នាក់ក្នុងចំណោម១នាក់ មានអាការ:ខ្សោយស្លេកស្លាំង ហើយមិត្តភ័ក្តិ និងសន្តិសុខនាំចេញពីមណ្ឌលកំសាន្តរ៉ក ទៅសម្រាកនៅផ្ទះសំណាក់ ក្រោយមកសន្លប់បាត់មាត់បាត់ក រួចក៏នាំគ្នាដាក់រឺុកម៉កម៉ូតូ យកមកដល់មន្ទីរពេទ្យកាល់ម៉ែត្រ ក៏ស្លាប់។
ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យសព កាលវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ តាមផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានប្រាប់ថាសពមានឈ្មោះ ប៊ូ សុភី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ នៅស្រុកក្រែក ខេត្តត្បូងឃ្មុំ មានស្រុកកំណើតនៅភូមិកោះទាវ ឃុំកោះសំពូន ស្រុកកោះធំ ខេត្តកណ្ដាលបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីក្រុមគ្រូពេទ្យសង្រ្គោះអស់លទ្ធភាព ៕