ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូបានស្គាល់គ្នាតាមហ្វេសប៊ុកអស់រយៈពេល៦ខែមកហើយ លុះមកដល់ថ្ងៃបុណ្យអុំទូក ក៏ណាត់ជួបគ្នាដើរលេង រួចក៏ត្រូវរ៉ូវគ្នាចូលផ្ទះសំណាក់រួមរ័កបានម្តង ស្រាប់តែចេញមកវិញ ក៏ត្រូវសាច់ញាតិខាងស្រីតាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ដោយសារតែខាងស្រីស្ថិតក្នុងវ័យជាអនីតិជន។
ករណីគូសង្សារវ័យក្មេង ទើបនឹងចេញពីផ្ទះសំណាក់ ត្រូវបងប្អូនខាងស្រី ចាប់ខាងប្រុសប្រគល់ឱ្យប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោ ៤៣២ ទល់មុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ភាគីខាងប្រុសដែលក្លាយខ្លួនជាអ្នកទោសស្នេហា មានឈ្មោះសន ឧត្តម ហៅដំ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកភាគីខាងស្រី មានឈ្មោះត.ដ អាយុ១២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា នៅមុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺមានបងថ្លៃរបស់ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះហុង តុឈាង បានមកប្តឹងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្អូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានចេញពីផ្ទះដោយប្រាប់ថា ទៅដើរលេងបុណ្យអុំទូកជាមួយួនឹងមិត្តភក្តិ។ លុះមកដល់វេលាម៉ោង១១យប់ថ្ងៃដដែលទៅហើយនៅតែមិនឃើញប្អូនស្រីត្រលប់មកផ្ទះវិញ ធ្វើឱ្យគាត់មានការសង្ស័យ ក៏បានទូរសព្ទ័ទៅសួរនាំមិត្តភក្តិរបស់ប្អូនស្រី ទើបដឹងរឿងថា ប្អូនស្រីនេះ បានជួបជាមួយួនឹងយុវជនម្នាក់ ហើយក៏បានដើរបែកផ្លូវគ្នាអស់ទៅហើយ។
ប្រភពដដែលបន្តថា ក្រោយពីដឹងរឿងហើយ រូបគាត់ជាបងថ្លៃបានជិះម៉ូតូដើររកប្អូនស្រី រហូតមកដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់ក៏បានប្រទះឃើញពួកគេទាំងពីរខាងលើបានដឹកដៃគ្នាចេញពីផ្ទះសំណាក់យីហោ ៤៣២ ដែលស្ថិតនៅតាមផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ទើបគាត់បាន៍ឃាត់ខ្លួនយុវជនដែលជាជនសង្ស័យ យកទៅប្រគល់ឱ្យសមត្ថកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរតែម្តង ដោយសារតែប្អូនស្រីរបស់គាត់ស្ថិតក្នុងវ័យជាអនីតិជន (មិនទាន់គ្រប់អាយុ) នៅឡើយ។
នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះសន ឧត្តម បានសារភាពថា ពួកគេពិតជាបាននាំគ្នាទៅដេកនៅផ្ទះសំណាក់ខាងលើប្រាកដមែន និងពិតជាបានរួមរ័កនឹងគ្នាបានម្តងមែន តែជាការព្រមព្រៀង មិនមែនជាការបង្ខិតបង្ខំ ឬចាប់រំលោភនោះទេ។
យុវជនខាងលើ បានរៀបរាប់ប្រាប់ថា រូបគេបានស្គាល់គ្នាជាមួយនឹងក្មេងស្រីរងគ្រោះតាមរយៈហ្វេសប៊ុក អស់រយៈពេល៦ខែមកហើយ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែជាថ្ងៃបុណ្យអុំទូក ទើបពួកគេទាំង២នាក់បានណាត់ជួបគ្នាដើរលេង ហើយក៏បបួលគ្នាចូលក្លឹបកំសាន្ត លុះចេញពីក្លឹបកំសាន្តវិញ ពួកគេក៏និយាយត្រូវរ៉ូវគ្នា ចូលទៅជួលបន្ទប់ផ្ទះសំណាក់ខាងលើដេកនៅជាមួយគ្នា ហើយរូបគេបានរួមរ័កជាមួយនឹងនារីរងគ្រោះបានតែ១លើកប៉ុណ្ណោះ ។
យ៉ាងណាក្តី យុវជនខាងលើបានអះអាងថា តាមពិតរូបគេមិនបានដឹងថា ក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុអីនោះទេ ហើយពួកគេទាំងពីរឈានដល់បែបនេះ ក៏ដោយសារតែការព្រមព្រៀងគ្នាដែរ ពោលគឺគ្មានភាគីណាបង្ខំភាគីណាឡើយ។
ក្រោយពេលសមត្ថកិច្ចសាកសួរសាច់ញាតិខាងស្រី បានយកសំបុត្រកំណើតរបស់ក្មេងស្រីរងគ្រោះ មកបង្ហាញសមត្ថកិច្ចទើបឃើញច្បាស់ថា ក្មេងស្រីរងគ្រោះទើបនឹងមានអាយុ១២ឆ្នាំប៉ុណ្ណោះ ពោលគឺពិតជាអនីតិជនប្រាកដមែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ពីបទរួមភេទជាមួយអនីតិជន រួចបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕