Wednesday, January 22, 2025
Homeសន្ដិសុខសង្គមឃាត់ខ្លួនពីរនាក់ ឆែកឆេររកឃើញឧបករណ៍កាច់សោកម៉ូតូ

ឃាត់ខ្លួនពីរនាក់ ឆែកឆេររកឃើញឧបករណ៍កាច់សោកម៉ូតូ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូបែកក្អម សហការជាមួលគនរបាលរដ្ឋបាលទឹកថ្លា បានធ្វើការល្បាតក្នុងមូលដ្ឋាន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ បន្ទាប់ពីឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយឈុត កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរផ្សារត្រពាំងឈូក តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិអូគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទី១មានឈ្មោះ យស់ វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី២មានឈ្មោះ ធី សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុកម្លាំងពួកគាត់បានធ្វើការជិះល្បាតក្នុងមូលដ្ឋានដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដែលកើតឡើងដោយប្រការណាមួយ។ លុះជិះមកដល់ត្រង់ចំណុចកើតហេតុក៏ឃើញជនសង្ស័យចំនួនពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AK-0120 បើកបរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីកើតទៅលិច ក្នុងលក្ខណៈសង្ស័យក៏បានកាក់ឈប់ដើម្បីធ្វើការឆែកឆេរ ខណៈពេលដែលកំពុងធ្វើការឆែកឆេរក៏ប្រទះឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូចំនួនមួយឈុតនៅលើខ្លួនជនសង្ស័យឈ្មោះ ធី សីហា ដែលជាអ្នកអង្គុយពីក្រោយ ហើយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបញ្ជូនបន្តទៅតុលាការរងចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES