Wednesday, January 22, 2025
Homeសន្ដិសុខសង្គមទំនាស់ផឹកស៊ីក្នុងពិធីមង្គលការ កើតហិង្សាវ៉ៃគ្នាទាំងពីរក្រុម

ទំនាស់ផឹកស៊ីក្នុងពិធីមង្គលការ កើតហិង្សាវ៉ៃគ្នាទាំងពីរក្រុម

ខេត្តកំពង់ចាម ៖ យុវជន២ក្រុម បានទៅចូលរួមកម្មវិធីមង្គលការបងប្អូន និងមិត្តភក្តិ អប់អរសាទរថ្ងៃមង្គលការ លុះដល់កម្មវិធីទទួលទានអាហារផឹកស៊ីមកដល់ ខណៈដែលភាគី ទាំង២ ផឹកស៊ីស្រវឹងធ្លាក់ភ្នែកក៏ទាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករ ឈានដល់ផ្ទុះភ្លើងកំហឹង ប្រើអំពើហិង្សាវាយកាប់ ចាក់គ្នាទៅវិញទៅមក ផ្អើលពេញរោងការ បណ្តាលឱ្យយុវជនប្រុសស្រី៣នាក់ ត្រូវរងរបួស បែកមុខមាត់ រយះក្បាលហូរឈាម ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ។
ករណីហិង្សាវាយគ្នានៅក្នុងពិធីមង្គលការ កូនកំលោះក្រមុំនេះ បានកើតឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២២យប់ នៅចំណុចភូមិល្វាទេរ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម។

លោកប៉ាក់ ជាតិ អធិការនគរបាលស្រុក ស្ទឹងត្រង់ បានឱ្យដឹងថា ជនសង្ស័យក្រុមទី១ មានទី១-ឈ្មោះនៅ ផាក់ ភេទប្រុស អាយុ ២១ឆ្នាំ ទី២-ឈ្មោះ នៅ ផៃ ភេទប្រុស អាយុ ២៧ឆ្នាំ ទី៣-ឈ្មោះភារុណ ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំង៣ មានលំនៅភូមិល្វាទេរ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទី៤-ឈ្មោះឡា សុខវីន ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ នៅភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ចំណែកក្រុមទី២ គឺទី១-ឈ្មោះសេង សីហា ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ភាជ ភេទប្រុស អាយុ២០ឆ្នាំ ទី៣-ឈ្មោះ ភាព ភេទប្រុស អាយុ១៩ឆ្នាំ ទី៤-ឈ្មោះសុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ទី៥-ឈ្មោះឌី ភេទ ប្រុស អាយុ១៨ឆ្នាំ ទី៦-ឈ្មោះនុត ភេទប្រុស អាយុ១៥ឆ្នាំ ទី៧-ឈ្មោះមេត្រី ភេទប្រុស អាយុ១៩ឆ្នាំ ទី៨-ឈ្មោះ ថាន ភេទប្រុស អាយុ ២៣ឆ្នាំ ទី៩ឈ្មោះនិត ភេទប្រុស អាយុ១៩ឆ្នាំ ទី១០-ឈ្មោះល័ក្ខណ៍ ភេទប្រុស អាយុ២០ឆ្នាំ ទី១១-ឈ្មោះមៃ ភេទប្រុស អាយុ២៤ឆ្នាំ ទី១២-ឈ្មោះ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង១២នាក់ មានលំនៅភូមិអូរប្រាំ ឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង ទី១៣-ឈ្មោះវ៉ាត សុខហេង ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិល្វាទេរ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម។

លោកអធិការបានបញ្ជាក់ថា អំពើហិង្សានេះ បានបណ្តាលរងរបួសមនុស្ស៣នាក់ ទី១-ឈ្មោះនៅ ផៃ កម្រិតមធ្យម។ ទី២-ឈ្មោះ សេង សីហា ភេទប្រុស ទី២-ឈ្មោះវ៉ាត សុខហេង ភេទស្រី កម្រិតមធ្យម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងទាំង២ក្រុមបានចូលរួមក្នុងពិធីមង្គលការ ហើយក៏មានទំនាស់ពាក្យសម្តីគ្នានៅក្នុងពេលផឹកស៊ីយ៉ាង តឹងសរសៃក រហូតទ្រាមមិនបាន ក៏បើកឆាកប្រយុទ្ធវាយកាប់ចាក់គ្នាតែម្តង បណ្តាលឱ្យ មនុស្ស៣នាក់ រងរបួស ហើយជនសង្ស័យបាន រត់គេចខ្លួនបាត់អស់។ ចំណែកអ្នករងគ្រោះបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

លោកប៉ាក ជាតិ បានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចជំនាញយើងកំពុងតាមចាប់ខ្លួន ក្រុមជនសង្ស័យយកមកធ្វើការដោះស្រាយគ្នា និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES