ខេត្តស្ទឹងត្រែង ៖ យុវជនឈាមរាវម្នាក់ បានភ្ជាប់ពាក្យត្រៀមរៀបការជាមួយគូដណ្តឹង នៅអំឡុងដើមឆ្នាំ២០១៨ ខាងមុខនេះទៅហើយ ស្រាប់តែបែកគំនិតធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មួយស្រីបង្កើតរបស់ខ្លួនរហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់វ៉ៃខ្នោះជនល្មោភកាមរូបនោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីឪពុកមាល្មោភកាមចាប់រំលោភសេពសន្ថវៈក្មួយស្រីបង្កើតរបស់ខ្លួននេះបានកើតឡើង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិក្បាលរមាស ស្រុកសេសាន។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
ជនសង្ស័យជាឪពុកមា ដែលចាប់រំលោភសេពសន្ថវៈក្មួយស្រីបង្កើតរហូតដល់បានសម្រេច មានឈ្មោះគៀង ពុន អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៧ឆ្នាំប៉ុណ្ណោះ និងត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺត្រូវជាឪពុកមាបង្កើតរបស់ក្មេងស្រីរងគ្រោះ ហើយរស់នៅផ្ទះជាមួយគ្នាទៀត មិនតែប៉ុណ្ណោះ ជនសង្ស័យក៏មានគូដណ្តឹងរួចហើយដែរ នឹងត្រូវចូលរោងការនៅអំឡុងខែមីនា ឆ្នាំ២០១៨ ខាងមុននេះទៀតផង ស្រាប់តែមិនដឹងជាយ៉ាងម៉េច បែរជាបែកគំនិតឆ្កួតឡប់ចាប់រំលោភសេពសន្ថវៈក្មួយស្រីបង្កើតរបស់ខ្លួន រហូតដល់បានសម្រេចទៅវិញ ដែលទង្វើនេះមិនត្រឹមតែបានបំផ្លាញអនាគតរបស់ក្មួយស្រីប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឱ្យខ្លួនឯងអស់អនាគត ចំណែកនារីជាគូដណ្តឹង ដែលមិនដឹងរឿង ក៏ត្រូវទទួលរងផលប៉ះពាល់ផងដែរ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ឪពុកម្តាយរបស់នាងបាននាំគ្នាចេញពីផ្ទះទៅធ្វើស្រែចម្ការអស់ ដោយទុកឱ្យនាង និងជនសង្ស័យជាឪពុកមា នៅចាំផ្ទះតែ២នាក់។ លុះក្រោយមក នៅពេលដែលនាងកំពុងដេកលង់លក់នៅលើផ្ទះ ស្រាប់តែជនសង្ស័យបានឡើងទៅចាប់ត្រកងបីនាង ទាំងកំពង់លង់លក់ក្នុងដំណេក រួចដើរសំដៅទៅព្រៃខាងក្រោយផ្ទះ លុះពេលទៅដល់កន្លែងស្ងាត់ គ្មានមនុស្សឃើញជនសង្ស័យក៏បានចាប់នាងរំលោភរហូតដល់បានសម្រេចតែម្តង។
ក្មេងស្រីរងគ្រោះបន្តថា តាមពិតអំឡុងពេលដែលជនសង្ស័យចាប់នាងរំលោភសេពសន្ថវៈនោះ នាងបានដឹងខ្លួន និងព្យាយាមចង់ស្រែកហៅគេឱ្យជួយដែរ តែត្រូវជនសង្ស័យចាប់ច្របាច់កនាងជាប់មិនឱ្យស្រែក ទើបនាងមិនអាចស្រែកហៅគេឱ្យជួយបានឡើយ។ បន្ទាប់មក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដោយសារតែឪពុកម្តាយនាងប្រទះឃើញនាងមានអាការៈស្លេកស្លាំងខុសប្រក្រតី ទើបហៅនាងទៅសួរ រហូតដល់នាងដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ថា នាងត្រូវឪពុកមា (ជនសង្ស័យ) ចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច តាំងពី៥ថ្ងៃមុនម៉្លេះ។
បន្ទាប់ពីស្តាប់កូនស្រីរៀបរាប់ចប់សព្វគ្រប់ ឪពុកម្តាយក្មេងស្រីរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលរមាស ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ និងនាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបង្កើតរបស់ខ្លួនរហូតដល់បានសម្រេចប្រាកដមែន មូលហេតុដោយសារតែរូបគេបានផឹកស្រាស្រវឹងជោកជាំខ្លាំងពេក ទើបធ្វើឱ្យទប់អារម្មណ៍មិនជាប់ពេលឃើញក្មួយស្រី កំពុងដេកលង់លក់តែម្នាក់ឯង មានឱកាសស្ងាត់ល្អ ក៏លើកបីយកទៅក្នុងព្រៃក្រោយផ្ទះរួចចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឆរៀបចំកសាងឆសំណុំរឿងឆបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕