Monday, September 23, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ចេញបទថ្មីចាក់ដោតអារម្មណ៍យុវវ័យ (មានវីដេអូ)

ឆាយ វីរៈយុទ្ធ ចេញបទថ្មីចាក់ដោតអារម្មណ៍យុវវ័យ (មានវីដេអូ)

ក្រោយពេលតារាចម្រៀងជើងខ្លាំងខេមរៈ សិរីមន្ត ចេញពីសាន់ដេ ទៅជ្រកនៅទ្រនំរស្មីហង្សមាស មជ្ឈដ្ឋានជាច្រើនមើលឃើញថា មានតែតារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅលោកឆាយ វីរៈយុទ្ធ ទេដែលនិងក្លាយជាកំពូលតារាចម្រៀងប្រចាំផលិតកម្មមួយនេះខណៈដែលលោកយុទ្ធ កំពុងពង្រឹងបទចម្រៀងរបស់ខ្លួននឹងទើបចេញបទថ្មីដែលមានចំណងជើងថា«ជម្រើសទី២»កំពុងបុកចំបេះដូងយុវវ័យ។

បទមនោសញ្ចេតនា«ជម្រើសទី២» ជាស្នាដៃថ្មីសន្លាងរបស់លោកឆាយ វីវៈយុទ្ធ ដែលទើបចេញក្ដៅៗ ជាបទOriginal song ស្នាដៃកូនខ្មែរដែលមានការសម្រិតសម្រាំងជាខ្លាំងនិង កំពុងទទួលបានការគាំទ្រពីស្រទាប់យុវវ័យគួរឲ្យភ្ញាក់ផ្អើល។អត្ថន័យបទ«ជម្រើសទី២»នេះឆ្លុះបញ្ចាំងពីរឿងរ៉ាវស្នេហាយុវវ័យមួយគូ ខណៈតួឯកស្រីសម្ដែងដោយកញ្ញាស្រីនិច្ច ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់ដែលតួប្រុសសម្ដែងដោយលោកឆាយ វីវៈយុទ្ធ ពោលគឺបើទោះបីសង្សាររបស់ខ្លួនជាបងធំចូលចិត្តលេងល្បែង បង្កបញ្ហានៅក្នុងសង្គម ព្រមទាំងមាននារីកំណាន់រួចទៅហើយនោះក៏នាងតែស្រលាញ់ស្ម័គ្រស្មោះថែមទាំងហ៊ានលះបង់ដៃម្ខាងនៅពេលគេគម្រាមអាយុជីវិតលោកឆាយ វីរៈយុទ្ធ ទៀតផង។តម្លៃនៃភាពស្មោះត្រង់ ថែមទាំងហ៊ានលះបង់គ្រប់យ៉ាងដើម្បីរឿងស្នេហារបស់តួស្រីសូម្បីតែជីវិតក៏ហ៊ានប្ដូរផងនោះ បទនេះបង្កប់អត្ថន័យសំខាន់ដែលមិនគួរឲ្យនារីដែលស្ម័គ្រស្មោះប្ដូរផ្ដាច់ស្ថិតក្នុងជម្រើសទី២នោះទេ។

បទ«ជម្រើសទី២»ដែលទើបចេញក្ដៅៗ របស់លោកឆាយ វីរៈយុទ្ធ កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវវ័យនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងYoutube ខណៈដែលលោកកំពុងសម្រិតសម្រាំងចេញបទស្នាដៃថ្មីជាបន្តបន្ទាប់ទៀតដែលមានការរំពឹងថា ប្រជាប្រិយភាពរបស់ឆាយ វីរៈយុទ្ធ និងស្ទុះឡើងមួយកម្រិតថែមទៀតនឹងអាចក្លាយជាកំពូលតារាចម្រៀងប្រចាំនៅសាន់ដេ ក្រោយពេលសិរីមន្ត ចាកចេញទៀតផង៕

តោះទស្សនាបទ«ជម្រើសទី២»របស់លោកឆាយ វីរៈយុទ្ធ ៖

RELATED ARTICLES