Monday, January 20, 2025
Homeសន្ដិសុខសង្គមយុវជនឈាមរាវ! ចាប់រំលោភក្មេងស្រី រួចយកដុំឥដ្ឋវ៉ៃសម្លាប់បំបិទមាត់

យុវជនឈាមរាវ! ចាប់រំលោភក្មេងស្រី រួចយកដុំឥដ្ឋវ៉ៃសម្លាប់បំបិទមាត់

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ឃើញក្មេងស្រីជិះកង់តែម្នាក់ឯង ដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចេញទៅស្ទាក់ចាប់អូសដៃក្មេងស្រីចូលទៅក្នុងដីឡូត៍មួយកន្លែង ចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច បន្ទាប់មកក៏យកដុំថ្ម (ឥដ្ឋតាន់) វាយសន្ធាប់ក្បាល និងមុខក្មេងស្រីរងគ្រោះប៉ងសម្លាប់បំបិទមាត់ បណ្តាលឱ្យក្មេងស្រីរងគ្រោះទទួលរងរបួសយ៉ាងធ្ងន់។

ករណីរំលោភសេពសន្ថវៈក្មេងស្រី រួចប៉ុនប៉ងសម្លាប់បំបិទមាត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ទំនេរមួយកន្លែង តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រី រួចវាយប៉ងសម្លាប់បំបិទមាត់ មានឈ្មោះញ៉ នាង អាយុ២២ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ តាមបណ្តោយផ្លូវលំភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ល.ហ អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កម្លាំងផ្នែកនគរបាលយុត្តិធម៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះញ៉ នាង ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស (រំលោភសេពសន្ថវៈរួចវាយប៉ុនប៉ងសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ កំពុងជិះកង់តែម្នាក់ឯងតាមផ្លូវលំស្ងាត់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេច មុខជនសង្ស័យខាងលើ ចេញមកស្ទាក់ផ្លូវ រួចអូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងដីឡូត៍ទំនេរមួយកន្លែង ហើយក៏បានធ្វើសកម្មភាព ចាប់សម្រាតខោក្មេងស្រីរងគ្រោះចេញ បន្ទាប់មកក៏បានចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេច។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរំលោភក្មេងស្រីបានស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យបានបែកគំនិតប៉ងសម្លាប់ក្មេងស្រីរងគ្រោះចោល ដើម្បីបំបិទមាត់ និងកុំឱ្យមានរឿងរ៉ាវដល់ខ្លួនជាប់ទោសទណ្ឌ។ ភ្លាមនោះ ជនសង្ស័យខាងលើក៏បានទាញដុំថ្ម (ឥដ្ឋតាន់) មកវាយទៅលើក្បាលក្មេងស្រីរងគ្រោះ បណ្តាលឱ្យបែកហូរឈាមយ៉ាងខ្លាំង និងថែមទាំងវាយសំពងបន្ថែមទៅលើផ្ទៃមុខក្មេងស្រីរងគ្រោះបន្ថែមទៀត បណ្តាលឱ្យក្មេងស្រីរងគ្រោះ ទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យគន្ធបុប្ផា។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ និងបានរកឃើញវត្ថុតាង ដែលបន្សល់នៅកន្លែងកើតហេតុ រួមមានស្បែក ជើងផ្ទាត់ជ័រពណ៌ខ្មៅ ចំនួន១គូស្បែកជើងស៊ករបស់ក្មេងស្រីរងគ្រោះ ឆ្នូតពណ៌ស លាយខ្មៅ ១ចំហៀង ខោជើងខ្លី១ និងខោទ្រនាប់ក្មេងស្រីរងគ្រោះ១ ដុំឥដ្ឋប្រឡាក់ឈាមចំនួន២ដុំ សំបកបាវស៊ីម៉ងត៍ប្រឡាក់ឈាមចំនួន១ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបន្ថែមថា បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះញ៉ នាង ដល់កន្លែងស្នាក់នៅ និងបាននាំយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញ៉ នាង បានព្យាយាមឆ្លើយបដិសេធថា រូបគេមិនបានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះនោះទេ ហើយមូលហេតុដែលរូបគេវាយក្មេងស្រីរងគ្រោះឱ្យរបួស ព្រោះតែខឹងរឿងក្មេងស្រីរងគ្រោះដើរនិយាយដើមរូបគេថា រូបគេដើរតែស្រលាញ់ស្រី។

ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ រូបគេបានឃើញក្មេងស្រី កំពុងជិះកង់តែម្នាក់ឯង ទើបរូបគេបានចាប់ដៃក្មេងស្រីចូលក្នុងដីឡូត៍មួយកន្លែងហើយបានយកដុំឥដ្ឋយកទៅវ៉ៃលើក្មេងស្រីរងគ្រោះ ចំនួន៤ដុំឥដ្ឋ បណ្តាលឱ្យក្មេងស្រីសន្លប់ពេលនោះដែរ រូបគេស្មានថា ក្មេងស្រីរងគ្រោះស្លាប់បាត់ហើយ ក៏បានធ្វើសកម្មភាពស្រាតខោ និងបានយកម្រាមដៃលូកចូលប្រភេទក្មេងស្រីនោះ ក្រោយមកស្រាប់តែមានសមត្ថកិច្ចទៅឃាត់រូបគេយកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។ ប៉ុន្តែក្រោយមក បើទោះជាជនសង្ស័យខាងលើ បានព្យាយាមឆ្លើយដោះសារ យករួចខ្លួនយ៉ាងណាក្តី ប៉ុន្តែដោយផ្អែកលើវត្ថុតាងនានា នៅនឹងកន្លែងកើតហេតុ បានបញ្ជាក់យ៉ាងច្បាស់ថា ជនសង្ស័យពិតជាបានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះរួចព្យាយាមសម្លាប់ក្មេងស្រីបំបិទមាត់ប្រាកដមែន។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក ក្មេងស្រីរងគ្រោះមិនដឹងថា មានវាសនាយ៉ាងណានោះទេ ខណៈដែលស្ថានភាពរបួសហាក់មានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ហើយពេលនេះកំពុងស្ថិតក្រោមការជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ៕​

RELATED ARTICLES