Tuesday, January 21, 2025
Homeសន្ដិសុខសង្គមគ្រាន់តែរឿងចុចស៊ីផ្លេ ដាក់ឡានកំពុងថយក្រោយសោះ! ក្លាយជាទំនាស់សម្តី ឈានដល់ហឹង្សា

គ្រាន់តែរឿងចុចស៊ីផ្លេ ដាក់ឡានកំពុងថយក្រោយសោះ! ក្លាយជាទំនាស់សម្តី ឈានដល់ហឹង្សា

ភ្នំពេញ៖ វាពិតជាហួសហេតុនឹងមិនគួរកើត គ្រាន់តែថយក្រោយរថយន្តហើយម៉ូតូស៊ីផ្លេរដាក់សោះ ក្លាយជាទំនាស់សំដីនឹងគ្នា រហូតឈានដល់ប្រើហឹង្សាដាក់គ្នាទៅវិញទៅមកទៀតផងត្រូវសមត្ថកិច្ចមូលដ្ឋានហៅមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។

ហេតុការណ៍ខាងលើនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៧និង៤៥នាទី ព្រលប់ថ្ងៃទី១០ វិច្ឆិកា ២០១៧ នៅណុចក្នុងបុរីតុលន ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អ្នកជិះម៉ូតូឈ្មោះង៉ែត សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបោះពុម្ព ស្នាក់នៅផ្ទះលេខ៣១ បេតេ ផ្លូវបេតុង ភូមិសន្សំកុសល់១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជិះម៉ូតូមួយគ្រឿងម៉ាក
ឌ្រឹមសង់សេ១២៥ ពណ៌ក្រហម ស៊េរី ២០០៦ ពាក់ស្លាកលេខកំពត 1A-6984 របួសរលាត់កបន្តិចបន្តួច)។

អ្នកបើករថយន្តឈ្មោះ តូ វាសនា ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខអី៧ ផ្លូវលេខ៤ ក្នុងបុរីតុលលន ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(បើករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A-2085 របួសស្មាបន្តិចបន្តួច)។

ប្រភពពីអ្នកបើករថយន្តបានប្រាប់ថា មុនកើតហេតុគាត់បានបើករថយន្តអែបកៀន ដោយវាយភ្លើងស៊ីញ៉ូ ក្រោយមកគាត់បានថយរថយន្តមកក្រោយ ស្រាប់តែអ្នកជិះម៉ូតូមកពីក្រោយ វ៉ាក់អើ ចុចស៊ីផ្លេរដាក់ទៅគាត់ ដោយប្រើសំដីអសុរស់ផង ពេលនោះគាត់បានចុះពីលើរថយន្តមកសាកសួរ ក៍ក្លាយជាទំនាស់សំដី និងឈានរហូតប្រើហឹង្សាដាក់គ្នាទៅវិញទៅមក ត្រូវបានសមត្ថកិច្ចហៅមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាងតែម្តង។

លោកនាយប៉ុស្តិ៍គោកឃ្លាង បានបញ្ជាក់ប្រាប់ថា ក្រោយពីអោយភាគីសងខាងនិយាយសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ជាងមួយម៉ោង ទើបភាគីសងខាងត្រូវរ៉ូវគ្នា ដោយខាងរថយន្តបានចេញសំណងជម្ងឺចិត្តអោយខាងម៉ូតូចំនួន២៥ម៉ឺន បញ្ចប់រឿង ហើយអោយត្រឡប់ទៅផ្ទះរៀងៗខ្លួនទៅ៕

RELATED ARTICLES